អត្ថបទ

អស្ចារ្យមែន! សែលកាត ប្រគល់រង្វាន់លុយសុទ្ធ $90,000 ដល់ផ្ទះអតិថិជន​ មហាសំណាងម្នាក់ នៅខេត្តកណ្តាល

​ភ្នំពេញ៖ រង្វាន់លុយសុទ្ធ $90,000 បានប្រគល់ជូនដល់ផ្ទះអតិថិជន មហាសំណាងម្នាក់មានឈ្មោះថា លៀច សូរ៉ង មានមុខរបរជាសន្តិសុខ រស់នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អតិថិជនរូបនេះបានឈ្នះរង្វាន់លុយសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ កាលពីថ្ងៃទី07 ខែកក្កដា ឆ្នាំ2021 ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពី សែលកាត។ បន្ទាប់ពីទទួលបាន ស៊ែកជាទឹកប្រាក់ $90,000 ហើយ រូបលោកមានភាព ត្រេកអរខ្លាំងណាស់ កាន់ស៊ែកឡើងញ័រដៃតែម្តង! លោកបានបង្ហាញ ចំណាប់អារម្មណ៍ថែមទៀតថា «ខ្លួនពិតជាបានទទួលទឹកប្រាក់ $90,000 គ្រប់ចំនួនពិតប្រាកដមែន ឥតមានការបោកប្រាស់ ឬក្លែងបន្លំនោះឡើយ ហើយនឹងយកលុយនេះ ទុកជួសជុលគេហដ្ឋាន និងទុកសម្រាប់បង្កើត មុខរបរមួយបន្ថែមទៀត»។

បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួម លេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះ លុយសុទ្ធដូចអតិថិជនរូបនេះផងដែរ!

អតិថិជនសែលកាតទាំងអស់ នៅតែមានឱកាសទទួលបាន សំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖
-លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
-លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុប រហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។
សូមតាមដានផ្សាយផ្ទាល់ ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

To Top