អត្ថបទ

ស្រាបៀរ​ កម្ពុជា ប្រកាសផ្តល់រង្វាន់ ២០លាន និង ១០លានរៀល ដល់គូស្វាមីភរិយាថ្មី រាប់រយគូ សរុប១លានដុល្លារ

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសបើកកម្មវិធី ផ្តល់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ជាទឹកប្រាក់សរុប ១លានដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ នៅក្នុងថ្ងៃមង្គលការចាប់ពីថ្ងៃនេះតទៅ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២២។

លោកឧកញ៉ា លាង ពៅ បានមានប្រសាសន៍ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ កម្ពុជាតែងមានកម្មវិធីផ្តល់រង្វាន់ សម្រាប់គូស្វាមីភរិយាថ្មី យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក៏ប៉ុន្តែ ឆ្នាំនេះប្លែកត្រង់ថា រង្វាន់របស់យើង គឺជាសាច់ប្រាក់សុទ្ធ ប្រៀបដូចជាចំណងដៃ ដ៏មានអត្ថន័យ សម្រាប់គូស្វាមីភរិយាថ្មី ដែលអាចប្រើប្រាស់ បំពេញក្តីស្រមៃរបស់ខ្លួន ដូចជាដំណើរកម្សាន្តក្រេបទឹកឃ្មុំ ឬដើមទុនប្រកបមុខរបរជាដើម»។

លោកឧកញ៉ា បានបន្ថែមថា កម្មវិធីផ្តល់សន្លឹកឆ្នោត ផ្សងសំណាងយករង្វាន់នេះ ជាការចូលរួមអបអរអាពាហ៍ពិពាហ៍ របស់គូស្វាមីភរិយាថ្មី និងការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងគាំទ្រ ស្រាបៀរ កម្ពុជា។ ជាពិសេស កម្មវិធីនេះ ជាការលើកទឹកចិត្តឲ្យគូស្នេហ៍ និងអាណាព្យាបាល ដែលកំពុងរៀបចំផែនការ អាពាហ៍ពិពាហ៍របស់ខ្លួន ