អត្ថបទ

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Ezecom អំពីឈ្មោះសេវាកម្មរបស់ខ្លួន ជៀសវាងនូវការភ័ន្តច្រលំពីអតិថិជន

ភ្នំពេញ៖ ក្រុមហ៊ុន Ezecom តែងតែបន្តពង្រឹងនូវសេវាកម្មរបស់ខ្លួន ជូនដល់អតិថិជនរបស់យើង។ តាមរយៈកម្មវិធីពង្រឹងគុណភាព នេះ យើងទទួលបាននូវការជឿទុកចិត្ត និងកិតិ្តនាមជាក្រុមហ៊ុន ផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ដែលស្ថិតក្នុងការជ្រើសរើស របស់អតិថិជន។

អាស្រ័យហេតុនេះហើយទើបមួយរយៈកន្លងមកនេះ មានជនខិលខូចឆ្លៀតឱកាសមួយចំនួនបានប្រើប្រាស់ឈ្មោះរបស់ ក្រុមហ៊ុន Ezecom ក្នុងការលក់ផលិតផល និងសេវាកម្មរបស់ខ្លួន ដោយមិនមានការព្រមព្រៀងពីខាងក្រុមហ៊ុនយើងខ្ញុំឡើយ។ ដោយសារតែសកម្មភាពមិនគប្បីនេះហើយ ទើបធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាម ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ព្រោះយើងមិនបានធ្វើការផ្តល់ ឬក៏គ្រប់គ្រងលើសេវាទាំងនោះឡើយ។

ប្រសិនបើលោកអ្នកបានជួបប្រទះនូវបញ្ហានេះដោយខ្លួនអ្នកផ្ទាល់ សូមធ្វើការផ្តល់ព័ត៌មានមកកាន់យើងខ្ញុំ ដើម្បីធានាថា ក្រុមហ៊ុន Ezecom នឹងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ស្របតាមតម្រូវការរបស់លោកអ្នក។

យើងខ្ញុំសូមជម្រាបផងដែរថា ប្រសិនបើលោកអ្នកប្រើប្រាស់សេវាអ៊ិនធឺណិតរបស់ក្រុមហ៊ុន Ezecom ដោយស្របច្បាប់ ផលិតផលដែលយើងខ្ញុំមានឈ្មោះ “MegaSurf xMbps” និង “MegaBiz xMbps”។ ប្រសិនបើលោកអ្នកត្រូវបានណែនាំ សេវាកម្មអ៊ិនធឺណិតដែលមិនឈ្មោះទាំងពីរនេះ គឺមានន័យថានោះគឺជាការបោកប្រាស់។ យើងខ្ញុំក៏មិនមានផ្តល់នូវសេវា ផលិតផលដែលផ្តើមដោយឈ្មោះ Ezecom នាំមុខនោះទេ។

ប្រសិនបើលោកអ្នកមានការសង្ស័យ ឬមិនច្បាស់ចំពោះសកម្មភាពណាមួយនោះ សូមធ្វើការទាក់ទងមកផ្នែកប្រឹក្សាសេវាអតិថិជន របស់យើងខ្ញុំបានគ្រប់ពេលវេលា ដោយយើងខ្ញុំមានផ្តល់នូវសេវា ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍។

លេខទូរស័ព្ទ : 023|085 888 181 និងចុចលេខ 3 បន្ទាប់ពីជ្រើសរើសភាសា
អ៊ីម៉ែល : websales@ezecom.com.kh

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោកអ្នក យើងខ្ញុំនឹងនៅតែបន្តការខិតខំប្រឹងប្រែងបំពេញការងារ ឱ្យបានល្អប្រសើរបំផុតស័ក្កិសមនឹងទំនុកចិត្តរបស់លោកអ្នកដែលបានផ្តល់ឱ្យយើងខ្ញុំ។

សូមលោកអ្នកជួបប្រទះតែសុខសុវត្ថិភាពគ្រប់ពេលវេលា។

To Top