អត្ថបទ

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ប្រកាសទិញ មៀន និងតាង៉ែន ១០០តោន ពីប្រជាកសិករខ្មែរ !

ភ្នំពេញ៖ នេះជាដំណឹងល្អ សម្រាប់ប្រជាកសិករ ដែលមានចំការមៀន និងតាង៉ែន ដោយក្នុងនោះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានប្រកាសទិញ ក្នុងចំនួន ១០០តោន ហើយអាជីវករក៏អាចធ្វើការទំនាក់ទំនង ដើម្បីទិញលក់បន្តបានផងដែរ។ 

ផ្លែមៀន និងតាង៉ែន ដែលក្រុមហ៊ុន ទិញបានពីប្រជាកសិករនេះ ក្រុមហ៊ុននឹងដាក់លក់ នៅលើ App VTENH (https://vtenh.page.link/vet)  ក៏ដូចជាតាមការិយាល័យសាខា របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីជួយសេដ្ធកិច្ចជាតិ និងកសិករខ្មែរ ហើយអ្វីដែលកាន់តែពិសេស គឺការផ្ដល់ជូនសេវាកម្ម ដឹកជញ្ជូនដល់ផ្ទះទូទាំងប្រទេស ដោយឥតគិតថ្លៃ! ។ 

ប្រជាកសិករ ដែលមានផ្លែមៀន និងតាង៉ែននិងអាជីវករ ដែលមានបំណងចង់យកទៅលក់បន្ត សូមទាក់ទង មកមកកាន់លេខ 086737592 ។ 

ក្នុងនោះអតិថិជនទាំងអស់ អាចកុម៉្មង់ទិញ តាមកម្មវិធីទូរសព្ទ VTENH បាន!  អាចទាញយកកម្មវិធីទូរសព្ទ VTENH តាមតំណនេះ https://vtenh.page.link/vet !! ។ 

នេះគឺជាវីដេអូសម្រាប់របៀបទាញយក ចុះឈ្មោះ និងបញ្ជាទិញនៅលើ VTENH https://bit.ly/2VUS3TQ ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន បើកទទួលការកម៉្មង់ ជា រៀងរាល់ថ្ងៃ!៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top