អត្ថបទ

foodpanda នាំយកភេសជ្ជៈ និងអាហារជូន​មន្ទីរពេទ្យ ដើម្បី​បង្កើន​កម្លាំង​​ចិត្ត ​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ

foodpanda ដែល​ជា​ក្រុមហ៊ុន​​​ ដឹក​ជញ្ជូន​រហ័ស​ ​ឈានមុខ​គេ​នៅ​កម្ពុជា បាននាំយក​ជញ្ជូន​អាហារ និង​ភេសជ្ជៈ​ទៅ​ចែកជូន​ ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ នៅ​មន្ទីរ​ពេទ្យមិត្ត​ភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យ​រុស្ស៊ី ដើម្បីសម្តែង​ពី​ការ​​ដឹង​គុណ ក៏ដូច​ជា​​បង្ហាញពីការ​លើក​ទឹក​ចិត្ត​ ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំង​កាយ និងកម្លាំង​ចិត្តរបស់ក្រុម​គ្រូពេទ្យ​ នៅ​មន្ទីរពេទ្យ អំឡុង​ពេល​នៃ​យុទ្ធ​នាការ​​ ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឺកូវីដ ១៩​។

ការ​ដឹក​ជញ្ជូន​ភេសជ្ជៈ និង​អាហារទៅដល់​ដៃ​ ក្រុម​គ្រូពេទ្យនេះ ដែលរួម​មាន កាហ្វេ​ចំនួន​៥០​កែវ តែ​ទឹក​ដោះគោ​៥០​កែវ បាយ​ឆា​១០០ប្រអប់ និង​គូប៉ុន​​កុម្ម៉ង់អាហារ​ មាន​ទឹកប្រាក់ ​៣ដុល្លារ ​​ចំនួន១០០សន្លឹក ត្រូវ​បាន​ធ្វើ​ឡើង ​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ឯ​មន្ទីរពេទ្យផ្ទាល់​តែម្តង។

សកម្ម​ភាព​នេះ ក៏​បង្ហាញពី​ការ​សហ​ការ​​យ៉ាង​ស្អិត​រមួត ជាមួយ​នឹង​​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង នឹង​​ជំ​ងឺ​កូវីដ ១៩ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងការ​ចូលរួម​​ចំណែក​ ជួយ​ដល់​សង្គ្រម ផង​ដែរ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Patrice Vignes នាយក​ប្រចាំ​ប្រទេស ​ក្រុមហ៊ុន foodpanda។

លោក​មាន​ប្រសាសន៍​ថា «ក្រៅពីការ​ជួយ​ឲ្យ​ហាង​លក់​ដូរ​ ជា​ដៃគូ​របស់​យើង អោយ​មាន​ការ​រីក​លូត​លាស់​​ អំឡុង​ពេល​នៃ​ការ​ឆ្លង​រាត​ត្បាត​នេះ foodpanda តែង​តែ​គិត​​គូរជានិច្ច​​ ដល់​អាជ្ញា​ធរ​មូលដ្ឋាន និង​បុគ្គ​លិក​សុខាភិបាល ​ចាក់​វ៉ាក់​សាំង ដែល​ជា​ទាហាន​ជួរ​មុខ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​កូវីដ ១៩ ក្នុង​ប្រទេស​កម្ពុជា​»​។

