អត្ថបទ

គម្រោងបុរី ML TIARA ជ្រើសរើស កញ្ញាមាន សូនីតាជាទូតសុឆន្ទៈ

ភ្នពេញ៖ គម្រោង ML TIARA ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយកញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជា “រាជនីក្រម៉ា” ជាបុគ្គលសាធារណមួយរូប ដែលតែងតែចូលរួមសកម្មភាពសង្គមនានា និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ហើយមានសម្រស់ស្រស់ស្អាតបែបទាក់ទាញពីធម្មជាតិ។

លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ក្នុងពិធីដ៏មានអត្ថន័យនេះថា “ហេតុផលដែលក្រុមហ៊ុនសម្រេចចិត្ត ជ្រើសរើសយកកញ្ញា មាន សូនីតា ជាទូតសុឆន្ទៈ គឺដោយសារក្រុមហ៊ុនមើលឃើញថា កញ្ញាស្រឡាញ់ និងចូលចិត្តការរស់នៅក្នុងបរិបទថ្មី គឺការរស់នៅជាមួយធម្មជាតិ ការរស់នៅបែបស៊ីវិល័យ ប្រណិតភាព និងលក្ខណៈឯកជនភាព ស្របទៅនឹងទស្សនៈវិស័យរបស់គម្រោងML TIARA ដែលបាននឹងកំពុងផ្តល់ជូនដល់ អតិថិជនរបស់ខ្លួន”។​ 

លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក

ក្នុងឱកាសនោះកញ្ញាមាន សូនីតា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោង ML TIARA។ 

កញ្ញាបន្តថា “មូលហេតុដែលធ្វើឲ្យនាងខ្ញុំមានមោទនៈភាព ចំពោះការក្លាយខ្លួនជាទូតសុឆន្ទៈរបស់គម្រោង ML TIARA នេះ គឺខ្ញុំមើលឃើញពីភាពច្នៃប្រឌិតខ្ពស់ ភាពស៊ីវិល័យ ប្រណិតភាពនៃម៉ូតផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័នដ៏សម្បូរបែបនៅក្នុងគម្រោង ML TIARA ទាំងមូល”។កញ្ញាបន្តថា គំរោងនេះសមស្របនឹងចំណូលចិត្ត និងអត្តចរិករបស់នាងខ្ញុំផ្ទាល់។ ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគម្រោង ML TIARA ដែលបានជ្រើសរើសរូបនាងខ្ញុំជា ទូតសុឆន្ទៈ។ គម្រោង ML TIARA ជាជម្រើសដ៏សក្ដិសមបំផុត សម្រាប់សុភមង្គលនៃជីវិតរស់នៅបែបទាន់សម័យ”។

គម្រោងបុរីML TIARA សាងសង់លើផ្ទៃដីដ៏ធំទូលាយសរុបជាង១៥ ហិកតា ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតក្នុងតំបន់សក្ដានុពលអភិវឌ្ឍន៍ខ្ពស់ ក្បែរស្ដុបមហាវិថីសម្ដេចតេជោ៦០ម៉ែត្រ ផ្សារទំនើបអ៊ីអន៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងបន្តការសាងសង់យ៉ាងមមាញឹក។ គម្រោង ML TIARA មានអាជ្ញាបណ្ណសាងសង់ ដែលធានានូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រួមមានប្រព័ន្ធលូ ទឹក-ភ្លើង ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ និងសួនច្បារធំៗ អមដោយធម្មជាតិបៃតងស្រស់បំព្រង អាងហែលទឹក ក្លិបហាត់ប្រាណ កន្លែងក្មេងលេងធំទូលាយ ដែលអំណោយផលដល់ការរស់នៅបែបស៊ីវិល័យ អភិជនភាព និងការរស់នៅជាមួយធម្មជាតិ។ គម្រោង ML TIARA ផ្ដល់ជូននូវផ្ទះប្រណិត ៦ ប្រភេទដូចជា៖ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

ក្នុងឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈនេះ គម្រោង ML TIARA បានបង្កើតកម្មវិធីផ្តល់ជូនពិសេសរយៈពេល ២ សប្តាហ៍ គឺចាប់ពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ នេះ រហូតដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជាមួយការផ្តល់ជូនដូចខាងក្រោម៖ 

១. អតិថិជនកក់ប្រាក់បិទទីតាំងភ្លាម នឹងទទួលបានកាដូទូរស័ព្ទដៃម៉ាក iPhone 13 Pro ១ គ្រឿងភ្លាមៗ 

២. ផ្តល់ជូនសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់រថយន្តម៉ាក Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២២ ចំនួន ២ គ្រឿង ទូរស័ព្ទដៃម៉ាក iPhone 13 Pro Max និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត

៣. ការបញ្ចុះតម្លៃពិសេសរហូតដល់ 12% នៃតម្លៃផ្ទះ

(*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍)

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ ២០១៨។ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៤ ដូចជា៖

១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់។

២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល   ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។

៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណីត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។ 

៤. គម្រោង ML TIARA ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល   ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

គេហទំព័រ៖ http://MLmongkulRealty.com

ទំព័រហ្វេសប៊ុក៖ ML Mongkul Realty

To Top