អត្ថបទ

ក្រុមហ៊ុន EZECOM សហការ ជាដៃគូជាមួយក្រុមហ៊ុន VMware ដើម្បីចែកចាយសេវា SD-WAN សម្រាប់ក្រុមហ៊ុន​សហគ្រាស ​អាជីវកម្មនៅ​កម្ពុជា

EZECOM ​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ិនធឺណិតលំដាប់ខ្ពស់នៅ​​កម្ពុជា មានមោទនភាពក្នុងការប្រកាស​ដាក់ដំណើរការ​សេវា VMware SD-Wan លើកដំបូងគេក្នុងប្រទេសកម្ពុជា។

សេវាក្លោដរបស់ VMware ផ្តល់នូវ SD-WAN (Software-defined Wide Area Network) ជួយសម្រួលអោយប្រពន្ធ័ទិន្នន័យរបស់សហគ្រាសកាន់តែមានសុវត្ថិភាព ផ្តល់នូវ បណ្តាញដែលរហ័សរហួន និងសម្រួលដល់ការប្រតិបត្តិតាមសាខា និង end-point។ ក្រៅពីនោះផ្តល់នូវប្រសិទ្ធិភាពខ្ពស់ ទំនុកចិត្តក្នុងការចូលទៅកាន់សេវាខ្លោដ មណ្ឌលទិន្នន័យឯកជន និងកម្មវិធីសហគ្រាសដែលមានមូលដ្ឋានលើ SaaS ។

​VMware SD-WAN រួមបញ្ចូលនូវការសន្សំសំចៃ និងមានភាពបត់បែន នៃប្រពន្ធ័បណ្តាញតភ្ជាប់ដែលមានល្បឿនលឿន ជាមួយនឹងតម្លៃតំហែទាំទាប។ វាជួយសម្រួលយ៉ាងខ្លាំងទៅដល់ WAN ដោយផ្តល់សេវានិម្មិតពីខ្លោដទៅកាន់ការិយាល័យសាខា និងអ្នកប្រើប្រាស់ទូរស័ព្ទចល័តគ្រប់ទីកន្លែង។ ​ VMware លើកកម្ពស់កម្មវិធី  Intelligent x86 Edge ដើម្បីប្រមូលផ្តុំតំណភ្ជាប់អ៊ីនធឺណិត broadband ជាច្រើននៅការិយាល័យសាខា និងប្រើប្រាស់ orchestration ដែលផ្អែកលើខ្លោដភ្ជាប់ការិយាល័យសាខា ទៅមណ្ឌលទិន្នន័យប្រភេទណាមួយដូចជា សហគ្រាស ក្លោដ ឬសេវាកម្មសូហ្វវែរ។

ក្រុមហ៊ុន​ Ezecom មានទស្សនៈវិស័យក្នុងការក្លាយជាអ្នកជម្រុញផ្នែកឌីជីថល និងការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណើរនៃការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២០មក។ ​ភាពខ្លាំងរបស់ក្រុមហ៊ុន EZECOM ក្នុងការផ្តល់នូវសេវាកម្ម ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត24ម៉ោងលើ24ម៉ោង តាមរយៈបណ្តាញដ៏ទូលំទូលាយទូទាំងប្រទេស ដែលធ្វើឱ្យ Ezecom ក្លាយជាអ្នកផ្តល់សេវាកម្មដែលផ្តល់នូវទំនុកចិត្តខ្ពស់ដល់ដៃគូរសហការ ។ លើសពីនេះ ភាពជាម្ចាស់កម្មសិទ្ធិដំបូងគេរបស់ខ្មែរ100% ទៅលើខ្សែបណ្តាញក្រោមសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ដែលផ្តល់នូវអត្ថប្រយោជន៍បន្ថែមនៃការផ្តល់នូវតំណភ្ជាប់ជាអន្តរជាតិជាមួយនឹងប្រព័ន្ធគ្រប់គ្រងបណ្តាញរួម។

