ភ្នំពេញ៖ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនខ្មែរ ឈានមុខគេតែមួយគត់ រួមមានសាខាជាមួយប្រទេសថៃ ចិន និងវៀតណាម គិតត្រឹមជិតពាក់កណ្តាល ឆ្នាំ២០២១នេះ បានពង្រីកខ្លួនច្រើនជាង ៣៥០ សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ផ្ដល់ភាពងាយស្រួល ដល់អតិថិជនក្នុងការប្រើប្រាស់ សេវាកម្មជាច្រើន និងសេវាកម្មបញ្ញើអីវ៉ាន់ ឆាប់រហ័សទាន់ចិត្ត ទំនុកចិត្ត និងសុវត្ថិភាព ។
ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនដល់អតិថិជន ។ ក្នុងនោះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស មានសេវាកម្មធំៗសំខាន់ៗ ដូចជា៖
- សេវាកម្ម “VET បញ្ញើទាន់ចិត្ត” មិនបាច់ចាំយូរ គឺមានតែក្រុមហ៊ុនវីរៈ ប៊ុនថាំ តែមួយគត់នៅក្នុងប្រទេសកម្ពុជា និងបញ្ញើទូទាំង ២៥ រាជធានី-ខេត្ត
- សេវាកម្មដឹកជញ្ជូនទំនិញ ពីសាខាមួយទៅកាន់សាខាមួយ ប្រើរយៈពេលត្រឹមតែ ១ទៅ២ ម៉ោងតែប៉ុណ្ណោះ ក្នុងរាជធានីភ្នំពេញ
- សេវាកម្មបញ្ញើអីវ៉ាន់ លក្ខណៈផ្ទាល់ខ្លួន ឬ ក៏អាជីវកម្មតូច និងធំជាមួយបណ្ដាប្រទេសថៃ វៀតណាម និងចិន
- សេវាកម្មជួយទិញអីវ៉ាន់ ពីវេបសាយផ្សេងៗ របស់ប្រទេសចិន និងថៃ (គិតតម្លៃត្រឹមតែ 4-6 ភាគរយ នៃតម្លៃអីវ៉ាន់តែប៉ុណ្ណោះ) ។
សម្រាប់ទីតាំង និងលេខទំនាក់ទំនង អាចពិនិត្យខាងក្រោមនេះបាន៖
-ទីតាំងជ្រោយចង្វារ 010 522 522
-អីវ៉ាន់បាងកក 081 911 911
-អីវ៉ាន់ចិន 015 633 633
-ពេទ្យជប៉ុន 010 570 570
-សៀមរាប 016 815 815
-ព្រះសីហនុ 081 963 963
-បាត់ដំបង 016 628 628
-ប៉ោយប៉ែត 069 880 880