អត្ថបទ

ពិតជាឡូយ! ដៃគូស្រាបៀរ កម្ពុជា ក្រុម Man City លើកពាន Premier League ជាលើកទី៥

ក្រុម Manchester City ដែលជាដៃគូល្អឥតខ្ចោះ​ របស់ស្រាបៀរ កម្ពុជា បានទទួលពាន លីកកំពូលអង់គ្លេស Premier League ដោយកម្មវិធីធ្វើឡើង នៅឯកីឡដ្ឋាន Etihad នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

ក្រុម Man City បានក្លាយជាម្ចាស់ជើងឯក លីកកំពូលអង់គ្លេស រដូវកាល ២០២០-២០២១ ត្រឹមប្រកួតទី៣៥ ដោយពិន្ទុឈ្នះដាច់ ក្រោយ Man United ចាញ់ក្រុម Leicester City ដោយលទ្ធផល ១-២។

គិតមកដល់ពេលនេះ ក្រុមមេឃខៀវ បានគ្រងតំណែងជើងឯក Premier League ចំនួន៥រដូវកាល រួមមានរដូវកាល២០១១-១២, ២០១៣-១៤, ២០១៧-១៨, ២០១៨-១៩, និង ២០២០-២១។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតស្រាបៀរ កម្ពុជា មានប្រសាសន៍ថា៖ «ការលើកពានលីកកំពូល របស់អង់គ្លេស នាពេលនេះ បង្ហាញពីភាពជោគជ័យ ដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់ក្រុមហ៊ុន កីឡាករ និងអ្នកគាំទ្រទាំងអស់។ ក្រុមហ៊ុនពិតជារំភើប និងមានមោទកភាពយ៉ាងខ្លាំង ចំពោះជ័យជម្នះមួយនេះ»។

លោកស្រី គង់ កុសល ឲ្យដឹងបន្ថែមថា បន្ទាប់ពីចាប់ដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងឆ្នាំ២០១៧ ក្រុម Man City បានជួយផ្សព្វផ្សាយ ផលិតផលខ្មែរ លើកឆាកអន្តរជាតិ វីឯក្រុមហ៊ុនវិញ ក៏បានចូលរួមលើកស្ទួយ វិស័យកីឡាបាល់ទាត់ នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនផងដែរ៕ ពិសាដោយការទទួលខុសត្រូវ។

To Top