អត្ថបទ

Visa អញ្ជើញ អាជីវកម្ម ទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើត សមត្ថភាពទូទាត់ ឌីជីថល ជំនាន់ក្រោយ

ភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២១ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធ ឌីជីថល ឈានមុខគេ នៅលើពិភពលោក កំពុងជ្រើសរើស បណ្តាម្ចាស់អាជីវកម្ម ដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួម“កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទី២របស់ខ្លួន ដោយកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ផ្តោតលើការបង្កើត ឱកាសពាណិជ្ជកម្ម សម្រាប់ធុរកិច្ចបង្កើតថ្មី (Startups)មានគោលបំណង ពង្រីកប្រតិបត្តិការ របស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ រដ្ឋាភិបាល ព្រមទាំងដៃគូជំនួញ ជាច្រើននៅក្នុងតំបន់ ។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា នៅពេលជំងឺរាតត្បាត មានការផ្លាស់ប្តូរស្ថានភាព ឆ្លងនៅក្នុងពិភពលោក តម្រូវការ ដ៏អស្ចារ្យ សម្រាប់បទពិសោធន៍ឌីជីថលដំបូង ដែលបង្កើតការគិតថ្មីជុំវិញរូបិយប័ណ្ណឌីជីថល និងទិន្នន័យ បើកចំហគ្រប់ វិស័យក៏មានការកើនឡើងដែរ ។ ធុរកិច្ចបង្កើតថ្មី (Startups) ជាច្រើនបានបង្កើត ការច្នៃប្រឌិតថ្មីៗ ដើម្បីទាញយក ឱកាសទាំងនេះ ។ លោកបន្តទៀតថា សម្រាប់ Visa យើងចង់គាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី (Startups) នេះ ដោយជួយពួកគាត់នាំយកអាជីវកម្ម ដែលជោគជ័យក្នុង តំបន់ របស់គាត់ ឆ្លងចូល ទៅក្នុងទីផ្សារថ្មីមួយទៀត ដោយផ្តល់ជូន នូវដំណោះស្រាយ និងបណ្តាញទំនាក់ទំនង ដើម្បីដោះស្រាយនូវ ភាពស្មុគស្មាញក្នុងការ បោះជំហានចូលទៅកាន់ភូមិសាស្ត្រថ្មី ។

កម្មវិធី ពន្លឿនអាជីវកម្ម របស់ Visa ត្រូវបានរចនាឡើង សម្រាប់ប្រភេទអាជីវកម្មទើបបានបង្កើតថ្មី (Startups) ជាមួយដំណោះស្រាយ ដែលទទួល បានជោគជ័យ រួចទៅហើយនៅក្នុងទីផ្សារ របស់ខ្លួន ប៉ុន្តែកំពុងតែសំឡឹងឆ្ពោះ ទៅរកដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍអាជីវកម្ម។ ក្នុងនាមជាក្រុមហ៊ុន ពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទី ដ៏ពិសេសមួយនៃការជួយដល់ធុរកិច្ចបង្កើតថ្មី (Startups) ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើង ចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុម អតិថិជនថ្មីៗផងដែរ។

ផ្តោតសំខាន់លើ ចរន្តប្រាក់ រូបិយប័ណ្ណឌីជីថល ទិន្នន័យបើកចំហ គ្រប់វិស័យ និង ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងការកើនឡើង នៃការរំពឹងទុកលើបទពិសោធន៍អទិភាពឌីជីថលពីអ្នកប្រើប្រាស់ និងម្ចាស់ធុរកិច្ច ដែលទើបចាប់ផ្តើមអាជីវកម្ម (Startups)នឹងចូលរួមនៅក្នុងក្រុមឆ្នាំ ២០២២ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការលើ ឱកាសផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា មួយចំនួនឲ្យបានលឿនជាទីបំផុត នៅអាស៊ីប៉ាស៊ីហ្វិក រួមមាន៖ កែសម្រួល និងបង្កើនលទ្ធភាព ក្នុងការពង្រីកចរន្តទូទាត់ប្រាក់ រវាងអ្នកប្រើប្រាស់ ម្ចាស់ធុរកិច្ច និងរដ្ឋាភិបាល ដើម្បីបង្កើត នូវមធ្យោបាយថ្មីក្នុងការបង់ប្រាក់ និងទទួលប្រាក់ ទាំងក្នុង និងក្រៅប្រទេស ។

