អត្ថបទ

តោះមកដឹង ពីលក្ខណៈពិសេសអស្ចារ្យ របស់ដបស្រាបៀរ កម្ពុជា ថ្មី

គ្រប់គ្នាដឹងហើយថាថ្មីៗនេះ ដបស្រាបៀរ កម្ពុជា ត្រូវបានប្តូររចនាបទថ្មី មើលទៅស្អាតប្រណិត ស័ក្តិសមជាមួយនឹងរសជាតិ ដ៏ទាន់សម័យរបស់ស្រាបៀរ។ ក៏ប៉ុន្តែ តើដបថ្មីមានលក្ខណៈ​​ពិសេសអ្វីខ្លះ ដែលធ្វើឲ្យទាក់ទាញខ្លាំងបែបនេះ?

ទី១រចនាបទខ្មែរ៖ ដបថ្មីមានបញ្ចូលក្បូរក្បាច់ រចនាខ្មែរព័ទ្ធជុំវិញ បង្ហាញអំពីអត្តសញ្ញាណជាតិ ដោយផ្នែកខាងឆ្វេងមានពាក្យ “ស្រាបៀរ កម្ពុជា” លេចឡើងយ៉ាងឡូយ មើលទៅល្អប្រណិត ប្លែកមិនធ្លាប់មាននៅកម្ពុជា។​

ទី២ឡូហ្គោ៖ឡូហ្គោដបថ្មីមានរចនាបទ យ៉ាងទាន់សម័យដូចទៅនឹងឡូហ្គោកំប៉ុង ដោយមានពាក្យជាភាសាអង់គ្លេស “CAMBODIA” ដែលឆ្លុះបង្ហាញពីដំណើរឆ្ពោះទៅមុខ របស់ក្រុមហ៊ុន។ មួយវិញទៀត ឡូហ្គោដបថ្មីប្រើប្រាស់ឡាប៊ែល PSL មានគុណភាពខ្ពស់។ 

ទី៣ Cooler Tester៖សញ្ញាផ្កាយនៅត្រង់ចំណុចនៃកដប គឺមានភ្ជាប់ជាមួយនឹង Cooler Tester បញ្ជាក់ពីភាពត្រជាក់របស់ស្រាបៀរ ពោលគឺនៅពេលសីតុណ្ហាភាព ត្រជាក់កម្រិតពី ៦ទៅ៨អង្សាសេ ពណ៌របស់វា នឹងប្រែទៅជាពណ៌ខៀវ វាគឺជាលក្ខណៈពិសេសមិនធ្លាប់មាននៅកម្ពុជា។ 

ទី៤គម្របដប៖ ដបស្រាបៀរ កម្ពុជា ថ្មីមានគម្របងាយស្រួលបើក ដោយគ្រាន់តែទាញដោយដៃតែប៉ុណ្ណោះ ក៏អាចបើកបានភ្លាមតែម្តង។​

លក្ខណៈទាំងនេះហើយ ដែលធ្វើឲ្យ​រូបភាពទាំងមូល នៃរចនាបទថ្មីនេះ ទាក់ទាញភ្នែកអ្នកមើល ហើយស័ក្តិសមជាស្រាបៀរ មានគុណភាពខ្ពស់ រូបរាងប្រណិត និងរសជាតិឆ្ងាញ់អស្ចារ្យ ដែលត្រូវបានផលិតនៅប្រទេសកម្ពុជា៕ ពិសាដោយការទទួលខុសត្រូវ។

To Top