អត្ថបទ

ខ្មែរ ប៊ែវើរីជីស នឹងប្រកាសដំណឹងអស្ចារ្យ ប្រែមុខមាត់ទីផ្សារ​ ភេសជ្ជៈប៉ូវកម្លាំង នៅកម្ពុជា

ខ្មែរ ប៊ែវើរីជីស នឹងប្រកាសដំណឹង អំពីផលិតផលថ្មីមួយជូនអតិថិជនខ្លួន ជាពិសេសយុវវ័យជំនាន់ថ្មី នៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ បើយោងតាម លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សាររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

លោកស្រី គង់ កុសល បានមានប្រសាសន៍ថា «ក្រុមហ៊ុនបានខិតខំសិក្សាស្រាវជ្រាវ អស់ជាច្រើនខែឆ្នាំ ដើម្បីបំពេញតម្រូវការ របស់អតិថិជន ហើយយើងជឿជាក់ថា ផលិតផលថ្មីនេះ នឹងប្រែមុខមាត់ទីផ្សារ ភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជា»។

នៅពេលនេះ លោកស្រីមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិត នៃផលិតផលនេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបថា វាគឺជាភេសជ្ជៈប៉ូវកម្លាំងមានរសជាតិថ្មី ដែលកំពុងពេញនិយមខ្លាំង សម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យសម័យថ្មី។

នៅថ្ងៃទី៥ ខែកក្កដា ប្រជាជនកម្ពុជា នឹងឃើញមានការផ្សព្វផ្សាយ អំពីផលិតផលថ្មីមួយនេះ នៅតាមកញ្ចក់ទូរទស្សន៍ ប្រព័ន្ធឌីជីថល និងនៅតាមផ្ទាំងប៉ាណូនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុន ដែលផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បង្កើតឡើងកាលពីឆ្នាំ២០១៧ ជាភេសជ្ជៈល្បីនៅកម្ពុជា និងទទួលបានការគាំទ្រខ្លាំង លើសពីការរំពឹងទុក ដោយសារតែរសជាតិឆ្ងាញ់ គុណភាពខ្ពស់ និងការផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top