អត្ថបទ

ការស្វែងយល់ ពីក្រុមការងារ ដែលនៅពីក្រោយ គម្រោងទីក្រុងរាម ក្រុងព្រះសីហនុ

ទីក្រុងរាមគឺជាទីក្រុងថ្មីនៅក្នុងទីក្រុង ដែលកំពុងលេចរូបរាងឡើង ពីទំហំដីប្រមាណ ៨៣៤ ហិកតា នៅក្នុងក្រុងព្រះសីហនុ ដែលជាទីក្រុងធំជាងគេមួយ របស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅតាម បណ្តោយឆ្នេរឈូងសមុទ្រថៃ។ គម្រោងដែលមានទឹកប្រាក់ ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា គឺ ក្រុមហ៊ុន Canopy Sands គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោមការវិនិយោគអចលនទ្រព្យធំជាងគេ នៅក្នុងប្រទេស ហើយមានគោលបំណងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ និងបង្កើតជាមជ្ឈមណ្ឌលលំនៅដ្ឋានថ្មីដ៏ធំមួយ។

ក្រុមហ៊ុន Canopy Sands គឺជាសមាជិកនៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំជាងគេមួយ នៅប្រទេសកម្ពុជាដែលដឹកនាំ ដោយលោកប្រធាន អ្នកឧកញ៉ា Chen Zhi

បច្ចុប្បន្នប្រទេសកម្ពុជា កំពុងទទួលរងនូវផលប៉ះពាល់ពីរលកមួយទៀត នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកំពុងរងគ្រោះពីការបាត់បង់ចំណូល ពីវិស័យទេសចរណ៍ស្របពេលមានការបិទខ្ទប់ ដែលកំពុងបន្តអនុវត្តន៍នៅក្នុងប្រទេស រីឯគម្រោងនៅក្នុងក្រុងព្រះសីហនុ នឹងមានសារៈសំខាន់ក្នុងការជួយប្រទេស ឱ្យមានជំហររឹងមាំឡើងវិញបន្ទាប់ពីបានឆ្លងកាត់ស្ថានភាពដ៏សែនលំបាក អស់រយៈពេល ១៨ ខែមកនេះ។

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development មិនត្រូវបានលើកទឹកចិត្តនៅពេលជួបនឹងបញ្ហាប្រឈម នាពេលបច្ចុប្បន្ននេះទេ។ លោកបានមានប្រសាសន៍ថា “ពេលនេះជាពេលវេលាដ៏សែនលំបាក” “ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយ ឱ្យងើបឡើងវិញ នៃសេដ្ឋកិច្ចនៅពេលដែលជំងឺរាតត្បាតនេះត្រូវបានកម្ចាត់” ។ បុរសដែលមានសញ្ជាតិសិង្ហបុរីរូបនេះ បាននិយាយជាមួយអ្នករាយការណ៍ ព័ត៌មានរបស់ពួកយើង អំពីគម្រោងនិងរបៀប ដែលគាត់មើលឃើញថា ពីការរួមចំណែកដល់អនាគតសេដ្ឋកិច្ច ក្នុងតំបន់នារយៈពេលវែង។

