អត្ថបទ

បញ្ចុះតម្លៃរហូតដល់ ១២% ហើយបង់ប្រាក់ មិនដល់​ ១%ក្នុងមួយខែ ជាមួយម៉ូតផ្ទះអភិជន ដូចរាជវាំង មានតែនៅ គម្រោងអ័រគីដេ ដឹផាលេស

ភ្នំពេញ៖ បើយោងទៅតាម គេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានបង្ហាញអោយឃើញថា គម្រោងដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃនេះតទៅ ជាមួយការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ១២% រីឯការបង់ប្រាក់ ក៏រឹតតែពិសេស និងពុំធ្លាប់មានពីមុនមក ដោយអតិថិជន អាចធ្វើការបង់ប្រាក់ ត្រឹមតែ ០.៨% ក្នុងមួយខែ រយ:ពេល ២៤ខែ ពុំមានការប្រាក់ និងពុំមានប្រាក់កក់ ។

គម្រោងដឹប៊ូតានិច ផាលេស ដែលមានទីតាំង​ នៅក្នុងគម្រោងដឹប៊ូតានិចស៊ីធី ជាគម្រោងដ៏ពិសិដ្ឋ និងល្អបំផុតរបស់ក្រុមហ៊ុន ដែលរួមមានវីឡាប្រណីតៗ ចំនួន ៣ប្រភេទដូចជា៖ វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress)​ និង វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះនីមួយៗ មានលក្ខណៈពិសេស និងអស្ចារ្យបំផុត ជាប់ផ្ទៃបឹងប៊ូតានិច ដែលមានទេសភាព ដ៏ស្រស់បំព្រង ជាមួយនឹងសួនច្បារ ដឹផាលេស ដ៏ស្រស់ស្អាត និងចម្រុះពណ៌ នៅពីមុខគេហដ្ឋារបស់លោកអ្នក។

គ្រប់ម៉ូតផ្ទះត្រូវបានរចនាដោយ មានការច្របាច់បញ្ចូលគ្នា នូវសិល្បរចនាបថ នាយុគសម័យ ពីអតីតកាល ជាមួយនឹងភាពស៊ីវិល័ នាពេលបច្ចុប្បន្ន ដែលបង្កើតបានជាលំនៅដ្ឋាន ដ៏សាកសមបំផុត សំរាប់គ្រួសារគ្រប់ជំនាន់។

ដើម្បីកុំអោយឱកាសនេះ កន្លងហួសឱ្យសោះ សូមប្រញ៉ាប់មកសាកសួរព័ត៌មាន នៅការិយាល័យលក់ ដែលមានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ត្រឹមតែ៧គ.ម រួចបត់ឆ្វេង តាមស្តុបអ័រគីដេ ឬទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 098 73 3333៕

To Top
×