ក្រុមហ៊ុន EZECOM ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អនាគតឌីជីថលរបស់កម្ពុជា។ យើងកំពុងតែបង្កើតកម្មវិធីឌីជីថលមួយ ដើម្បីក្លាយជាអ្នកផ្តល់សេវាដែលគួរឱ្យជឿទុកចិត្តបំផុតក្នុងការផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង សម្រាប់គាំទ្រដំណើរនៃការធ្វើឌីជីថលនីយកម្មរបស់អង្គភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជា រួមមានផ្នែកធនាគារ និងធានារ៉ាប់រង ប្រេង និងឧស្ម័ន សុខភាព វិស័យសាធារណៈ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច ផលិតកម្ម និងសំណង់។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM មាន​ប្រសាសន៍​ថា៖​ “ក្រុមហ៊ុនសហគ្រាសអាជីវកម្មកម្ពុជាកំពុង​​វិវឌ្ឍ​ទៅមុខ​យ៉ាងឆាប់រហ័ស​ដោយប្រើប្រាស់សេវាកម្មនិង​បច្ចេកវិទ្យាដែលមានមូលដ្ឋានលើ​​ខ្លោដ។” លោកស្រីបានបន្ថែមថា “នេះជាហេតុផលដែលយើងកំពុងធ្វើការជាមួយក្រុមហ៊ុនដែលនាំមុខគេខាងផ្នែកSD-WAN ដើម្បីផ្តល់នូវដំណោះស្រាយដែលជាតម្រូវការសម្រាប់អតិថិជនរបស់យើង។ យើងមានមោទនភាពក្នុងការសហការជាមួយក្រុមហ៊ុន VMWare និងមានសេចក្តីសោមនស្សចំពោះកិច្ចការរួមគ្នានេះ។

ក្រុមហ៊ុន VMware មានមូលដ្ឋាននៅទីក្រុង Palo Alto រដ្ឋ California សហរដ្ឋ​អាមេរិក មាន​ភាព​ល្បី​ល្បាញ​ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយផ្នែកឌីជីថលជូនដល់​អតិថិជនរបស់ខ្លួនដែលជាក្រុមហ៊ុន​ សហគ្រាស ក្នុងការធ្វើការគ្រប់គ្រងលើទិន្នន័យបានដោយងាយស្រួល​។

លោក Abe Ankumah នាយក​ជាន់ខ្ពស់​​ទទួល​បន្ទុកទីផ្សារនិង​ភាពជា​ដៃគូ/SASE Business​ របស់​ក្រុមហ៊ុនVMwareបានថ្លែងថា៖ “យើង​មានក្តីសោមនស្សរីក​រាយជាខ្លាំង​ដែល​អាច​ជួយ​ក្រុមហ៊ុន EZECOM ឱ្យ​ផ្តល់​នូវដំណោះ​ស្រាយ​ឌីជីថលដែលប្រសើរ​បំផុត​ជូនដល់​អតិថិជន សាជីវកម្ម ​និង​សហគ្រាសក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន VMware នឹង​ជួយ​ដល់ក្រុមហ៊ុន EZECOM ក្នុងការ​​ផ្តល់​ជូន​អតិថិជនរបស់ក្រុមហ៊ុន​​​នូវ​​កម្មវិធី និង​ដំណោះ​ស្រាយ​ដែល​មាន​មូលដ្ឋានលើ​ខ្លោដ​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រសិទ្ធភាព​ចំណាយ ការ​ទុកចិត្ត និង​មាន​សុវត្ថិភាព​បំផុត ដែល​អាចធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ​ធ្វើទំនើប​កម្ម​ប្រតិបត្តិការ​របស់ពួកគេ”។

យោងតាម​ការ​ស្រាវ​ជ្រាវដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន VMware ស្ថានប័ន​នានានៅក្នុង​ឧស្សាហកម្មទាំងអស់​គ្រប់ទំហំ កំពុង​ងាក​មក​​ប្រើប្រាស់​យុទ្ធសាស្រ្តពហុ​​ខ្លោដ (multi-cloud strategy) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ “នៅថ្ងៃនេះ និង​ថ្ងៃ​អនាគត”។ ស្ថាប័នជាច្រើន​​រហូត​ដល់ ៨០% រំពឹង​ថា​នឹង​គាំទ្រ​គំរូចែកចាយ​មួយ​សម្រាប់​កម្មវិធី​ខ្លោដ​នៅ​ទូទាំង​វិស័យ​សាធារណៈ ឯកជន និង​បរិយាកាស edge នៅក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ។

យោង​តាម​ក្រុមហ៊ុន EZECOM អត្ថ​ប្រយោជន៍មួយ​ចំនួនដែល​ SD-WAN ផ្តល់ជូនរួមមាន ការ​កាត់​បន្ថយ​ចំណាយ​លើហេដ្ឋា​រចនា​សម្ព័ន្ធ​​​បណ្តាញ ខណៈដែល​បង្កើន​ប្រសិទ្ធផល និងទំនុកចិត្ត ដើម្បី​ផ្តល់​លទ្ធភាព​​​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​ត​ភ្ជាប់ទៅ​កាន់​កម្មវិធីនានា​ និង​មណ្ឌល​ទិន្នន័យ​ពីចម្ងាយ។ ដំណោះស្រាយផ្អែកលើ softwareក៏ជួយបង្កើនប្រសិទ្ធភាពដំណើរការកម្មវិធីតាមរយៈតំណ WAN ណាមួយ ដឹកនាំមាតិការទៅកាន់មធ្យោបាយដឹកជញ្ជូនជាច្រើន ការកំណត់អាទិភាពផ្អែកលើគោលការណ៍ ការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ការត្រួតពិនិត្យតំណបន្ត និងធ្វើការកែសម្រួលទៅលើកម្មវិធីដែលមានសារៈសំខាន់ចំពោះអាជីវកម្ម អំពីរបៀបដែលដំណោះស្រាយនេះនឹងជួយទៅដល់សហគ្រាស អាជីវកម្មណាមួយ។

