អត្ថបទ

តោះមកស្គាល់មុខងារថ្មី របស់ម៉ូតូ Royal Enfield Meteor 350 ជាមួយនឹងលក្ខណៈពិសេស នៃ Tripper Navigation

ភ្នំពេញ៖ នៅក្នុងយុគសម័យ នៃការរុករកតាមរយៈផែនទីឌីជីថល វាហាក់ដូចជាចម្លែក ដែលប្រព័ន្ធរុករកបច្ចុប្បន្ន នៅក្នុងម៉ូតូភាគច្រើន នៅតែពឹងផ្អែកលើវិធីបែបបុរាណ ដូចជាបង្រៀនមនុស្សថ្លង់ តាមរយៈភាសាកាយវិការ (Manual Method)។ ជារឿយៗអ្នកជិះម៉ូតូត្រូវទិញគ្រឿងបន្លាស់ GPS មួយទៀតដើម្បីទទួលបានការណែនាំ នៅលើផ្ទាំងនាឡិកាស្ទង់។

ក្នុងករណីខ្លះអ្នកជិះម៉ូតូ អាចកំណត់ទិសដៅបានត្រឹមតែ នៅលើស្មាតហ្វូនរបស់ពួកគេតែប៉ុណ្ណោះ ដូច្នេះពួកគេត្រូវភ្ជាប់ទូរស័ព្ទទៅផ្ទៃម៉ូតូខាងមុខ ឬ ឈប់អែបកៀនផ្លូវសិន ដើម្បីមើលថាតើពួកគេកំពុង ធ្វើដំណើរលើផ្លូវដែលត្រូវគោលដៅ ពួកគេចង់ទៅដល់ដែររឺទេ។ ចំពោះបញ្ហានេះ Royal Enfield បានផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យ និងប្លែក សម្រាប់អ្នកជិះម៉ូតូទាំងអស់គ្នា!

បញ្ហាដែលបានរៀបរាប់ខាងលើ ត្រូវបានផ្លាស់ប្តូរនៅពេលដែល Royal Enfield ណែនាំបច្ចេកវិទ្យាត្រួសត្រាយផ្លូវ ដែលមានឈ្មោះថា Royal Enfield Tripper navigation នៅលើម៉ូឌែលចុងក្រោយរបស់ខ្លួនគឺ Meteor 350។ Royal Enfield Tripper ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយនិង Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូងហើយសម្រាប់ម៉ូតូ ដែលផលិតនៅប្រទេសឥណ្ឌា។ ដោយភ្ជាប់ជាមួយ Royal Enfield App ទៅនឹងស្មាតហ្វូនរបស់អ្នកបើកបរ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មានដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងកាត់បន្ថយការជិះវង្វេងផ្លូវ រឺខុសផ្លូវជាដើម។

Royal Enfield Tripper ផ្ដល់ជំនួយសម្រាប់ទិសដៅ តាមពេលវេលាជាក់ស្ដែង ជួយឱ្យមានភាព ងាយស្រួលក្នុងការ រុករក ស្ទង់មើលទិសទី រួមទាំងទិសដៅ ដោយមិនរំខានដល់បទពិសោធន៍ ជិះដែលងាយស្រួល និងរីករាយរបស់អ្នក។ Tripper ត្រូវបានចែកចេញពីរផ្នែក ដោយមួយផ្នែក គឺបង្ហាញនៅលើកុងទ័រម៉ូតូ និងមួយផ្នែកទៀតគឺនៅក្នុង Royal Enfield App លើទូរស័ព្ទស្មាតហ្វូនរបស់អ្នកជិះ។លោក Pawan Kakwani ប្រធានផ្នែកឌីជីថល និងវិភាគនៃ Royal Enfield បានមានប្រសាសន៍ថា៖ «កម្មវិធីនៅលើទូរស័ព្ទ ធានាថាការធ្វើរុករក និងស្ទង់មើលទិសទី នៅតែបន្តដំណើរការបើទោះបីជាអ្នកជិះម៉ូតូកំពុងឆ្លងកាត់តំបន់ដែលគ្មានបណ្ដាញសេវាក៏ដោយ។

