អត្ថបទ

អបអរសាទរ ដល់អាជីវករ នៅខេត្តកំពតម្នាក់ ឈ្នះលុយសុទ្ធ $80,000 ពីសែលកាត!

ភ្នំពេញ៖ ងាយៗ! ឈ្នះដោយមិនបាច់នឿយហត់! រង្វាន់ប្រគល់ជូនដល់ផ្ទះតែម្តង! ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត។ សែលកាតបានរកឃើញ​ ម្ចាស់លុយសុទ្ធ $80,000 ម្នាក់ទៀតហើយ ដែលបានឈ្នះនៅក្នុងខែកញ្ញា​។

សូមចួលរួមអបអរសាទរ ដល់អតិថិជនមហាសំណាងម្នាក់ មានឈ្នះថា អ៊ុយ គឺមហៀង ដែលមានមុខរបរជាអាជីវករម្នាក់ រស់នៅក្នុង ភូមិព្រះឪង្ការ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ អតិថិជនរូបនេះ មានសំណាងបានឈ្នះរង្វាន់ លុយសុទ្ធមហាសាលរហូតដល់ $80,000 កាលពីថ្ងៃទី02 ខែកញ្ញា ឆ្នាំ2021 កន្លងទៅនេះជាមួយនិងការ ប្រគល់ជូនរង្វាន់ ពីតំណាងក្រុមហ៊ុន សែលកាត ដល់គេហដ្ឋានរូបគាត់ផ្តល់តែម្តង។

អតិថិជនរូបនេះបានបង្ហាញ ពីចំណាប់អារម្មណ៍ថា ខ្លួនគាត់ពិតជាមានអារម្មណ៍រំភើប រីករាយនិងក្តុកក្តួលណាស់ មិននឹកស្មានថាខ្លួនបានឈ្នះរង្វាន់ ច្រើនសន្ធឹកសន្ធាប់ដល់ទៅ $80,000 ហើយលុយរង្វាន់នេះ គាត់នឹងយកធ្វើជាដើមទុនសម្រាប់បើកអាជីវកម្ម លក់ដូរដែលជាក្តីស្រម៉ៃរបស់គាត់ ជាយូរមកហើយ។

អតិថិជនសំណាងដដែរនេះ បានបន្ថែមទៀតថា ចំពោះអតិថិជនសែលកាតទាំងអស់ ​សូមបន្តចូលរួមលេងក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ នោះនឹងអាចមានឱកាស​ ឈ្នះរង្វាន់នេះដូចខ្លួនគាត់ដែរ។

អតិថិជនសែលកាតទាំងអស់ នៅតែមានឱកាសទទួលបាន សំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖
-លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
-លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ ការចាប់រង្វាន់នៅម៉ោង 6:50 នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

To Top