ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានបញ្ជាក់ម្ដងទៀតនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការចេញផ្សាយរបាយការណ៍និរន្តរភាពឆ្នាំ២០២០របស់ខ្លួន ដែលរួមបញ្ចូលព័ត៌មានលម្អិតអំពីការចូលរួមចំណែករបស់ក្រុមហ៊ុនទៅកាន់សេដ្ឋកិច្ច និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។
យោងតាមការចេញផ្សាយរបាយការណ៍និរន្តរភាព២០២០ ប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Smart Axiata បានបង់ពន្ធចំនួន ៩៥ លានដុល្លារលើពន្ធអាករ និងកម្រៃនិយ័តកម្មនៅឆ្នាំ ២០២០ ហើយនៅតែបន្តជាជម្រើសនៃនិយោជកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគាំទ្រដល់ការងារចំនួន ៥៦ ពាន់កន្លែងក្នុងឆ្នាំ ២០២០ ដោយផ្ទាល់ ឬតាមរយៈការវិនិយោគរបស់ខ្លួននោះទេ។
ពិធីសម្ពោធរបាយការណ៍និរន្តភាព ឆ្នាំ 2020 របស់ក្រុមហ៊ុនស្មាត (https://fb.watch/9hI7U3fF2Q/)
របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានវិនិយោគទឹកប្រាក់ ប្រមាណ ១,៨៨ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជា និងបានរួមចំណែកជាង ៥៦២ លានដុល្លារទៅក្នុង ពន្ធអាករ និង កម្រៃនិយ័តកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៨ មកម្ល៉េះ។
សម្រាប់ក្រុមហ៊ុន Smart Axiata របៀបវារៈដ៏សំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍន៍កម្ពុជា គឺជាការប្តេជ្ញាចិត្តក្នុងការបង្កើអនាគតឌីជីថលរបស់កម្ពុជា ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ក៏ដូចជាការគាំទ្រដល់អាជីវកម្មឌីជីថលទើបបង្កើតថ្មីនិង «សហគ្រិនបច្ចេកវិទ្យា» របស់កម្ពុជា។ ដោយបានដាក់សាកល្បងប្រកបដោយជោគជ័យនូវបច្ចេកវិទ្យុា 5G នៅប្រហែល២០កន្លែង ក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុន Smart នឹងសហការជាមួយអាជ្ញាធរយ៉ាងជិតស្និតក្នុងការដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមុខក្នុងការផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏គួរឱ្យរំភើបនេះក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិស្តីទីរបស់ Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «យើងបន្តធ្វើការយ៉ាងមុតមាំ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់យុគសម័យឌីជីថលរបស់កម្ពុជា។ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្រុមហ៊ុន Smart នឹងព្យាយាមប្រើប្រាស់ឯកទេសដ៏ខ្លាំងនិង ធនធានរបស់ពួកយើង ព្រមទាំងសហការជាមួយក្រសួងពាក់ព័ន្ធនានានៃរាជរដ្ឌាភិបាលកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ។ នៅក្រុមហ៊ុន Smart Axiata យើងយល់ថានេះគឺជាបេសកកម្មរបស់ពួកយើង ក្នុងការបន្តភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនកម្ពុជា និងការវិនិយោគលើផ្នែកនានា ដែលផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងពេលកសាងអនាគតឌីជីថលដ៏មានឥទ្ធិពលរបស់ព្រះរាជាណាចក្រកម្ពុជា។»
នៅក្នុងរបាយការណ៍និរន្តរភាព ដែលមានចំណងជើងថា «ការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យ សម្រាប់អនាគតប្រកបដោយនិរន្តរភាព» ក្រុមហ៊ុន Smart បង្ហាញពីសកម្មភាពជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការក្លាយជាអាជីវកម្ម ដែលមើលមិនត្រឹមតែប្រាក់ចំណេញនោះទេ។ សកម្មភាពទាំងឡាយនោះរួមមានការដោះស្រាយយ៉ាងសកម្មនូវបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយដាក់នូវការត្រួតពិនិត្យនិងការគ្រប់គ្រងតាមដានការបញ្ចេញកាបូនរបស់ក្រុមហ៊ុន ការរក្សានូវកម្រិតខ្ពស់បំផុតនៃសុចរិតភាពក្នុងប្រតិបត្តិការទាំងអស់ជាមួយអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអតិថិជន និងគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក។
