អត្ថបទ

ពិសេសមែន! ឡានឡូយកាលីប​​របស់ទឹកក្រូច IZE ដឹក Yeti ដ៏សែនឃ្យូត​ បង្កើតការសប្បាយ ដល់យុវវ័យ រៀងរាល់ចុងសប្តាហ៍

ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា នេះរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ទឹកក្រូចអាយស៍ IZE មានកម្មវិធីថ្មីប្លែកអស្ចារ្យឈ្មោះថា «IZE ឡូយកាលីប Roadshow» ដើម្បីផ្តល់ជូន ភាពសប្បាយរីករាយប្លែក ដល់អតិថិជនខ្លួន នៅរៀងរាល់ចុងសប្តាហ៍ ពិសេសសម្រាប់យុវវ័យសម័យថ្មី ដែលរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។

«IZE ឡូយកាលីប Roadshow» នឹងមានវត្តមានឡានឡូយកាលីប របស់ទឹកក្រូចអាយស៍ IZE ដែលត្រូវបានរចនាយ៉ាងប្លែក បែបពណ៌ចម្រុះ និងទាក់ទាញបំផុត ជាមួយនឹង Yeti ដ៏សែនឃ្យូត ធ្វើការបង្ហាញខ្លួន នៅតាមទីប្រជុំជននានា ដើម្បីផ្តល់ជូនការបង្វិលកង យករង្វាន់ស្អាតៗ ព្រមទាំងការប្រកួតលេងហ្គេមប្លែកៗ ជាច្រើនដូចជា ១) ការប្រកួតជិះស្គី និងការជិះ Rollerblade ២) ការប្រកួតជិះកង់ BMX ៣) ការប្រកួតគូគំនូរ Graffiti នៅលើឡានដ៏ស្រស់ស្អាត និងការប្រកួតផ្សេងៗទៀត ធានាថាយុវវ័យ នឹងពេញចិត្តជាខ្លាំង។

កាន់តែឡូយថែមទៀតនោះ អ្នកដែលចូលរួមលេងហ្គេម នឹងមានឱកាសទទួលបានកាដូស្អាតៗ និងទឹកក្រូចអាយស៍ IZE ជាច្រើនកំប៉ុង ពិសេសបានជួប Yeti ផ្ទាល់តែម្តងដែលនឹងញុំាងបរិយាកាស ឲ្យកាន់តែសប្បាយរីករាយ។ លេងបានកាន់តែល្អ យុវវ័យនឹងទទួលបានកាន់តែច្រើន ដោយលក្ខខណ្ឌ ដើម្បីចូលរួមលេងងាយៗ ស្រួលៗ គឺគ្រាន់តែ Like ហ្វ៊េសប៊ុកផេកទឹកក្រូចអាយស៍ IZE តែប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីការលេងហ្គេមខាងលើ «IZE ឡូយកាលីប Roadshow» ក៏មានម៉ូតូយ៉ាងឡូយកាលីប ជិះចែកទឹកក្រូចអាយស៍ IZE ដោយឥតគិតថ្លៃ ព្រមទាំងការលក់ជាមួយនឹង ប្រូម៉ូសិនពិសេស គឺការបង្វិលកងយករង្វាន់ស្អាតៗជាច្រើន រាល់ការទិញទឹកក្រូចអាយស៍ IZE ចំនួន ២ កំប៉ុង។ រង្វាន់រួមមាន នាឡិកា កាបូបស្ពាយចំហៀង អាវយឺត មួកដ៏ស្រស់ស្អាត ទឹកក្រូចអាយស៏ IZE ២ កំប៉ុង និង ១ កំប៉ុងជាច្រើនរង្វាន់។

សម្រាប់ព័ត៌មានលម្អិតអំពីទីតាំង និងកាលបរិច្ឆេទ សូមពិនិត្យមើលរូបភាពខាងក្រោម។ ទឹកក្រូចអាយស៍ មាន ៣ រសជាតិ អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និង អាយស៍ រសជាតិផ្លែឈើចម្រុះ។ អាយស៍ ឡូយកាលីប អាយស៍ WHAT THE FUN!

To Top
×