អត្ថបទ

គួរឲ្យឆ្ងល់! ស្រាបៀរ កម្ពុជា នៅសុខៗបង្ហោះ រូបភាពបង្ហាញ ​ដប​ទទេ​ស្អាត

ស្រាបៀរ​ កម្ពុជា​ ដែល​ជា​ផលិតផល ​ក្នុង​ស្រុក​ដ៏​ល្បី កាលពីថ្ងៃទី​​ ១៤ ខែ មិថុនា បានបង្ហោះ​រូបភាព នៅលើ​ហ៊េ្វសប៊ុក​ផេក​របស់​ខ្លួន​ ដោយបង្ហាញដប​​ទទេ​ស្អាត មិនមានសូម្បីតែ​ឡូហ្គោ​ អក្សរ​​ ឬ​ពណ៌​អ្វីទាំងអស់ ពោលគឺមានតែទ្រង់ទ្រាយ នៃដបតែ​ប៉ុណ្ណោះ។

តើស្រាបៀរ កម្ពុជា​ចង់បង្ហាញអ្វីឲ្យប្រាកដទៅ?​ ពិត​ជា​គួរ​ឲ្យ​ឆ្ងល់​ណាស់!

បើយើងពិនិត្យមើលរូបភាពនេះ ឲ្យលម្អិត​​ គឺ​ហាក់ដូចជា​ ស្រាបៀរ កម្ពុជាកំពុង​រាប់​ថយ​ក្រោយ ត្រៀម​ស្វាគមន៍​​អ្វី​មួយ ក្នុងពេលឆាប់ៗខាងមុខនេះដែល​​ទាក់​ទង​ នឹង​ដប​ស្រាបៀរ ជាក់ជាមិនខាន។ 

តើអាចដែរ ឬទេ​ថា​ ស្រាបៀរ កម្ពុជា នឹងមានដំណឹងប្រកាស នាពេលខាងមុខពាក់ព័ន្ធ ​ជាមួយនឹង​ដបស្រាបៀររបស់ខ្លួន? នៅពេលនេះ យើងមិនទាន់អាចសន្និដ្ឋានអ្វី បាននៅឡើយទេ មានតែ​រង់​ចាំ​តាម​ដាន​ហ៊្វេសប៊ុក​ផេក​ ​ស្រាបៀរ កម្ពុជា បន្តទៀត ដើម្បីជ្រាប​កាន់​តែ​ច្បាស់។ 

គួរ​បញ្ជាក់​ថា ស្រាបៀរ កម្ពុជា គឺជាស្រាបៀរក្នុងស្រុក ដែល​ទទួលបា​ន​ការគាំទ្រយ៉ាងខ្លាំង នៅក្នុង​ទីផ្សារទៅលើរសជាតិ និង​គុណភាព​ជាពិសេស​ អតិថិជន​កាន់តែពេញចិត្ត ក្រោយស្រាបៀរ កម្ពុជា កំប៉ុង​​បាន​​ប្តូរ​សម្បកវេច​ខ្ចប់​​ថ្មី​ នា​ពេល​កន្លង​មក ដែល​មើល​ទៅកាន់តែស្អាត ទាន់សម័យ​និង​ប្រណិត។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ។ 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top