អត្ថបទ

ដឹងចិត្តណាស់! ផ្សារទំនើប ជីប ម៉ុង Supermarket ដាក់ឲ្យប្រើវេបសាយ ដែលអតិថិជន​ អាចទិញទំនិញ ពីផ្សារទំនើប បានដោយខ្លួនឯង

ផ្សារទំនើប ជីប ម៉ុង បានប្រកាសដាក់ឲ្យប្រើប្រាស់​ គេហទំព័រ http://www.chipmongsupermarket.com របស់ខ្លួនជាផ្លូវការ ដើម្បីផ្តល់ភាពកាន់តែងាយស្រួល សម្រាប់អតិថិជនក្នុងការបញ្ជាទិញ ទំនិញរាប់ពាន់ប្រភេទ ដែលជាតម្រូវការ ប្រចាំថ្ងៃរបស់ខ្លួនពីផ្សារទំនើប ជីប ម៉ុង តាមអនឡាញ ដោយមិនចាំបាច់ធ្វើដំណើរ មកកាន់ផ្សារទំនើបផ្ទាល់។

លោក Arnaud Dufresne អគ្គនាយកផ្សារទំនើប ជីប ម៉ុង ថ្លែងថា៖ «គេហទំព័រនេះនឹងរួមចំណែកមួយផ្នែក ដល់ការរស់នៅបែបសម័យទំនើប និងផ្ដល់ភាពងាយស្រួល ក្នុងការរស់នៅរបស់អតិថិជនយើង ពីព្រោះការទិញទំនិញ សម្រាប់តម្រូវការប្រចាំថ្ងៃ របស់ពួកគាត់កាន់តែងាយស្រួល។ ជាមួយម្រាមដៃចង្អុល ទៅលើទំនិញដែលខ្លួនចង់បាន ទំនិញទាំងនោះនឹងដឹកជញ្ជូន ទៅដល់អាសយដ្ឋានរបស់ពួកគាត់ មិនលើសពី៣០នាទី បន្ទាប់ពីបញ្ជាទិញរួចរាល់»។

លោក Arnaud បន្តទៀតថា ការបញ្ជាទិញទំនិញ តាមវេបសាយ http://www.chipmongsupermarket.com នឹងជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ ទៅលើការធ្វើដំណើរជាច្រើន របស់អតិថិជន ហើយរួមទាំងសុវត្ថិភាពខ្ពស់ផងដែរ ខណៈដែលក្រុងភ្នំពេញកំពុងស្ថិត ក្នុងស្ថានភាពឆ្លងរាលដាល។

លោកបង្ហាញសុទិដ្ឋិនិយមផងដែរថា អតិថិជននឹងរីករាយជាមួយ បទពិសោធន៍បញ្ជាទិញទំនិញ ពីវេបសាយថ្មីរបស់ផ្សារទំនើប ជីប ម៉ុង នេះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់នូវសេវាកម្មថ្មី កាន់តែប្រសើរ ដល់ប្រជាពលរដ្ឋទាំងអស់។
លោកក៏រម្លឹកអោយអតិថិជន ផ្សារទំនើប ជីប ម៉ុង បន្តតាមដានការផ្តល់ជូន តម្លៃពិសេស លើមុខទំនិញជាច្រើនប្រភេទ ជាមួយគុណភាពល្អ ថ្មីស្រស់ៗជារៀងរាល់សប្តាហ៍ នៅលើទំព័រហ្វេសប៊ុក របស់ផ្សារទំនើប ជីប ម៉ុង https://www.facebook.com/ChipMongSupermarket និងបណ្តាញ Telegram របស់ផ្សារទំនើប ជីប ម៉ុង https://t.me/chipmongsupermarket

To Top