អត្ថបទ

ក្រុមហ៊ុនធំៗ២ ចាប់អារម្មណ៍នាំយកដបទឹក Hydro Flask អាចរក្សាសីតុណ្ហភាពត្រជាក់ ២៤ម៉ោង និងក្តៅ១២ម៉ោង ចូលមកកម្ពុជា គាំទ្រដល់អ្នកនិយមដើរកីឡា ជិះកង់ ជាពិសេសប្រើប្រាស់ប្រចាំថ្ងៃ

សុខភាពជារឿងសំខាន់ សម្រាប់មនុស្សគ្រប់រូប ហើយដើម្បីថែរក្សាសុភាពឲ្យបានល្អ មនុស្សជាច្រើនបានប្រើប្រាស់ មធ្យោបាយផ្សេងៗគ្នា ខណៈដែលពលរដ្ឋកម្ពុជាជាច្រើន ងាកមកចាប់អារម្មណ៍ ការដើរហាត់ប្រាណតាមសួនច្បារ និងមួយចំនួនធំនាពេលបច្ចុប្បន្ន បានចាប់យកការជិះកង់ហាត់ប្រាណ មិនថារយៈចំណាយឆ្ងាយ ឬក៏ជិតឡើយ ហើយការហាត់ប្រាណទាំងអស់នេះ ពិតជាត្រូវការជាចាំបាច់ នូវសារធាតុទឹក ដើម្បីទ្រទ្រងរាយកាយ ។

ហើយនេះជាហេតុផលមួយចំនួន ក្នុងចំណោមចក្ខុវិស័យដ៏វែងឆ្ងាយ បានធ្វើឲ្យលោក ឃុន ហេង មកពីក្រុមហ៊ុន K Distribution Co., Ltd ដែលជាសហគ្រិនមួយរូប មានបទពិសោធន៍នាំយក ផលិតផលម៉ាកយីហោល្បីៗជាច្រើន នៅទូទាំងពិភពលោក មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងកាតាប ចូលមកព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងដូចជា ស្បែងជើង ម៉ាក Vans, JanSport, Herschel Supplies ជាដើម និងលោក យុង រិទ្ធី មកពីក្រុមហ៊ុន R-Y Distribution Co., Ltd ដែលមានបទពិសោធន៍ ក្នុងការធ្វើពាណិជ្ជកម្មជាច្រើនឆ្នាំ ព្រមជាមួយការនាំចូលនូវផលិតផល The SAEM Cosmetic បានរួមសហការគ្នា នាំយកដបទឹក ម៉ាកយីហោដ៏ល្បី ប្រចាំសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជា ដបទឹក Hydro Flask ដែលមានមុខងារពិសេសជាច្រើន គាំទ្រដល់អ្នកនិយមដើរកីឡា និងជិះកង់ហាត់ប្រាណ ដោយអាចរក្សាសីតុណ្ហភាពបានយ៉ាងល្អ មិនថាអ្នកដាក់ទឹកក្តៅឬទឹកត្រជាក់ វានឹងជួយរក្សាគុណភាព និងសីតុណ្ហភាពទឹកអោយនៅដដែរ បាន២៤ម៉ោង ។

ដបទឹក Hydro Flask ទទួលបានការពេញនិយមខ្លាំង ពីសំណាក់ពលរដ្ឋអាមេរិក និងអ៉ឺរ៉ុប ហើយវាមានលក្ខណៈសម្បត្តិជាច្រើន ដែលសាកសមនឹងអ្នកដើរកីឡា ជិះកង់ អ្នកចូលចិត្តយកកាហ្វេ ទៅញាំនៅកន្លែងធ្វើការ អ្នកដើរភ្នំ បោះតង់ និងការប្រើប្រាស់ប្រចាំថ្ងៃជាដើម ។ ក្រៅពីរក្សាបានគុណភាព និងសីតុណ្ហភាពបានល្អហើយនោះ វាមានទម្ងន់ស្រាល អាចបត់បែនបានងាយស្រួល ក្នុងការដាក់តាមខ្លួន អ្វីដែលជាចំណុចពិសេសមួយទៀតនោះ ដបទឹក Hydro Flask មានពណ៌ដ៏ពេញនិយមខ្លាំងបំផុតលើពិភពលោក ដែលជាពណ៌ប្លែក និងមិនមានពណ៌ស្រដៀងគ្នានេះ លើដបទឹកដទៃ។ រឹតតែមិនគួរបារម្ភទៀតនោះ ដបទឹក Hydro Flask មានការធានាត្រឹមត្រូវពីក្រុមហ៊ុនថែមទៀតផង ។

យ៉ាងណាមិញ ការសហការគ្នានាំចូលផ្តាច់មុខ ដបទឹក Hydro Flask នេះ ជាអ្វីដែល ធ្វើឲ្យពលរដ្ឋកម្ពុជា អាចទទួលបាន នូវបទពិសោធន៍ថ្មីមួយទៀត ក្នុងយុគស័យថ្មីនេះ ហើយនិងអាចផ្តល់នូវអារម្មណ៍ស្រស់ថ្នា ក្នុងការដាក់ទឹក ឬកាហ្វេ សម្រាប់បរិភោគតាមខ្លួន ប្រកបដោយគុណភាព ជាងនេះទៅទៀត ការនាំយកនូវដបទឹក Hydro Flask ត្រូវបានអ្នកទាំងពីរយល់ឃើញថា ជាការរួមចំណែកមួយ ក្នុងការលើកកម្ពស់ នៃការកាត់បន្ថយ ការប្រើប្រាស់ផ្លាស្ទិកលើភពផែនដី ។

លោកអ្នកអាចស្វែងរកបាន នូវដបទឹក Hydro Flask នៅហាងលក់កង់ Scott ទល់មុខផ្សារអូឬស្សីចាប់ពីពេលនេះតទៅ ។ ហើយលោកអ្នកក៏អាចធ្វើជាដៃគូ ចែកចាយ ដបទឹក Hydro Flask ពី Hydro Flask Cambodia ដោយអាចធ្វើការឆាតទៅកាន់ ផេកផ្លូវការ Hydro Flask Cambodia ឬ Email: Khunheng@kd-cambodia.com។

សូមចូលរួមគ្រុប Telegram Hydro Flask Cambodia ដើម្បីតាមដានប្រម៉ូសិន និងព័ត៌មានផ្សេងៗ https://t.me/joinchat/z0_H3uBwBkNkZTY1

To Top