ក្នុងកិច្ចសម្ភាសន៍រវាងលោក Khong Weng Fook ជាមួយអ្នករាយការណ៍ព័ត៌មានកញ្ញាចរិយាលោក KHONG WENG FOOK  បានលើកឡើងថា ខ្ញុំបានកើតនិងធំធាត់ នៅប្រទេសសិង្ហបុរី ហើយខ្ញុំក៏បានសិក្សានៅទីនោះផងដែរ។ ខ្ញុំត្រូវបានបណ្តុះបណ្តាលជាវិស្វករ ហើយក្រោយមកក៏បានប្តូរទៅក្នុងវិស័យអភិវឌ្ឍន៍វិញ។ វាមានរយៈពេលជាង ២៦ ឆ្នាំហើយចាប់តាំងពីខ្ញុំបាន នៅក្នុងវិស័យឧស្សាហកម្មនេះ ហើយខ្ញុំបានមានឱកាសទៅធ្វើការនៅទូទាំងទ្វីបអាស៊ីដូចជា ប្រទេសសិង្ហបុរី ប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសចិនអស់រយៈពេល ២០ ឆ្នាំមកហើយ។ ខ្ញុំបានចូលរួមក្នុងការជួយសាងសង់ សួនឧទ្យានឧស្សាហកម្មស៊ូចូវ (SIP) ហើយបានមកកាន់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ បានរំលឹកខ្ញុំនូវសក្តានុពលដ៏ធំធេង របស់ប្រទេសចិនកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ទី២០។ ខ្ញុំបានចំណាយអស់រយៈពេលជាង ២០ឆ្នាំ ដើម្បីធ្វើការលើគម្រោងនៅទីក្រុងស៊ូចូវនោះ ហើយកាលដែលខ្ញុំបានមកកាន់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះនៅក្រុងព្រះសីហនុ គឺបាននាំខ្ញុំត្រឡប់ទៅកាន់ពេលមុន នៅឯប្រទេសចិនវិញ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ក្នុងការមើលថា តើវាមានភាពស្រដៀងគ្នាប៉ុណ្ណា។ SIP គឺជាគម្រោងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ដូច្នេះយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដូចដែលយើងកំពុងធ្វើនៅទីនេះដែរ។ ទោះបីអ្វីៗនៅក្នុងប្រទេសចិនមិនមានការផ្លាស់ប្តូរយ៉ាងលឿនក៏ដោយ ការកសាងការអភិវឌ្ឍដែលមានគុណភាពខ្ពស់ដូចអ្វីដែលយើងបានធ្វើនៅទីក្រុងស៊ូចូវត្រូវការចំណាយពេលច្រើនឆ្នាំ ឬឈានចូលដល់រាប់ទសវត្សរ៍ផងដែរ។ អ្នកមិនអាចប្រញាប់បានទេ ហើយខ្ញុំបានឃើញសក្ដានុពលដូចគ្នានៅពេលទៅលេងទីក្រុងរាម ហើយនោះជាមូលហេតុដែលយើងចំណាយពេលឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីធ្វើវា។ នោះគឺជាមេរៀនសំខាន់ដែលខ្ញុំបានរៀនកាលនៅទីក្រុងស៊ូចូវ។

លោកបន្តថា សព្វថ្ងៃនេះ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលបានកើតឡើង នៅក្នុងប្រទេសចិន ឥឡូវនេះពួកគេមានការអភិវឌ្ឍប្រសើរជាងនៅប្រទេសសិង្ហបុរីទៅទៀត ហើយនោះជាមូលហេតុដែលខ្ញុំពិតជារំភើបដែលបានមកដល់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ប្រទេសនេះគឺជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលយើងអាចនាំយកជំនាញរបស់យើងក្នុងការរៀបចំផែនការទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីជួយដល់ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងគំរូមួយដែលអាចយកទៅអនុវត្តន៍នៅទូទាំងប្រទេស។

ជាងនេះទៅទៀត លោក KHONG WENG FOOK បន្ថែមថា ជាដំបូង អ្នកត្រូវមានចំណង់ចំណូលចិត្តជាមុនសិន។ ព្រោះថា ប្រសិនបើអ្នកមិនបានយកវាមកដាក់ក្នុងចិត្តនោះទេ អ្នកក៏មិនមានការប្តេជ្ញា បានពេញលេញចំពោះគម្រោងនោះដែរ ហើយវាពិតជាពិបាកនឹងទទួលបាន ភាពជោគជ័យណាស់ ព្រោះការកសាងគម្រោងដ៏ធំបែបនេះ វាមិនមែនជារឿងងាយស្រួលនោះទេ។ មានអ្នកពាក់ព័ន្ធផ្សេងៗគ្នាជាច្រើន ដែលមានគោលនយោបាយនិងរបៀបវារៈខុសគ្នា។ ជាការពិតណាស់ ដោយសារតែមានវប្បធម៌ខុសៗគ្នាដែលអាចជាកត្តាជះឥទ្ធិពល ដូចជាផលវិបាកនៃការប្រើប្រាស់ភាសាជាដើម។ ដូច្នេះយើងមិនអាចមកទីនេះហើយគ្រាន់តែគិតនោះទេ ពីព្រោះគម្រោងរបស់ពួកយើងមានទំហំធំ ហើយត្រូវមានធនធានជាច្រើនដែលអាចនឹងឱ្យយើងទទួលបានជោគជ័យដោយស្វ័យប្រវត្តិ។ វាមិនអាចដំណើរការតាមវិធីនោះបានទេ គឺយើងត្រូវតែធ្វើឱ្យមនុស្សគ្រប់គ្នាដែលចូលរួមទទួលបាននូវផលប្រយោជន៍ស្មើរៗគ្នា។

