វប្បធម៌ការជិះម៉ូតូបែប Royal Enfield តែងតែនិយាយអំពីដំណើរផ្សងព្រេង ការធ្វើដំណើរកម្សាន្ត និងការរុករក។ យីហោនេះបានចិញ្ចឹមបីបាច់ វប្បធម៌នៃការជិះកំសាន្តកម្សាន្តតាមរយៈការជិះ និងបណ្តុះបទពិសោធន៏យ៉ាងជ្រាលជ្រៅ ក្រោមការរៀបចំជិះក្នុងឪកាសនៃកម្មវិធីនានា ។ យីហោមួយនេះជឿជាក់លើការជិះ ជិះកាន់តែច្រើនតាមបែប pure motorcycling ដែលជាមធ្យោបាយធ្វើដំណើរ សម្រាប់អ្នកជិះម៉ូតូតាំងពីចាប់ផ្តើមដំបូង ហើយបានចូលរួមជាមួយអតិថិជន ក្នុងគំនិតផ្តួចផ្តើមចាប់យក នូវពិសោធន៍ថ្មីៗផ្សេងទៀត។
ក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើតនូវការចងចាំល្អៗ Royal Enfield បានរៀបចំ ដឹកនាំ និងសម្របសម្រួលគំនិតផ្តួចផ្តើម ក្នុងការជិះជាច្រើន ដើម្បីផ្តល់នូវការចូលទៅកាន់ពិភពនៃការជិះម៉ូតូ ក្នុងការបង្កើតនូវសេចក្តីប្រាថ្នា និងបំណងប្រាថ្នា សម្រាប់មនុស្សគ្រប់គ្នា ដើម្បីពិចារណាពីអ្វីដែលយីហ៊ោមួយនេះបានផ្តល់អោយ។
ទោះបីស្ថានភាពជំងឺនៅតែបន្តរាតត្បាតនៅប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield បានស្វះស្វែងបន្តរៀបចំការជិះម៉ូតូ ទៅកាន់ទីកន្លែងជាច្រើនដូចជាគៀនស្វាយ, គីរីរម្យ, ទន្លេបាទី ខណៈពេលដែលទទួលបានសន្ទុះកាន់តែខ្លាំង ជាមួយនឹងចំនួនសមាជិកកាន់តែកើនឡើង នៃម្ចាស់ម៉ូតូ Royal Enfield ក្នុងការចូលរួមនៅក្នុងឆ្នាំ ២០២១នេះ ។
វប្បធម៍នៃការជិះដែលកំពុងរីកដុះដាល ជាមួយនឹងក្រុមអ្នកជិះរបស់ Royal Enfield នៅទីក្រុង និងក្រៅទីក្រុង
ខណៈដែលវាបំពេញនូវចំណង់ចំណូលចិត្តក្នុងការជិះម៉ូតូជារៀងរាល់ថ្ងៃ វាក៏បើកផ្លូវ និងឱកាសជាច្រើនសម្រាប់អ្នកជិះថ្មី និងជិះជាលើកដំបូង ដើម្បីជួបអ្នកដែលចូលចិត្ត និងភ្ជាប់ទំនាក់ទំនង និងជាផ្នែកមួយនៃសហគមន៍ Royal Enfield ដែលមានទំហំធំជាងមុន ក្នុងការដើតួនាទី ជាការចងចំនងមិត្តភាពនិងបណ្តុះ នៃវប្បធម៌សម្រាប់អ្នកទើបចាប់ផ្តើមជិះម៉ូតូ Royal Enfield ដំបូងនិងអ្នកធ្លាប់បានជិះកន្លងមក។
ឥឡូវនេះអគារតាំងបង្ហាញរបស់ Royal Enfield មានទីតាំងស្ថិតនៅអគារលេខ ១៧៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានម៉ូតូដូចជា Classic 500, Bullet, Meteor 350, Himalayan, Interceptor និង Continental GT រួមជាមួយសំលៀកបំពាក់, គ្រឿងបរិក្ខាសម្រាប់ម៉ូតូ, គ្រឿងបន្លាស់, សេវាកម្ម និងគ្រឿងបន្លាស់ផងដែរ ។