អត្ថបទ

ដឹប៊ូតានិច ផាលេស ម៉ូតផ្ទះដូចរាជវាំង គ្រាន់តែលឺឈ្មោះ ក៏គួរឱ្យចង់រស់នៅផងដែរ

ភ្នំពេញ៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន នឹងធ្វើការបើកលក់ ក្នុងពេលឆាប់ៗខាងមុខនេះ មានទីតាំងនៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ជាទីតាំងដ៏ល្អបំផុត សម្រាប់ការរស់នៅ។

គម្រោងនេះ នឹងនាំមកជូនលោកអ្នក នូវការរស់នៅតាមបែបផែនជីវិតថ្មី ប្រកបដោយភាពរស់រវើក ស៊ីវីល័យ និងជាពិសេសគឺសម្រាប់ អ្នកដែលត្រូវការ ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួន អមដោយម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ៣ប្រភេទគឺៈ

១. វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) នៅជាប់បឹងប៊ូតានិច ដែលអាចទស្សនាផ្ទៃបឹង ដ៏ស្រស់ស្អាត ប្រកបទៅដោយបរិយាកាស ដ៏ស្រស់បំព្រង,

២. វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) អតិថិជនអាចរីករាយ​ ជាមួយសួនច្បារដ៏ស្រស់ស្អាត អមដោយផ្កាគ្រប់ប្រភេទ និងចម្រុះពណ៌ នៅចំពីមុខគេហដ្ឋានរបស់លោកអ្នក និង

៣. វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះត្រូវបានរចនាដោយ មានការច្របាច់បញ្ចូលគ្នា នូវសិល្បរចនាបថ​ នាយុគសម័យដើម នឹងរចនាបទ នាពេលបច្ចុប្បន្ន ដើម្បីបង្កើតជាលំនៅដ្ឋាន ដ៏សាកសមបំផុត សម្រាប់គ្រួសារគ្រប់ជំនាន់ ។

ម៉ូតផ្ទះទាំងនេះ ត្រូវបានរៀបចំឡើង​ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវគុណភាព សោភណ្ឌភាព និងផាសុខភាពខ្ពស់។

គម្រោងដឹប៊ូតានិចផាលេស នឹងបើកលក់មុនសម្ពោធគម្រោង នាថ្ងៃទី ៣០ ខែកក្កដាខាងមុខនេះ ជាមួយនឹង ការផ្តល់ជូនយ៉ាងពិសេស ពុំធ្លាប់មានពីមុនមក ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរព័ត៌មាន នៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top