របាយការណ៍នេះក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Smart ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូលផងដែរ។ ជាពិសេសក្រុមហ៊ុនខិតខំបង្កើនគោលការណ៍ស្របតាមរបៀបវារៈនៃសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល ដោយផ្ដោតលើការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញរបស់និយោជិតរបស់ខ្លួន តាមរយៈកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យនានា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង ដើម្បីផ្តល់ឱកាសអភិវឌ្ឍ និងសិក្សាដល់យុវជនកម្ពុជា ដើម្បីពួកគេអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ក្រុមហ៊ុន Smart Axiata ក៏បាននាំមុខគេក្នុងការជួយជំរុញអ្នកលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជា ឱ្យបង្កើតភាពល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ ដោយក្រុមហ៊ុនបានផ្តើមកម្មវិធីប្រកួតកីឡាអេឡិចត្រូនិចដ៏ធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានចាប់ដៃគូជាមួយអ្នកបង្កើតហ្គេមអេឡិចត្រូនិចក្នុងស្រុក និងអន្តរជាតិផងដែរ ដើម្បីចែកចាយហ្គេមដែលមនុស្សចូលចិត្តលេងនៅលើបណ្តាញអិុនធឺណិតលឿនរហ័ស និងគួរឱ្យទុកចិត្ត។
កម្មវិធីផ្តួចផ្តើមដ៏ទៃទៀត មានដូចជាការបង្កើតមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងកូវីដ-១៩ របស់ Smart Axiata ដើម្បីគាំទ្រដល់ដំណោះស្រាយ ដែលមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាប្រឈមដែលប្រជាជនកម្ពុជាជួបប្រទះក្នុងអំឡុងពេលជំងឺរាតត្បាតជាសកល។ មូលនិធិ បានគាំទ្រគំនិតផ្តួចផ្តើមចំនួន ១៣ ផ្សេងៗគ្នាមកទល់ពេលនេះ។ ការបង្កើតរួមគ្នានៃ ពិព័រណ៍ជំនាញសិក្សា និងការងារអនឡាញ ជាមួយសមាគម អតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក Fulbright ថ្នាក់បរិញ្ញាបត្រនៅកម្ពុជា (FUSAAC) កម្មវិធីអាហារូបករណ៍ SmartEdu ដែលបានផ្តល់ថវិកាចំនួន ៣សែនដុល្លារ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៦ មក ហើយនិងមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ដែលប្រមូលបានជា ៦.៦ មឺុនដុល្លា សម្រាប់ក្រុមគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២០។
លោក Feiruz មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart Axiata យើងលើកទឹកចិត្តក្រុមការងាររបស់យើងឲ្យដឹកនាំប្រកបដោយគំរូ។ ដោយសារហេតុផលនេះ ទើបយើងដាក់ចេញនូវ និតិវិធីអំពីជំងឺកូវីដ-១៩ ដ៏ម៉ឺងម៉ាត់ ដើម្បីរក្សាប្រតិបត្តិការប្រចាំថ្ងៃរបស់យើង ដើម្បីជាប្រយោជន៍អតិថិជនរបស់យើងទាំងអស់។ យើងក៏បានផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិតដោយរៀបចំការិយាល័យបន្ថែម ដើម្បីអនុញ្ញាតឱ្យមានគម្លាតរវាងនិយោជិតត្រឹមត្រូវក្នុងប្រតិបត្តិការការងារ ហើយយើងបន្តអនុវត្តយ៉ាងតឹងរឹងនូវនីតិវិធីសុវត្ថិភាពនៅកន្លែងធ្វើការរបស់យើងផងដែរ។»
ដោយក្រឡេកមើលទៅលើការចូលរួមចំណែក និងសមិទ្ធផលសំខាន់ៗអំឡុងឆ្នាំ ២០២០ របាយការណ៍និរន្តរភាពឆ្នាំ ២០២០ របស់ក្រុមហ៊ុន Smart Axiata គូសបញ្ជាក់អំពីបេសកកម្មរបស់ក្រុមហ៊ុនគឺផ្ដោតលើ «យើងភ្ជាប់ទំនាក់ទំនង យើងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង» និងចក្ខុវិស័យសម្រាប់អនាគត៖ «ដើម្បីក្លាយជាយីហោក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ 1 និងជាទីពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២»។
លោក Feiruz ក៏បន្ថែមទៀតថា៖ «យើងមានមោទនភាពចំពោះការចូលរួមចំណែករបស់យើងក្នុងកំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង ហើយយើងសូមថ្លែងអំណរគុណចំពោះដៃគូ អ្នកពាក់ព័ន្ធរបស់យើងទាំងអស់ និងរាជរដ្ឌាភិបាលរបស់ប្រទេសកម្ពុជា ចំពោះការបន្តគាំទ្ររបស់លោកអ្នក។ យើងនឹងបន្តដើរតួនាទីយ៉ាងស្វាហាប់ក្នុងនាមជាអ្នកជំរុញសក្ដានុពលឌីជីថល និងបង្កើតការភ្ជាប់បណ្ដាញ់ទំនាក់ទំនងដ៏មានអត្ថន័យ ខណៈពេលដែលការបើកឱ្យមានអនាគតវិជ្ជមាន និងនិរន្តរភាពសម្រាប់សហគមន៍ និងប្រទេសរបស់យើង។»
សូមចូលទៅកាន់គេហទំព័រ www.smart.com.kh/sr2020/ ដើម្បីទាញយករបាយការណ៍និរន្តរភាព។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិរន្តរភាព និង កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia at www.facebook.com/smartforcambodia ឫចូលទៅកាន់www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អ៊ីមែ៉ល៖ koam.tivea@smart.com.kh