លោក KHONG WENG FOOK ឲ្យដឹងថា ប្រសិនបើអ្នកមានត្រឹមតែទឹកប្រាក់មួយមុខនោះ អ្នកនឹងមិនទទួលបានជោគជ័យទេ។ អ្នកត្រូវតែទទួលបានការគាំទ្រពីរដ្ឋាភិបាល និងពីប្រជាជនក្នុងស្រុកផងដែរ។ ទំនាក់ទំនងទាំងនេះវាពិតជាមានសារសំខាន់ណាស់ ពីព្រោះនេះសបញ្ជាក់អំពីភាពជាដៃគូសហការគ្នា។ មិនទាន់មាននរណាដែលមកបង្កើតគម្រោងសាងសង់ដ៏ធំដូចដែលពួកយើងកំពុងធ្វើនៅខេត្តព្រះសីហនុនេះទេៗ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺ អ្នកត្រូវគោរពតាមវប្បធម៌នៅក្នុងតំបន់ដែលជារឿងដំបូង មិនថានៅប្រទេសចិន ហ្វីលីពីន ហើយនិងនៅកម្ពុជានោះទេ។

លោក KHONG WENG FOOK ៖​ រឿងដំបូងដែលយើងត្រូវសួរខ្លួនឯងគឺថា តើគម្រោងនេះនឹងក្លាយជាគម្រោងរយៈពេលខ្លី ដែលគ្រាន់តែកសាងហើយរួចជាស្រេច ឬយើងបានប្តេជ្ញាចិត្តសម្រាប់ផលប្រយោជន៍រយៈពេលវែង ឬយ៉ាងណា។ ចាប់តាំងពីពេលដំបូង ពួកយើងតែងតែប្តេជ្ញាចិត្តសម្រាប់​រយៈពេលវែង។ ហេតុនេះហើយទើបវាជាមូលហេតុដែលសហគមន៍ពិតជាមានសារៈសំខាន់ចំពោះយើង ហើយក៏ជាមូលហេតុដែលមានការចូលរួម រវាងអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ក្នុងការរួមចំណែក ក្នុងផែនការមេរបស់គម្រោងនេះ។ យើងកំពុងធ្វើការជាមួយអ្នកជំនាញប្រកបដោយចីរភាព ដើម្បីធានាថាដំណោះស្រាយដែលត្រឹមត្រូវ សម្រាប់ប្រទេសកម្ពុជាត្រូវបានអនុវត្តតាំងពីដំបូងមក។ ការធ្វើផែនការចរាចរណ៍ដែលជម្រុញឱ្យមានការជិះកង់ និងថ្មើរជើងកាន់តែច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំពុលពីរថយន្ត។ ហើយដោយសារតែតម្លៃថាមពលក៏អាចមានតម្លៃខ្ពស់ផងដែរនៅក្នុងប្រទេសកម្ពុជា យើងកំពុងរិះរកវិធីជាច្រើនដើម្បីប្រើប្រាស់ថាមពលដែលអាចកែច្នៃឡើងវិញ និងបច្ចេកវិទ្យាបៃតងដែលមិនត្រឹមតែធ្វើឱ្យមាននិរន្តរភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា ទីក្រុងរាមនឹងចូលរួមចំណែកដល់គម្រោងអនាគតបៃតងប្រកបដោយនិរន្តរភាពផងដែរ។ ខ្ញុំចង់នាំយកការអនុវត្តល្អបំផុតនៅក្នុងវិស័យនេះពីប្រទេសចិន សិង្ហបុរី ហុងកុង និងសហរដ្ឋអាមេរិចមកកាន់ប្រទេសកម្ពុជា។ ឥឡូវនេះខ្ញុំកំពុងស្វែងរកអ្នកជំនាញនៅក្នុងតំបន់ទាំងនេះ ដើម្បីធ្វើការរួមគ្នាក្នុងការបង្កើតវាកើតឡើង។

