អត្ថបទ

ខ្មែរ ប៊ែវើរីជីស ចាប់ដៃគ្នាជាមួយ Grab ផ្ញើភេសជ្ជៈប៉ូវកម្លាំង WURKZ ICY COOL ១ម៉ឺនកំប៉ុង ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៦ ខែកក្កដា បានប្រកាសសហការ ជាមួយក្រុមហ៊ុន Grab ក្នុងការដឹកជញ្ជូនកាដូ មានភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL សរុបចំនួន ១ ម៉ឺនកំប៉ុង តាមរយៈសេវាកម្ម GrabExpress របស់ក្រុមហ៊ុន Grab ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេលពេញមួយសប្តាហ៍។

ក្រុមហ៊ុននឹងផ្ញើកាដូ ចំនួន ២៥០០កាដូ ឬស្មើទៅនឹង វើក អាយស៊ី ឃូល WURKZ ICY COOL ចំនួន ១ ម៉ឺនកំប៉ុង ជូនដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកក្កដា។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ការសហការក្នុងការផ្ញើកាដូនេះ គឺដើម្បីសម្តែងការអរគុណ ដ​ល់ប្រជាពលរដ្ឋ ដែលតែងតែជឿទុកចិត្ត ជ្រើសផលិតផល របស់ក្រុមហ៊ុនជានិច្ច និងដើម្បីណែនាំ ភេសជ្ជៈប៉ូវកម្លាំងរសជាតិថ្មី ដែលយើងទើបតែប្រកាសលក់ នៅក្នុងទីផ្សារ នាពេលថ្មីៗនេះ ឲ្យប្រជាពលរដ្ឋបានពិសាទាំងអស់គ្នា»។

វើក អាយស៊ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និងB12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទាន​ ស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។

ដើម្បីទទួលបានកាដូនេះ ប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងភ្នំពេញ អាចចូលទៅកាន់កម្មវិធីទូរស័ព្ទ Grab រួចចូលទៅកាន់ GrabRewards ដើម្បី Redeem យកកញ្ចប់កាដូដែលមាន វើក អាយស៊ី ឃូល WURKZ ICY COOL ចំនួន ៤ កំប៉ុង ដោយគ្រាន់តែប្រើប្រាស់ ពិន្ទុសន្សំ ដែលខ្លួនមាន ក្នុងកម្មវិធី Grab ចំនួន ៥ ពិន្ទុតែប៉ុណ្ណោះ។

បន្ទាប់ពី Redeem រួច ប្រជាពលរដ្ឋ នឹងឃើញផ្ទាំងព័ត៌មាន សម្រាប់បំពេញ ព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ ដើម្បីផ្តល់ភាពងាយ ស្រួលសម្រាប់សេវា GrabExpress ដឹកជញ្ជូនកាដូនោះ ទៅដល់ផ្ទះនៅថ្ងៃបន្ទាប់ ដោយមិនមាន ការបង់ប្រាក់អ្វីទាំងអស់។

ដូច្នេះ ប្រជាពលរដ្ឋ ប្រញាប់រួសរាន់ចូលទៅ Redeem ទទួលយកកាដូនេះទាំងអស់គ្នា តាមរយៈ link នេះ https://grb.to/GrabRewardsKH៕

To Top