អត្ថបទ

មានតែ $197 ក្នុងមួយខែ អាចទិញរថយន្ត SUV ថ្មីបាន!

តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មី​ ដែលមានតម្លៃសមរម្យ និងងាយស្រួល ក្នុងការបង់រំលស់មែនទេ?

ប្រាកដណាស់ថ្ងៃនេះដែរ យើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទ ដែលមានវត្តមាន នៅទីផ្សារប្រទេសកម្ពុជា អស់រយៈពេល ជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជន ទទួលស្គាល់ ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះ គឺរថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង 2 ម៉ឺនដុល្លាតែប៉ុណ្ណោះ ជាមួយនឹងជម្រើស 7 ពណ៍ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។

ជាពិសេសនោះគឺរថយន្ត មាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់ អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ ដែលមានអត្រាការប្រាក់ទាបជាងគេ គឺលោកអ្នកអាចបង់ប្រចាំខែ ត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះ ជាមួយនឹងលក្ខខណ្ឌ នៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័ស ត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មី ទៅប្រើប្រាស់បានតាមតម្រូវការ។

រថយន្ត Ford EcoSport ថែមទាំងមានរូបរាង ស្រស់ស្អាតខុសប្លែក ពីរថយន្តដ៏ទៃដែលស័ក្តិសម សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការដែលរថយន្តនេះ មានបណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និងកម្ពស់ពីដីរហូតដល់ទៅ 209mm ដោយសារតែមានកម្ពស់ខ្ពស់បែបនេះ ទើបធ្វើឲ្យរថយន្តងាយស្រួល ក្នុងការបត់បែនគ្រប់កាលៈទេសៈ ការចូលចតដែលមានកម្ពស់ខ្ពស់ និងអាចបើកបរកាត់ទឹកបានជម្រៅជ្រៅ ដោយគ្មានបញ្ហា។ ជារួមសម្រាប់រូបរាងផ្នែកខាងក្រៅ យើងឃើញថាពិតជាធំ ជាងរថយន្ត SUV ខ្នាតតូចដ៏ទៃ ចំណែកឯរូបរាងផ្នែកខាងក្នុងវិញ ក៏មានភាពទូលាយដែរ ។

ជាពិសេសនោះ​​ គឺនៅត្រង់កាប៊ីនផ្នែកខាងមុខ និងតាបឡូដែលមាន ភាពស្រឡះងាយស្រួល ក្នុងការមើលផ្លូវ និងបើកបរ ហើយផ្នែកខាងក្រោយ ក៏មានភាពធំទូលាយ ហើយកៅអីផ្នែកខាងក្រោយ ក៏អាចបត់បានដើម្បីងាយស្រួល ក្នុងការផ្ទុកនូវអីវ៉ាន់ធំៗផងដែរ។

រថយន្ត Ford EcoSport ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលអាចផលិតបានកម្លាំងសេះ រហូតដល់ទៅ 125 PS និងកម្លាំងរមួល 170 Nm បូករួមជាមួយនឹងប្រអប់លេខ 6 វគ្គអូតូដែលអាចប្រើប្រាស់ បានទាំងលេខអូតូ និងលេខដៃ កាន់តែទំនើបនោះគឺមាន Paddle Shift សម្រាប់បញ្ចូលលេខដៃ នៅលើដៃចង្កូតផ្ទាល់តែម្តង រីឯចង្កូតវិញគឺជាចង្កូតបូមអេឡិចត្រូនិច ដែលធូរងាយស្រួលបើកបរនៅក្នុងក្រុង និងជួយបន្តឹងឲ្យមានលំនឹង ពេលបើកបរល្បឿនលឿន ឬផ្លូវតាមខេត្ត។ ជាប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបលើសដៃគូ ប្រកួតប្រជែងនោះ គឺកាមេរ៉ាមានខ្សែគំនូសពណ៍ស ដែលអាចពង្រីកបង្រួមបាន និងសេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ មានអេក្រង់កំសាន្តទំហំ 8 អ៊ីញដែលមានភាពរស់រវើក ប្រើប្រាស់បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអាចភ្ជាប់ផ្ទាល់ ទៅនឹង Apple CarPlay, Android Auto និង Google Map។

ក្រៅពីនេះរថយន្ត Ford EcoSport នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀត ដូច្នេះបើបងប្អូនចង់ជ្រាបច្បាស់បន្ថែម សូមអញ្ជើញមកសាកសួរព័ត៍មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះ នៅតាមបណ្តាអគារតាំងបង្ហាញ រថយន្ត Ford គ្រប់សាខាដូចជា៖

•អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
•អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
•អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
•អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

To Top