អត្ថបទ

រំភើបខ្លាំងណាស់! អតិថិជនមហាសំណាងម្នាក់ បានឈ្នះរង្វាន់ $90,000 ពីសែលកាត

ភ្នំពេញ៖ សែលកាត សូមចូលរួមអបអរសាទរ​ ចំពោះអតិថិជនមហាសំណាងម្នាក់ ដែលបានឈ្នះរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ 10,000 រៀងរាល់ថ្ងៃ» កាលពីថ្ងៃទី19 ខែកក្កដា ឆ្នាំ2021 កន្លងទៅនេះ អតិថិជនរូបនេះ មានឈ្មោះថា ហ៊ូវ ម៉ីលី មានមុខរបរជាអាជីវករ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

សែលកាតបាននាំយក រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រគល់ជូនដល់ផ្ទះរូបគាត់តែម្តង។ ដោយអតិថិជនរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ៖ «ខ្លួនពិតជាមានអារម្មណ៍រំភើបរីករាយ និងសប្បាយចិត្តខ្លាំងណាស់ ដែលបានឈ្នះរង្វាន់ ហើយថវិការដែលបានឈ្នះនេះ នឹងយកមកជួសជុលផ្ទះ ផ្គត់ផ្គង់ជីវភាពគ្រួសារ និងពង្រីកមុខរបរបន្ថែមទៀត។ ដោយគាត់បានបញ្ជាក់បន្ថែមទៀតថា ខ្លូនគាត់ចូលរួមលេងនៅក្នុងកម្មវិធីនេះ ដោយសារមិត្តភក្តិរបស់គាត់ ធ្លាប់បានឈ្នះរង្វាន់ $50,000 ហើយឥឡូវនេះគាត់ ដ៏បានឈ្នះរង្វាន់រហូតដល់ $90,000 តែម្តង។ ដូច្នេះហើយពេលខាងក្រុមហ៊ុនទាក់ទងមក គាត់មានភាពជឿជាក់ថា មិនមែនជាការបោកប្រាស់នោះឡើយ សែលកាតពិតជាផ្តល់ជូនរង្វាន់ ដល់អតិថិជនពិតប្រាកដមែន»។

បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួម លេងកម្សាន្ត ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះ លុយសុទ្ធដូចអតិថិជនរូបនេះផងដែរ!
អតិថិជនសែលកាតទាំងអស់ នៅតែមានឱកាសទទួលបាន សំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖
-លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
-លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុប រហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។
សូមតាមដានផ្សាយផ្ទាល់ ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

To Top