ភ្នំពេញ៖ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD. (WMC) ដែលជាក្រុមហ៊ុនឈានមុខគេ និងជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗ ដែលនាំរថយន្តថ្មីៗចូលទីផ្សារកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានជាវរថយន្តភីកអាប់ម៉ាក TERRALORD ចំនួន ២៥ គ្រឿង ប្រកបដោយទំនុកចិត្តនិងភាពជឿជាក់លើគុណភាពនៃរថយន្តរបស់យើង សម្រាប់យកបំពេញការងារ។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
នវានុវត្តន៍ បានរៀបចំពិធីប្រគល់រថយន្តភីកអាប់ម៉ាក TERRALORD ចំនួន ២៥ គ្រឿងជូនមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីនិងខេត្ត សម្រាប់បំពេញការងារ។
TERRALORD គឺជារថយន្តភីកអាប់លំដាប់ស្តង់ដារអន្តរជាតិ គុណភាពខ្ពស់ កម្លាំងខ្លាំង រាងស្អាតសង្ហារឹងមាំ ថែមទាំងមានកម្រិតស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាព ព្រមទាំងសន្សំសំចៃប្រេង និងការពារបរិស្ថាន។
រថយន្តភីកអាប់ TERRALORD ត្រូវបានផលិតដោយក្រុមហ៊ុន ZX AUTO ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន ហើយបំពាក់ដោយគ្រឿងបន្លាស់គុណភាពខ្ពស់ ដែលផលិតដោយដៃគូផ្គត់ផ្គង់ផ្សេងៗមកពីប្រទេសជប៉ុន បារាំង ចិន អាមេរិក ដែលបានទទួលស្គាល់ពីប្រទេសជាច្រើននៅក្នុងវិស័យយោធា ប៉ូលីស និងសន្តិសុខ ព្រមទាំងបណ្តាស្ថាប័នរដ្ឋដទៃទៀត ។
ក្រុមហ៊ុន ZXAUTO គឺជាអ្នកផលិតរថយន្តប្រភេទ SUV និងរថយន្តភីកអាប់។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយជាក្រុមហ៊ុនសហកម្មសិទ្ធិរបស់ក្រុមហ៊ុន Tianye Automobile Group Co Ltd និងក្រុមហ៊ុន Taiwan Unite Leading Co, និងបាននាំចេញទៅបណ្តាប្រទេសមជ្ឈឹមបូព៌ាអាស៊ីអាគ្នេយ៍ អាហ្វ្រិក អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ក្រុមហ៊ុនអះអាងថា សមត្ថភាពផលិតរថយន្តមានចំនួន 110,000 គ្រឿងក្នុងមួយឆ្នាំ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពីរថយន្តភីកអាប់ TERRALORD សូមទាក់ទងផ្ទាល់មកក្រុមហ៊ុន WMC តាមរយៈលេខទូរស័ព្ទ៖ 078 999006 ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន៖ wmckh.com៕