ក្នុងការអបអរសាទរខួប ១២០ ឆ្នាំក្នុងការករកើត យីហ៊ោម៉ូតូដ៏អស្ចារ្យ Royal Enfield បានបញ្ចេញម៉ូតូ ២០២១ Meteor ស៊េរីថ្មីរបស់ខ្លួនដែលជាម៉ូតូដ៏ល្អអស្ចារ្យមួយក្នុងការចាប់យកនូវខ្លឹមសារបែប pure motorcycling, យីហ៊ោម៉ូតូដែលមានភាពទាក់ទាញ មិនចេះរីងស្ងួតជាមួយនឹងស្ទីលរបស់វា ខណៈពេលដែលផ្តល់នូវថាមពលកំលាំងសមល្មម អាចដំណើរការបានជាសកលជាមួយនឹងការសម្ភោធ ជាផ្លូវការនៅកម្ពុជា នាពេលថ្មីៗនេះ Royal Enfield Meteor 350 បានបង្ហាញពីការចាប់ផ្តើម ដ៏ល្អសម្រាប់ការស្វាគមន៍ ទីផ្សារទឹកដីសុវណ្ណភូមិមួយនេះ។

ប្រសិនបើអ្នកទើបតែរៀនបើកបរម៉ូតូដំបូង អ្នកអាចក្រឡេកមើលម៉ូដែលមួយនេះសម្រាប់ការពិចារណាលើរចនាបថម៉ាស៊ីនថាមពល និងភាពបត់បែនរបស់វា។ Meteor 350 ជាប្រភេទម៉ូតូម៉ាស៊ីនមួយបំពាក់ដោយខ្យល់ត្រជាក់ air/oil-cooled ដែលស្ថិតនៅក្នុងស៊ុមរាងជាឆ្អឹងខ្នងតូចមួយនៅពីក្រោមធុងសាំង។


ថែមពីនេះទៀតម៉ូដែលមួយនេះបានបំពាក់ដោយម៉ាស៊ីនចាក់សាំងអេឡិចត្រូនិច electronically fuel-injected 349cc ជាការសម្រួលមួយយ៉ាងរលូន និងល្អបំផុត។ ចុងក្រោយគឺកំលាំងម៉ាស៊ីនដែលមានលំនឹងនិងស្ថិរភាពជាហេតុអាចទាក់ទាញ ចិត្តក្រុមអ្នកបើកបរឱ្យពេញចិត្តនិងមានអារម្មណ៍ថា ដូចជាបានសម្រាកនិងរីករាយជាមួយ និងល្បឿនម៉ូតូ Cruiser មួយនេះ។

ដៃចង្កូតរបស់ម៉ូតូបានដើរតួរយ៉ាងសំខាន់ផងដែរក្ នុងការធ្វើដំណើរដែលជាហេតុធ្វើអោយអ្នកមានផាសុកភាព នៅពេលចាប់កាន់ក៏ដូចជា កន្លែងដាក់ជើង ដែលជួយដល់ការបត់បែនសម្រាប់ការជិះពេញមួយថ្ងៃជាពិសេសជាមួយ កម្ពស់កៅអីអង្គុយទ្រេតនិងកម្ពស់ ២៩,៧ អ៊ីញដែលគាំទ្រដល់អ្នកជិះគ្រប់គ្នា។

លើសពីនេះទៅទៀតអ្នកមិន ចាំបាច់ព្រួយបារម្ភចំពោះ ផ្លូវហាយវ៉េ ផ្លូវគ្រលុក និងផ្លូវចំហៀងខុសគ្នានោះទេព្រោះម៉ូតូមួយនេះ មានការទប់លំនឹងបានយ៉ាងល្អដែលជាហេតុជម្រុញចិត្តមួយធ្វើអោយអ្នកបើកបរកាន់តែ មានទំនុកចិត្តជាងមុន។

ដោយតែងតែដើរតាមនូវនិន្នាការ និងបច្ចេកវិទ្យារហូតមក Royal Enfield បានបង្កើតនូវ Tripper Navigation ដែលជាប្រព័ន្ធថ្មីបំផុតដំបូងគេនៅក្នុងគ្រួសារ Royal Enfield. Tripper នេះផងដែរត្រូវបានបំពាក់ជាមួយ Google Map និង Royal Enfield App ដែលភ្ជាប់មកជាមួយស្មាតហ្វូនរបស់អ្នកតាមរយះ Bluetooth ដើម្បីបំពេញតាមតម្រូវការរបស់អ្នកបើកបរ។

នេះជាបច្ចេកវិទ្យាថ្មីមួយហើយល្អប្រសើរ ដែលជាការពិតទៅមិនច្រើន ពេករឺហួសហេតុពេកសម្រាប់សតវត្សរ៍ទី ២១ ចំពោះអ្នករៀនបើកបរដំបូងនោះទេ។ ហើយប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវការសាកថ្មនោះក៏មានរន្ធសាកថ្ម USB ផងដែរដែលជាបច្ចេកវិទ្យា ងាយស្រួលមួយផ្សេងទៀតដែលផ្តល់ជូនសម្រាប់ម៉ូតូ Cruiser.

