អត្ថបទ

ទឹកបរិសុទ្ធ កម្ពុជាផលិតកម្មវិធី «កម្ពុជា ជជែកអំពីសុខភាព» នាំយកប្រធានបទល្អៗ​ ជាប្រយោជន៍ ដល់សាធារណជន

ទឹកបរិសុទ្ធ កម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផលិត និងត្រៀមផ្សាយកម្មវិធី «កម្ពុជាជជែកអំពីសុខភាព» នៅលើហ្វ៊េសប៊ុកផេករបស់ខ្លួន ចាប់ពីដើមខែកញ្ញា រហូតដល់ដំណាច់ឆ្នាំ ដើម្បីនាំយកប្រធានបទល្អៗ ទាក់ទងទៅនឹងបញ្ហាសុខភាព សម្រាប់ជាប្រយោជន៍ ដល់សាធារណជន។

កម្មវិធីនេះ នឹងផ្សាយតាមរយៈវីដេអូខ្លីដែលក្នុងប្រធានបទនីមួយៗ បែកចែកជាវីដេអូចំនួន៣ បង្ហោះជាបន្តបន្ទាប់គ្នា នៅរៀងរាល់ថ្ងៃសៅរ៍ នៅលើហ្វ៊េសប៊ុកផេក Cambodia Water ឬ​ https://www.facebook.com/CambodiaWaterOfficial

អ្នកស្រី គង់ កុសល នាយិការទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «មូលហេតុដែលយើង ផលិតកម្មវិធីនេះឡើង គឺដើម្បីចែករំលែកចំណេះដឹង អំពីការថែរក្សាសុខភាព ឲ្យបានល្អក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស ក្នុងស្ថានភាព នៃការរាតត្បាត នៃជំងឺកូវីដ-១៩ នេះ បុគ្គលគ្រប់រូបត្រូវតែបង្កើន ការយកចិត្តទុកដាក់ ឲ្យបានខ្ពស់បំផុត។ ដូច្នេះ យើងជឿជាក់ថា កម្មវិធីនេះនឹងផ្តល់គន្លឹះល្អៗ ជាច្រើនដល់សាធារណជន»។

គួរបញ្ជាក់ថា ក្រៅពីការបង្កើតកម្មវិធីជួយលើកកម្ពស់ សុខភាពសាធារណៈ ទឹកបរិសុទ្ធ កម្ពុជា ក៏បានបង្កើតយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីចូលរួមសកម្មភាពសង្គម ដោយជួយឧបត្ថម្ភដល់មន្ត្រី បំរើសេវាសាធារណៈ នៅតាមមន្ទីរពេទ្យ គោលដៅត្រួតពិនិត្យចរាចរណ៍ អធិការដ្ឋាននគរបាល ក្រសួង និងស្ថាប័ននានា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top