អត្ថបទ

ក្រុមហ៊ុន Httpool ជួយពង្រឹង អ្នកផ្សាយពាណិជ្ជកម្ម​ ក្នុងប្រទេសកម្ពុជា តាមរយៈ TikTok

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយ របស់ក្រុមហ៊ុន Aleph Holding ប្រកាសថា ក្រុមហ៊ុនបានក្លាយជាដៃគូ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន TikTok ដែលជាទិសដៅឈានមុខគេ លំដាប់ពិភពលោក សម្រាប់ការបង្ហោះវីដេអូខ្លីៗ។

តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនអាជីវកម្ម នៅកម្ពុជាបច្ចុប្បន្ន នឹងអាចផ្សាយពាណិជ្ជកម្ម ដល់មនុស្សរាប់លាននាក់ ដែលប្រើប្រាស់កម្មវិធី មួយនេះនៅទូទាំងប្រទេស ដែលជួយពង្រឹងម៉ាកយីហោ និងអាជីវកម្មរបស់ខ្លួន។

TikTok កំពុងបង្កើតឧស្សាហកម្មនេះ នៅទូទាំងពិភពលោក ដែលអាចឱ្យក្រុមហ៊ុនអាជីវកម្ម គ្រប់ទំហំទាំងអស់ បង្កើតវត្តមានក្នុងស្រុក ផ្សព្វផ្សាយដល់អតិថិជនថ្មី និងជំរុញលទ្ធផលអាជីវកម្ម តាមរយៈដំណោះស្រាយ ផ្សាយពាណិជ្ជប្រកបដោយ ភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់ ៩១ភាគរយក្នុងចំណោម អ្នកប្រើប្រាស់របស់ក្រុមហ៊ុន TikTok យល់ឃើញថា មាតិកានៅលើ TikTok មានភាពខុសប្លែកពីគេ ឬខុសគ្នាពីកម្មវិធី របស់គូប្រជែងនានា នេះបើយោងតាមការសិក្សា អំពីយថភាពវិទ្យាសាស្រ្ត ធ្វើទីផ្សារពិភពលោក (Marketing Science Global Authenticity Study conducted) ដែលធ្វើឡើងដោយក្រុមហ៊ុន Nielsen ក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីខែមេសា​ឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុន TikTok។

លោក Sunny Nagpal សហស្ថាបនិក និងនាយកគ្រប់គ្រងប្រចាំតំបន់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Httpool បានថ្លែងថា៖ “ការចាប់ដៃគូជាមួយ​ក្រុមហ៊ុន TikTok ក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏ធំមួយ សម្រាប់ក្រុមហ៊ុន Httpool ខណៈដែលយើងពង្រីក ប្រតិបត្តិការរបស់យើង នៅក្នុងប្រទេសនេះ និងបង្កើតក្រុមជំនាញ ដើម្បីគាំទ្រដល់ក្រុមហ៊ុន អាជីវកម្មគ្រប់ទំហំទាំងអស់ នៅទីកន្លែងផ្ទាល់”។

ក្នុងនាមជាដៃគូ លក់ពាណិជ្ជកម្មផ្តាច់មុខ របស់ក្រុមហ៊ុន TikTok ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Httpool នឹងផ្តល់ការគាំទ្រ ចំណេះដឹង និងជំនាញ ដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក និងជួយពួកគេទាក់ទង នឹងយុទ្ធសាស្រ្តធ្វើទីផ្សារ ជាមួយនឹងដំណោះស្រាយ ផ្សាយពាណិជ្ជកម្មនៅលើ TikTok ដោយកសាងបទពិសោធន៍ ជាមួយនឹងមាតិកាក្នុងកម្មវិធី និងប្រព័ន្ធផ្សព្វផ្សាយ ទូលំទូលាយបំផុតនេះ ក្រុមហ៊ុន Httpool នឹងជួយក្រុមហ៊ុនអាជីវកម្មក្នុងស្រុក ឱ្យដើរតាមឱ្យទាន់ ការប្រកួតប្រជែង ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បីរក្សាបាននូវការប្រកួតប្រជែង និងសម្រេចបានលទ្ធផល អាជីវកម្មក្នុងកម្រិតអតិបរមា។

លោក Sunny Nagpal បានបន្ថែមថា៖ “ភាពជាដៃគូនេះគឺជាលទ្ធផល នៃវត្តមាននៅទូទាំងពិភពលោក​ ដែលឈានមុខគេ ក្នុងឧស្សាហកម្មរបស់ក្រុមហ៊ុន Httpool និងកិច្ចប្រឹងប្រែងរបស់យើង ក្នុងការនាំយកឱកាស សម្រាប់ការផ្សាយពាណិជ្ជកម្ម នៅលើកម្មវិធីព័ត៌មាន និងវីដែអូខ្លីៗឈានមុខ ទៅកាន់គ្រប់ទីកន្លែង ក្នុងពិភពលោក។ យើងនឹងប្រើប្រាស់ចំណេះដឹង និងជំនាញ​ដែលក្រុមការងាររបស់យើង នៅអឺរ៉ុបបានទទួលក្នុងអំឡុងពេល ប៉ុន្មានខែចុងក្រោយនេះ គួបផ្សំជាមួយនឹងចំណេះដឹង និងជំនាញក្នុងស្រុក និងភាពជាក់លាក់សម្រាប់កម្ពុជា”។

ភាពជាដៃគូនេះ ក៏នឹងដាក់ដំណើរការ ប្រតិបត្តិប្រសើរបំផុត​​ របស់ក្រុមហ៊ុន TikTok ការបណ្តុះបណ្តាល បច្ចេកទេសបង្កើតយុទ្ធសាស្ត្រ និងជម្រើសទូទាត់ក្នុងស្រុក ទៅកាន់តំបន់ផងដែរ ដោយមានជំនួយពីអ្នកជំនាញ របស់ក្រុមហ៊ុន Httpool ផ្នែកដំណើរការប្រតិបត្តិការ ផ្សាយពាណិជ្ជកម្ម។ ទីភ្នាក់ងារនិងម៉ាកយីហោនានា នឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ពីការបណ្តុះបណ្តាល ការទូទាត់ និងការគាំទ្រជាមួយ នឹងការបណ្តុះបណ្តាល អំពីគោលនយោបាយ ផ្សាយពាណិជ្ជកម្ម៕

To Top