Royal Enfield បានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីធ្វើឱ្យឧបករណ៍វាស់ស្ទង់មួយនេះ ឱ្យមានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹងការដាក់បញ្ចូលក្នុង Google Maps ក្នុងប្រទេស ឬតំបន់។ ជាមួយភាពច្បាស់លាស់ ឧបករណ៍នេះផ្តល់ឱ្យអ្នកជិះទាំងអស់ នូវរាល់ព័ត៌មាន ដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្ត បានត្រឹមត្រូវក្នុងពេលដំណើរលើដងផ្លូវ។ ជាមួយគ្នានេះការ feedback ពីអ្នកជិះ ត្រូវបានយកទៅប្រើប្រាស់ ក្នុងដំណាក់កាលនៃការបង្កើតឧបករណ៍ដែលជារបស់ខ្លួនឯង។ ជាលទ្ធផល Royal Enfield Tripper អាចផ្ទុកបានរហូតដល់ ២០ ទិសដៅនៃផ្លូវខុសៗគ្នា ដូច្នេះអ្នកជិះម៉ូតូអាចបង្កើតការធ្វើដំណើរ បានយ៉ាងងាយស្រួល។

លោក Matthew Cardenas នាយកគ្រប់គ្រងការផលិត Tripper Navigation បានមាន ប្រសាសន៍ថា៖ « ឧបករណ៍ Tripper ត្រូវបានរចនាឡើងដើម្បីផ្តល់ទិសដៅ ងាយៗដូចជា បត់ឆ្វេង បត់ស្នាំ ឬរង្វង់មូល។ ប៉ុន្តែនៅពេលដែលអ្នកជិះជិតដល់ទិសដៅដែលបង្ហាញ នោះវានឹងចាប់ផ្ដើមលោតសញ្ញាព្រួញមក ដើម្បីឱ្យអ្នកដឹងថា កាន់តែខិតជិតដល់ទិសដៅនោះហើយ។ បន្ទាប់មកនៅពេលដែល មកដល់ទិសដៅនោះ វានឹងចាប់ផ្តើមបញ្ចេញពន្លឺភ្លែតៗជាសញ្ញា ដើម្បីទាញយកការចាប់អារម្មណ៍របស់អ្នក និងរំលឹកអ្នកថាអ្នកមានដំណើរទៅមុខទៀត ហើយនឹងទិសដៅដែលអ្នកត្រូវឆ្លងកាត់។ ដូច្នេះហើយ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ធ្វើឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបករណ៍វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរដ៏ល្អបំផុត »។

ចាប់តាំងពី Tripper ភ្ជាប់ជាមួយនឹង Google Locations និង Google Places អ្នកជិះម៉ូតូរបស់ Royal Enfield អាចស្វែងរកទិសដៅណាមួយដែលល្អបំផុតនៅទូទាំងពិភពលោក។ ជាមួយគ្នានេះជិះ Meteor 350 ពួកគេពិតជាអាច “ចេញពីគន្លងផ្ទះរបស់ពួកគេ” ស្វែងរកតំបន់ ដោយមិនចាំបាច់ភ័យព្រួយខ្លាចវង្វេង។

លោក Vimal Sumbly ប្រធានអាជីវកម្ម APAC នៃ Royal Enfield មានប្រសាសន៍ថា៖ « Royal Enfield Tripper គឺជាភស្ដុតាងដែលបង្ហាញថា យើងនឹងមិនបញ្ឈប់ការច្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជិះកាន់តែប្រសើរ សម្រាប់អ្នកជិះនៅជុំវិញពិភពលោកឡើយ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះ នឹងក្លាយជាស្តង់ដារឧស្សាហកម្មថ្មី សម្រាប់ឧស្សាហកម្មយានយន្តជាពិសេសយានយន្តកង់ពីរ។ យើងសង្ឃឹមថា មុខងារនេះនឹងជម្រុញឱ្យអ្នកជិះចេញ ពីគន្លងរបស់ពួកគេ រីករាយនឹងការជិះដ៏រីករាយ និងងាយស្រួលជាមួយ Meteor 350 និងទទួលបទពិសោធន៍ នៃការជិះម៉ូតូបែប Pure Motorcycling »។

Tripper មានភាពងាយស្រួល ក្នុងការប្រើប្រាស់ណាស់ ដោយគ្រាន់តែអនុវត្ត តាមជំហានខាងក្រោម៖
●ភ្ជាប់ទៅកម្មវិធី Royal Enfield Tripper
●បញ្ឆេះម៉ូតូ បន្ទាប់មកអ្នកនឹងមានលោតពាក្យថា logo Royal Enfield ចេញមកនៅលើអេក្រង់ ហើយវានឹងអោយអ្នកដឹងថាវាកំពុងព្យាយាមភ្ជាប់ជាមួយ ទូរស័ព្ទរបស់អ្នកហើយ
●ចុច “Connect to My Display”
●ដាក់គោលដៅ/ទីកន្លែងដែលអ្នកចង់ទៅ បន្ទាប់មកចុចពាក្យ “Navigate”
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើល វីដេអូរមួយនេះ៖

MissOutOnNothing #RoyalEnfield #PureMotorcycling #RidePure


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top