លោក KHONG WENG FOOK ៖​ពិតជាត្រឹមត្រូវដែលអ្នកធ្វើការចង្អុលបង្ហាញថាវាមានសារៈសំខាន់យ៉ាងណា ជាពិសេសនៅពេលដែលជីវិតរបស់ប្រជាជនជាច្រើនត្រូវបានរំខានដោយរោគរាតត្បាត។ ដូចជានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយនៃផែនការមេតាំងពីដំបូងមកម្ល៉េះ ការផ្ទេរជំនាញ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ ដែលយើងមើលឃើញថាជាអ្វីមួយដែលយើងកំពុងធ្វើមិនត្រឹមតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជួយដល់សហគមន៍ដ៏ធំមួយ។ យើងមានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលដែលនឹងជួយអភិវឌ្ឍន៍ដល់បុគ្គលិកផ្នែកសេវាកម្មរបស់យើង និងកសាងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យើងកំពុងស្វែងរកដៃគូក្នុងតំបន់សម្រាប់ការអប់រំវិជ្ជាជីវៈដែលល្អសម្រាប់យុវជននៅខេត្តព្រះសីហនុ ព្រោះវានឹងជួយរៀបចំពួកគេឱ្យកាន់តែប្រសើរឡើងសម្រាប់ឱកាសការងារជាច្រើននៅក្នុងវិស័យសេវាកម្ម មិនថាជាមួយពួកយើង ឬអ្នកផ្សេងទៀតនៅក្នុងតំបន់នោះទេ។ នេះគឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់ពួកយើង ដែលយើងបានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់និងសាធារណជនជាច្រើនឱ្យមកចូលរួមសហការក្នុងដំណើរការនេះ។ ដើម្បីសម្រេចបាននូវជំហាននេះ យើងនឹងចេញផ្សាយគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដំបូងរបស់ពួកយើង ដែលនឹងបង្ហាញពីការប្តេជ្ញាចិត្តពិតរបស់យើងចំពោះគោលដៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកាត់បន្ថយវិសមភាពនៅកម្ពុជា។

លោក KHONG WENG FOOK ៖​ នៅឆ្នាំ២០២៥ អ្នកនឹងឃើញដំណាក់កាលទី១នៃ​ទីក្រុងរាម​​​​​បញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច ដែលពិតជាគួរឱ្យរំភើបណាស់។ អ្នកនឹងឃើញប្រជាជនក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍនិងកម្រិតការងារមានការកើនឡើង ដែលជាកត្តាបន្ថែមដ៏ល្អមួយជម្រុញដល់សេដ្ឋកិច្ចក្នុងស្រុក។ ហើយអ្នកក៏នឹងឃើញពីអត្ថប្រយោជន៍នៃអ្វីៗដែលកើតឡើងនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ដូចជាពួកយើងអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។ ជាថ្មីម្តងទៀត យើងមិនអាចជោគជ័យនោះទេ បើយើងមិនធ្វើវាឱ្យបានល្អ ។

បន្ទាប់មក នៅពេល១០ឆ្នាំក្រោយ អ្នកនឹងឃើញនូវអ្វីដែលយើងហៅថា “ដំណាក់កាលទី១” បានលេចចេញជារូបរាងច្បាស់លាស់ ដែលជាការអភិវឌ្ឍលើទំហំដី៤០០ហិកតា ហើយនៅពេលដំណាក់កាលទី១រួចរាល់ ១០ឆ្នាំក្រោយទៀត ដំណាក់កាលទី២នឹងចាប់ផ្តើមអភិវឌ្ឍន៍លើទំហំដី៤០០ហិកតាបន្ថែមទៀត អ្នកនឹងឃើញទីក្រុងថ្មីលេចចេញជារូបរាងឡើង ។ ទីក្រុងរាមកំពុងលេចចេញជារូបរាង ហើយវាកាន់តែមានភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរពីក្រុងព្រះសីហនុមកកាន់ទីនេះ ឥឡូវនេះយើងចំណាយពេលប្រហែល៨នាទីប៉ុណ្ណោះពីអាកាសយានដ្ឋាន ដោយសារតែមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ពួកយើង ហើយជាកត្តាតែមួយគត់ជួយធ្វើឱ្យប្រសើរឡើងថែមទៀតនាពេលអនាគត។ នៅពេលទីក្រុងរាមថ្មីត្រូវបានសាងសង់ក្នុងរយៈពេល ១៥-២០ឆ្នាំបន្ទាប់ យើងនឹងឃើញពីរបៀបដែលទីក្រុងចាស់និងទីក្រុងថ្មីនេះបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ប្រាកដណាស់ យើងមានការងារជាច្រើន ប៉ុន្តែក៏ដោយសារតែសក្តានុពលដ៏ធំធេងរបស់ប្រជាជន ទីកន្លែង និងគម្រោងនេះហើយដែលជាមូលហេតុដែលធ្វើឱ្យខ្ញុំស្រឡាញ់អ្វីដែលខ្ញុំធ្វើ៕

To Top