លោកស្រី Yuni Lee Heathcote បន្ថែម​​ថា៖ “ដោយសារក្រុមហ៊ុន​កាន់តែច្រើន​ត្រូវការ​ដំណោះ​ស្រាយ​ Software ដែល​មានមូលដ្ឋានលើ​ខ្លោដ និង​ការ​ធ្វើការ​ពីចម្ងាយ, ​SD-WAN គឺជាដំណោះ​ស្រាយដើម្បីគ្រប់គ្រងបណ្តាញប្រកបដោយប្រសិទ្ធភាព។ តាមរយៈការ​ផ្តល់​កម្មវិធី​បែបនេះ​ទៅកាន់អតិថិជនរបស់​យើង ក្រុមហ៊ុនEZECOMកំពុង​ជួយ​អតិថិជនជា​​សហគ្រាសធុនធំ តូច មធ្យម  និងអ្នក​ប្រើប្រាស់​ឱ្យ​ធ្វើទំនើបកម្ម​ និងច្នៃប្រឌិតរបៀប​ធ្វើការ​របស់ពួកគេ”។

វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដែលត្រូវបានរំពឹង​ថា​នឹង​ទទួលបានអត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់បច្ចេកវិទ្យា​ចុងក្រោយនេះ រួមមានដូចខាងក្រោម៖

វិស័យ​ហិរញ្ញវត្ថុ៖ ការ​ផ្តល់​ជូនសេវា​ថ្មី​របស់​​​ក្រុមហ៊ុន EZECOM អាច​ជួយអោយ​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ឱ្យ​ពន្លឿន​ការ​ធ្វើ​ទំនើបកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ ពន្លឿន​ការ​អភិវឌ្ឍ​កម្មវិធី​ខ្លោដនៅទូទាំង​ពហុខ្លោដ។ ថែមជាមួយនិងសុវត្ថិភាពព័ត៌មានដែលជាកត្តាសំខាន់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដំណោះស្រាយនេះអាចប្ដូរតាមបំណង និងអនុវត្តគោលនយោបាយសន្តិសុខឆ្លាតវៃនៅទូទាំងបណ្តាញ មានភាពងាយស្រួលក្នុងការបញ្ចូល firewalls/សេវាសន្តិសុខខ្លោដរបស់ភាគីទីបី ទៅក្នុងផ្លូវចរាចរណ៍ណាមួយការពារ/ផ្តល់អាទិភាព/ផ្តាច់ចរាចរណ៍តាម រយៈការបែងចែក zero-trust end-to-end។

វិស័យ​អប់រំ៖ ការ​ផ្តល់​ជូនសេវា​ថ្មី​របស់​​​ក្រុមហ៊ុន EZECOM អាច​ជួយស្ថាប័ន​អប់រំ​ឱ្យបង្កើត គ្រប់គ្រង និង​ផ្តល់ជូនការអប់រំ​អនឡាញ​ឌីជីថល ដែលអនុញ្ញាតិអោយប្រើប្រាស់​​សម្ភារៈឌីជីថល,​ ថ្នាក់រៀន និង​ Labs ឌីជីថល, ជួយ​ឱ្យសិស្សានុសិស្ស​ទទួល​បាន​ការចូលប្រើប្រាស់ពីចម្ងាយតាម​រយៈ​​​ឧបករណ៍​ណាមួយ ដែល​ផ្តល់ជូន​សុវត្ថិភាព​ខ្លាំង​​​ ដើម្បី​គ្រប់គ្រងមាតិកា លទ្ធភាព​​​ចូលប្រើប្រាស់ និងទិន្នន័យ ដើម្បី​ឆ្លើយ​តបទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​ស្ថាប័ន។

វិស័យ​ថែទាំសុខភាព៖ នៅក្នុង​យុគសម័យដែល​ការថែទាំសុខភាព​បាន​ក្លាយ​ជា​ចំណុច​ដែលទទួលការយកចិត្តទុកដាក់ខ្ពស់ ​ដោយ​សារ​​ការ​រាត​ត្បាតនៃ​ជំងឺកូវីដ-១៩ ហេដ្ឋា​រចនា​សម្ព័ន្ធ SD WAN អាច​បង្កើន​យ៉ាង​ទូលំ​ទូលាយ​​​នូវ​ការ​​បម្រើ​សេវា​ជូន​អតិថិជន​ប្រកប​ដោយប្រសិទ្ធភាព​ពីសំណាក់​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ តាម​រយៈការ​ផ្តល់លទ្ធភាព​ឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ផ្តល់​សេវា​ប្រឹក្សា​ជូនអ្នកជំងឺ​ពី​ចម្ងាយ​បាន។ ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ក៏​អាច​ឱ្យ​គ្រូពេទ្យ​ចូលប្រើប្រាស់ទិន្នន័យ និងកំណត់ត្រា​វេជ្ជសាស្រ្ត​សំខាន់ៗ​​ពី​ចម្ងាយបាន​ផងដែរ ដែលដំណោះ​ស្រាយ​នេះ​លើក​កម្ពស់​ប្រសិទ្ធផល និង​កាត់​បន្ថយ​ការ​ចំណាយ។

