អត្ថបទ

ចិត្ត កញ្ចនា ស្ញប់ស្ញែង សង្វាក់ផលិតកម្មស្រាបៀរ និងភេសជ្ជៈរបស់ ខ្មែរ ប៊ែវើរីជីស ក្រោយឃើញផ្ទាល់ភ្នែក

តារាចម្រៀង និងអ្នកនិពន្ធបទភ្លេង ដ៏ល្បីមួយរូបនៅកម្ពុជា ចិត្ត កញ្ចនា បានបញ្ចេញនូវអារម្មណ៍រំភើប និងស្ញប់ស្ញែងចំពោះសង្វាក់ ផលិតកម្មស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយពេលរូបនាង ចំណាយពេលមួយថ្ងៃ ដើរទស្សនកិច្ចរោងចក្រ ដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

តារាស្រីវ័យក្មេង និងពោរពេញដោយទេពកោសល្យរូបនេះ បាននិយាយក្នុងកម្មវិធី A Day With The Best ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «គិតទៅផលិតផលនីមួយៗ មិនខុសពីបទចម្រៀងនាងខ្ញុំនោះទេ។ ទម្រាំបានមួយបទៗ ត្រូវចំណាយពេលសិក្សា ដាក់អារម្មណ៍មនោសញ្ចេតនា និងទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានបទចម្រៀងមួយ មានគុណភាពខ្ពស់សម្រាប់អ្នកស្តាប់។ យើងធ្លាប់តែញ៉ាំភេសជ្ជៈ យើងគិតថាធម្មតាៗ តែដល់ពេលយើងមកមើល ការផលិតផ្ទាល់ ទើបដឹងថាអស្ចារ្យប៉ុណ្ណា! រោងចក្រស្ដង់ដារលំដាប់អន្តរជាតិ ធានាបានគុណភាព THE BEST សម្រាប់អ្នកគាំទ្រ»។

ការលាត់មាត់សរសើររបស់តារា ដែលមានទឹកដមសំឡេង យ៉ាងពិរោះរូបនេះ គឺក៏ព្រោះតែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈលំដាប់អន្តរជាតិ ល្អបំផុតមួយនៅអាស៊ី ដែលប្រើប្រាស់ម៉ាស៊ីន និងប្រព័ន្ធស្វ័យប្រវត្តិ ទំនើបចុងក្រោយបំផុត នាំចូលពីអាល្លឺម៉ង វត្ថុធាតុដើមល្អបំផុត នាំចូលពីអឺរ៉ុប ព្រមទាំងបុគ្គលិកជំនាញ មានបទពិសោធខ្ពស់។

ហើយគ្រប់ដំណាក់កាល នៃសង្វាក់ផលិតកម្ម ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត តាមបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យផលិតផល របស់ក្រុមហ៊ុន ធានាបាននូវគុណភាពល្អបំផុត។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា «A Day With The Best» ជាកម្មវិធីវីដេអូស៊េរីនៃជំនួប រវាងអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER និងតារាល្អបំផុត មកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាដោយបង្ហាញ ភាពអស្ចារ្យដល់អ្នកគាំទ្រ ដែលនាំមកជូនដោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ដើម្បីជ្រាបកាន់តែច្បាស់ នៃដំណើរទស្សនកិច្ចរបស់ ចិត្ត កញ្ចនា សូមទស្សនាវីដេអូ ខាងក្រោមនេះ។

ដើម្បីទស្សនាវីដេអូផ្សេងទៀត នៃកម្មវិធីនេះ សូមចុច like ហ្វ៊េសប៊ុកផេក និង subscribe YouTube របស់ស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖
ហ្វ៊េសប៊ុកផេក Cambodia Beer: https://www.facebook.com/cambodiabeer
YouTube Cambodia Beer: https://www.youtube.com/c/CambodiaBeerTheNextTasteofCool

To Top
×