អត្ថបទ

ដៃគូក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុម Man City ឡើងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមពានរង្វាន់ ឆេមពានលីក

ក្រុមបាល់ទាត់មេឃខៀវ Manchester City ដែលជាដៃគូសហការ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ឆេមពានលីក បន្ទាប់ពីផ្ដួលគូប្រកួត Paris Saint-Germain (PSG) ទាំង២ជើងដោយលទ្ធផល ៤-១។

កាលប៉ះគ្នាជើងទី១ កាលពីថ្ងៃទី២៩ មេសា ២០២១ នៅក្រៅដី ដោយ Paris Saint-Germain (PSG) ១-២ Manchester City ។ នៅជើងទី២ កាលពីថ្ងៃទី៥ ឧសភា ២០២១ ក្រុមមេឃខៀវ រកបានគ្រាប់បាល់បន្ថែម ទល់នឹង Paris Saint-Germain (PSG) ដោយលទ្ធផល ២-០ ប្រព្រឹត្តឡើងនៅ ពហុកីឡាដ្ឋានEtihad។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ពិតជាសប្បាយរីករាយជាខ្លាំង ពេលឃើញក្រុមដៃគូ សហការរបស់យើងកំពុងនាំយើង ដែលជាអ្នកគាំទ្រឆ្ពោះទៅ សម្រេចក្ដីស្រមៃ ដោយត្រៀមដណ្ដើម ពានដ៏ធំនេះ»។

នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ លើកដំបូង ដែលក្រុមបាល់ទាត់ Manchester City បានឈានជើងឡើង ដល់វគ្គផ្ដាច់ព្រាត់ នៅក្នុងការប្រកួតពានរង្វាន់ ឆេមពានលីក។ ហើយក្រុមបាលទាត់ Manchester City កក់កៅអីរង់ចាំអ៊ុត រវាងក្រុម Chelsea និង Real Madrid ដែលក្រុមទាំងពីរ នឹងប៉ះគ្នានៅថ្ងៃទី៦ ឧសភា ២០២១។ ការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៩ ឧសភា ២០២១។

លោកស្រីបន្ថែមថា ទោះបីជាយើងមិនអាចជួបជុំ ដើម្បីអបអរចំពោះជ័យជម្នះ ដ៏រំភើបនេះក្តី ប៉ុន្តែលោកស្រី សូមលើកទឹកចិត្ត ដល់អ្នកសេ្នហាកីឡាបាល់ទាត់ ពិសេសអ្នកស្រលាញ់គាំទ្រ ក្រុម Manchester City ទាំងអស់ ចូលរួមអបអរសាទរ ការប្រកួតផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ឆេមពានលីក ទាំងអស់គ្នា៕

To Top