អត្ថបទ

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ប៉ា សុជាតិវង្ស អបអរសាទរ និងគោរពជូនពរ សម្តេចប្រធានកិត្តិយស សម្តេចប្រធាន និងសម្តេចអនុប្រធាន​ គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ ថ្ងៃបង្កើតគណបក្ស

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា​ រាជធានីភ្នំពេញ​ និងលោកជំទាវ​ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេច សាយ ឈុំ និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២០២១ ។

យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍មាតុប្រទេស ទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ។

និងសូមសម្តេច លោកជំទាវ បុត្រាបុត្រី និងចៅៗជាទីស្រលាញ់ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយ ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top