ការផ្តល់វិធីសាស្រ្តទូទាត់ប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ដូចជាការប្រើប្រាស់រូបិយប័ណ្ណឌីជីថល តាមរយៈការអភិវឌ្ឍន៍ និងការទទួលយក blockchain ។ ប្រើប្រាស់បរិស្ថាននៃទិន្នន័យបើកចំហ ដើម្បីសម្រួលដល់ការសម្រេចចិត្ត និងការដាក់ពិន្ទុរ នៅក្នុងផ្នែកនៃអត្តសញ្ញាណឌីជីថល ការគ្រប់គ្រង ការអនុម័ត ការផ្តល់ពិន្ទុឥណទាន ក៏ដូចជាការគ្រប់គ្រងហានិភ័យ និង ការក្លែងបន្លំផ្តល់ជូន នូវបទពិសោធន៍នៃការទិញទំនិញផ្ទាល់ខ្លួនប្លែកៗ តាមរយៈគំរូឥណទានថ្មីៗ ដូចជា ទិញឥឡូវនេះ បង់ប្រាក់ នៅពេលក្រោយ និងដំណោះស្រាយ ដោយភាពស្មោះត្រង់ ជាដើមពន្លឿនការធ្វើឌីជីថល នីយកម្មនៃធុរកិច្ច តាមរយៈការរកដំណោះស្រាយ សម្រួលលើការធានាឥណទាន និង ការអភិវឌ្ឍដំណោះស្រាយទូរស័ព្ទចល័តដំបូង លើការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ជួយម្ចាស់អាជីវកម្ម ដែលទើបបង្កើតថ្មី (Startups) ពង្រីកអាជីវកម្មរបស់ពួកគេ Visa បានណែនាំនូវ កម្មវិធីពន្លឿនអាជីវកម្ម នៅអាស៊ីប៉ាស៊ីហ្វិកក្នុងខែធ្នូ ឆ្នាំ ២០២០។ ការចាប់ផ្តើមពីឆ្នាំដំបូងរួមមាន ក្រុមហ៊ុន Brankas ជាក្រុមហ៊ុន Fintech ដែលផ្តល់ជូននូវកម្មវិធី ដំណោះស្រាយហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជាវេទិកាគ្រប់គ្រងការទិញ ជួយសម្រួលដល់ការទូទាត់ និងប្រតិបត្តិការដែលកើតឡើងដដែលៗ ក្រុមហ៊ុន DigitSecure ជាវេទិកាទទួលយក omnichannel ក្រុមហ៊ុន ModusBox ជាវេទិកា ប្រភពបើកចំហ សម្រាប់ការទូទាត់តាមពេល វេលាជាក់ស្តែង និង ក្រុមហ៊ុន Open ជាវេទិកាធនាគារថ្មី សម្រាប់អាជីវកម្ម ខ្នាតតូច ។ ក្រុមហ៊ុនទាំងនេះ បានបញ្ចប់សកម្មភាព របស់ពួកគេជាមួយនឹង ការផ្សព្វផ្សាយផលិតផល ដល់អតិថិជន និងបណ្តាញដៃគូ ជំនួញរបស់ Visa រាប់រយនាក់នៅទូទាំងតំបន់ ។

ការចូលរួមជាមួយកម្មវិធី ចាប់បើកទទួលពាក្យ នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២១ និង បិទនៅថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២២ ដោយសារតែកម្មវិធី នឹងចាប់ផ្តើមដំណើរការ នៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២២។ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa គឺជាផ្នែកថ្មីមួយ នៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ជាមួយនឹងការយកចិត្តទុក ដាក់របស់ខ្លួនក្នុងការគាំទ្រ ដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa ក្លាយទៅជាកម្មវិធីមួយ ដ៏សមស្របសម្រាប់ប្រភេទធុរកិច្ច បង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្ត រយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាន សុពលភាព និងដំណោះស្រាយ ដែលបានអះអាង ។

សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖https://www.visa.com.sg/apaccelerator
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com
កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល៖ nary@reddot.com.kh

To Top