លោក Vignes បាន​បញ្ជាក់​បន្ថែម​ថា «ដើម្បី​ថ្លែង​អំណរគុណ​ដល់​ពួក​គាត់ ក៏ដូច​ជា​ចូលរួម​​ជួយ​ដល់​សង្គម​ និង​រដ្ឋា​ភិបាលកម្ពុជា អំឡុង​ពេល​ដ៏លំបាក​នេះ foodpanda បាន​ជួយ​គាំទ្រ​ អាជ្ញា​ធរ​មូលដ្ឋាន ក្រសួង និង​មន្ទីរពេទ្យ​ពាក់​ព័ន្ធ​ជាច្រើន​តាម​រយៈ​ការ​ផ្តល់​ម៉ាស់ អាល់កុល​លាង​ដៃ អាហារ និង​ភេសជ្ជៈ និង​សម្ភារបរិក្ខា​ពេទ្យ​ ចាំ​បាច់​ជាច្រើន​ទៀត ដូច​ជា អាវ​វះ​កាត់ មួក​វះ​កាត់ របាំងមុខ និង​សោម​ដៃ ជា​ដើម ដល់​ក្រុម​គ្រូពេទ្យ​ ចាក់​វ៉ាក់សាំង​ជួរ​មុខ​។ នៅ foodpanda យើង​បណ្តុះ​វប្បធម៌​​​នៃ​ការ​ចេះ​ជួយ​គ្នា ​ទៅ​វិញ​ទៅមក​»​។

ពិត​ណាស់ នេះ​មិនមែន​ជាលើក​ទី​១ ឡើយ ដែល foodpanda ចូលរួម​ជួយ​ដល់​សង្គម ក៏ដូច​ជា​សហ​ការ​ជាមួយ នឹង​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំ​ងឺ​កូវីដ ១៩ ដោយ​កន្លែង​មកក្រុមហ៊ុន​ដឹក​ជញ្ជូន ​រហ័ស​មួយនេះ បាន​ផ្តល់​អំណោយ​ជា​គ្រឿង​បរិក្ខា​ពេទ្យ និង​សម្ភារ​នានា ដល់​អាជ្ញា​ធរ និងក្រសួង​ពាក់ព័ន្ធ​ចំនួន​៤ លើក​រួច​មកហើយ ក៏ដូច​ជា​ចែក​អាហារ និង​ភេសជ្ជៈ​ដល់​ក្រុម​គ្រូពេទ្យ​ ចាក់​វ៉ាក់សាំង​ជួរ​មុខ​ ចំនួន​៥លើក​រួច​មកហើយ​។

លោក​វេជ្ជ​បណ្ឌិត ហ៊ុល វណ្ណថន អនុ​ប្រធាន​រដ្ឋា​ភិបាល នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​ ខ្មែរ-សូវៀត​ណាម និង​ជា​អ្នក​តំណាង ​ឲ្យក្រុមគ្រូពេទ្យ បាន​ឲ្យ​ដឹង​ថា៖ «សកម្មភាព​របស់​ foodpanda គឺ​ជា​ការ​បង្ហាញ ពី​ការ​លើក​ទឹក​ចិត្ត​ដ៏ធំ​មួយ ​ដល់​ក្រុម​គ្រូពេទ្យ​របស់​យើង​។ នេះ​គឺ​ជា​គំរូ​ដ៏ល្អ​មួយ ​នៅក្នុង​សង្គម ក៏ដូច​ជា​ការ​បង្ហាញ ពី​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅមក ក្នុង​គ្រា​ដែលលំបាក​។ ការ​ចូល​រួម​របស់​ក្រុមហ៊ុន​​ឯក​ជន គឺ​ជាកម្លាំង​ដែលមិន​អាច​ខ្វះ​បាន​ ក្នុង​ដំណាក់​កាល​ដ៏លំបាក​នេះ​»​។

នា​ឱកាស​នេះ​ផង​ដែរ សម្រាប់ខែមិថុនា​ foodpanda នៅ​តែ​ផ្ដល់ជូនប្រូម៉ូសិន ជាច្រើនដូចជា៖ Happy Pride Month! អបអរក្តីស្រឡាញ់ ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញ រហូតទៅដល់ 50% លើអាហារអ្នកចូលចិត្ត ក្នុងខែមិថុនានេះ។

ទទួលបានព័ត៌មាន អំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្តល់ជូនគូប៉ុនកុម្ម៉ង់ អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram (https://t.me/foodpandakh) របស់ foodpanda (https://t.me/foodpandakh)
ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​ គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​ យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍​សាត់ និងកំពង់ស្ពឺ៕

To Top