អត្ថបទ

កាន់តែងាយស្រួល! អ្នកអត់មានពិន្ទុក្នុង GrabRewards ក៏អាច Redeem យក WURKZ ICY COOL ដោយឥតគិតថ្លៃ មានរហូត១ ម៉ឺនកំប៉ុង

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន Grab កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានសម្រេចសម្រួលលក្ខខណ្ឌ ដើម្បីផ្តល់ភាពងាយស្រួល​ ដល់អ្នករស់នៅ​រាជធានីភ្នំពេញ ក្នុងការទទួលបានភេសជ្ជៈ ប៉ូវកម្លាំងវើក រសជាតិម៉ុងតុល WURKZ ICY COOL ដោយឥតគិតថ្លៃ ដែលមានសរុបរហូតដល់ទៅ ១ ម៉ឺនកំប៉ុង។

វើក អាយស៊ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និងB12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទាន ស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។

នៅពេលនេះ ដើម្បីទទួលបានកញ្ចប់កាដូដែលមាន វើក អាយស៊ី ឃូល WURKZ ICY COOL ចំនួន៤ កំប៉ុង លោកអ្នកមិនតម្រូវឲ្យមាន ពិន្ទុសន្សំនៅក្នុងកម្មវិធី Grab នោះទេ ពោលគឺអាចចូលទៅ Redeem យកកញ្ចប់កាដូ ដែលមានសរុបចំនួន ២៥០០កាដូ ឬស្មើទៅនឹង១ ម៉ឺនកំប៉ុង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ងាយៗបំផុត ដើម្បីទទួលបានកាដូនេះ លោកអ្នកគ្រាន់តែចូលទៅកម្មវិធី ទូរស័ព្ទដៃ Grab រួចចូលទៅ GrabRewards បន្ទាប់មកចុច Redeem ។ បន្ទាប់ពី Redeem រួច លោកអ្នកនឹងឃើញផ្ទាំងព័ត៌មាន សម្រាប់បំពេញព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សេវា GrabExpress ដឹកជញ្ជូនកាដូនោះទៅដល់ផ្ទះ នៅថ្ងៃបន្ទាប់ដោយមិនមាន ការបង់ប្រាក់អ្វីទាំងអស់។

ដូច្នេះ សូមលោកអ្នកប្រញាប់រួសរាន់ ចូលទៅ Redeem ទទួលយកកាដូនេះទាំងអស់គ្នា តាមរយៈតំណភ្ជាប់៖ https://bit.ly/WURKZGrabRewards

គួរបញ្ជាក់ថា ការផ្ញើកាដូនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន Grab កាលពីពេលថ្មីៗ ក្នុងគោលបំណងសម្តែង ការអរគុណដល់ប្រជាពលរដ្ឋ ដែលតែងតែជឿទុកចិត្ត ជ្រើសផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនជានិច្ច និងដើម្បីណែនាំ ភេសជ្ជៈប៉ូវកម្លាំងរសជាតិថ្មី ដែលទើបតែប្រកាសលក់នៅ ក្នុងទីផ្សារនាពេលថ្មីៗនេះ៕

To Top