អត្ថបទ

ដំណឹងពិសេស ដល់អ្នកកំពង់ឆ្នាំង! អស់បារម្ភ​ រឿងរៀបចំម្ហូបអារហារ ទោះកូវីដ១៩ កំពុងរីករាលដាល ពិបាកចេញពីផ្ទះ ព្រោះ foodpanda បានពង្រីក មកដល់ហើយ

ដំណឹងល្អសម្រាប់បងប្អូន អ្នកខេត្តកំពង់ឆ្នាំងទាំងអស់គ្នា ចាប់ពីថ្ងៃទី២៨ ខែមិថុនានេះតទៅ foodpanda នឹងពង្រីកសេវាកម្មរបស់ខ្លួន ដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ជាមួយនឹងការមកដល់ ខេត្តកំពង់ឆ្នាំងនេះដែរ foodpanda ក៏បាននាំមកនូវ ការផ្តល់ជូនពិសេសៗ ក៏ដូចជាប្រម៉ូសិនជាច្រើនផងដែរ។

ក្នុងនោះសម្រាប់អតិថិជនថ្មី នៅខេត្តកំពង់ឆ្នាំង អាចប្រើប្រាស់កូដ «HELLOKPCH» ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ ។

សម្រាប់ការចូលមកដល់ ទឹកដីខេត្តកំពង់ឆ្នាំង អ្នកតំណាង foodpanda ក៏​បាន​នាំ​យក​សម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារមេរោគកូវីដ-១៩ ដូច​អាល់កុល ម៉ាស និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ឆ្នាំង ដែលសកម្ម​ភាព​នេះ ក៏​បង្ហាញពី​ការ​សហ​ការ​​យ៉ាង​ស្អិត​រមួត ជាមួយ​នឹង​​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំ​ងឺ​កូវីដ ១៩ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងការ​ចូលរួម​​ចំណែក ​ជួយ​ដល់​សង្គមផង​ដែរ​​។

ជាក់ស្តែងបើទោះបីជា ស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយក៏ដោយ ក៏ foodpanda នៅតែព្យាយាមពង្រីកសេវាកម្មរបស់ខ្លួន ទៅតាមបណ្តាខេត្តផ្សេងៗបន្ថែមផងដែរ។

គោលបំណងធំនោះ គឺចង់សម្រាលទុកលំបាក របស់ម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ដើម្បីបង្កើនការលក់ម្ហូបអាហារ របស់ពួកគាត់។ លើសពីនេះវាក៏ជាផ្នែកមួយ ក្នុងការជួយទប់ស្កាត់ការរីករាតត្បាត​ ជំងឺកូវីដ១៩ផងដែរ ពោលបងប្អូនទាំងអស់គ្នា មិនចាំបាច់ចេញក្រៅ ក៏អាចកុម្ម៉ង់ម្ហូបឆ្ងាញ់ៗពី foodpanda មកញ៉ាំនៅផ្ទះបាន ជាមួយនឹងការប្រើប្រាស់ វិធីទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) ដោយមិនចាំបាច់ កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​។

បុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់យើង តែង​តែ​អនុវត្តវិធាន​ការ​អនា​ម័យ​ ជានិច្ចដូ​ចជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ ធុង​ដឹក​ឥវ៉ាន់​ជា​ប្រចាំ ដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយថា foodpanda គឺជាកម្មវីធីដឹកជញ្ជូនអាហារ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើង ទាំងមូលផងដែរ ដោយមានជម្រើស អាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗ ឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យ ម្ហូបអាហារបានល្អ រួមជាមួយសេវាកម្ម ដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន ​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា រួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ និងកំពង់ស្ពឺ។​

កុំភ្លេចណា ទាញយកកម្មវីធីទូរស័ព្ទ foodpanda (http://onelink.to/fpkh) ដើម្បី​បញ្ជាទិញ ​អាហារឆ្ងាញ់ៗ និង​របស់​ប្រើ​ប្រាស់​ គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ជាមួយសេវាដឹកតម្លៃសមរម្យនិង ឥតគិតថ្លៃ សម្រាប់ទីតាំងជាច្រើនក្បែរៗ លោកអ្នក។​​ សូមចុច Subscribe Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបាន ប្រូម៉ូសិនពិសេសៗប្រចាំថ្ងៃ និងប័ណ្ណបញ្ចុះតម្លៃ ជាច្រើនទៀត៕

To Top