អំពីក្រុមហ៊ុន EZECOM

ក្រុមហ៊ុន EZECOM ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០0៧ ដើម្បី​បម្រើ​តម្រូវ​ការ​ទីផ្សារ​សេវា​អ៊ិនធឺណិត​សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​តាម​លំនៅដ្ឋាន ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​បាន​បង្កើតឡើង​មក ក្រុមហ៊ុន​បាន​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​អ៊ិនធឺណិត និង​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​និង​នាំមុខ​គេ​មួយ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា រួមទាំង​អ៊ិនធឺណិត​ខ្សែ​ហ្វាយ​ប៊ើអុប​ទិក សេវា IPLC, DPLC, MPLS, VPLS ព្រម​ទាំង​ដំណោះ​ស្រាយ​និង​សេវាកម្ម VAS ដែល​មាន​មូលដ្ឋាន​លើ​អ៊ិនធឺណិត​ផ្សេង​ទៀត។ នៅ​ក្រុមហ៊ុន EZECOM យើង​ផ្តល់​អំណាច​ដល់​ប្រជាជន ក្រុមហ៊ុន សហគ្រាស និង​ប្រទេស​ជាតិ ដើម្បី​រួម​គ្នា​កសាង និង​រៀបចំ​​អនាគត​ឌីជីថល​របស់​អ្នក។ បេសកកម្ម​របស់​ក្រុមហ៊ុន EZECOM គឺដើម្បី “ក្លាយ​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ល្អ​ជាង​គេ​ខាង​សេវា​ទំនាក់​ទំនង​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​ថ្មី និង​ការ​បន្ត​កែ​លម្អ​ខ្លួន​ព្រម​ទាំង​ជួយ​លើក​ស្ទួយ​ដល់​សង្គម”។

ក្រុមហ៊ុន​របស់​យើង​ខ្ញុំ​ប្រើ​ប្រាស់​បណ្តាញ​ខ្សែ​ហ្វាយ​ប៊ើអុប​ទិកនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​ដោយ​ MPLS និង​សេវា​​មណ្ឌល​ទិន្នន័យកម្រិត​ពិភព​លោក​ទៀត​ផង។ យើង​ដឹង​ច្បាស់​អំពី​តម្រូវ​ការ​គុណ​ភាព​ខ្ពស់ និង​សេវា​អ៊ិនធឺណិត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដូច្នេះ ក្រុមហ៊ុន EZECOM បាន​វិនិយោគ​យ៉ាង​​ច្រើន​លើ​​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ​ដែល​ត្រូវ​បាន​ភ្ជាប់​មក​កាន់​ដីគោក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ដោយ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Telekom Malaysia និង​ក្រុមហ៊ុន Symphony Thailand។ ការ​វិនិយោគ​ដ៏​មាន​សារៈ​សំខាន់​ទាំង​​នេះ​ធានា​បាន​នូវ​កម្រិត​​សេវា​ដ៏​សាក​សមបំផុត​ចំពោះ​តម្រូវ​ការ​របស់​ក្រុមហ៊ុន សហគ្រាស និង​អ្នក​ប្រើ​ប្រាស់​​តាម​គេហដ្ឋាន។ ដំណោះស្រាយដោយ​ភាពច្នៃ​ប្រឌិត​ និង​ហេដ្ឋា​រចនា​ដ៏​រឹង​មាំ​របស់​យើង​បាន​ធ្វើ​ឱ្យ​​យើង​ក្លាយ​ជា​ក្រុមហ៊ុនឈាន​មុខគេ​ក្នុង​ទីផ្សារ​ក្នុង​វិស័យ​របស់​យើង និង​ជា​កត្តា​ជំរុញ​មួយ​នៃ​ការ​វិវត្ត​ឌីជីថល​របស់​កម្ពុជា។

ទំនាក់ទំនងក្រុមហ៊ុន EZECOM

ផ្ទះលេខ ៧ដេ មហា​វិថី​សហព័ន្ធ​រុស្ស៊ី អគារ​សភា​ពាណិជ្ជកម្ម​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១៨១

គេហទំព័រ៖ www.ezecom.com.kh

To Top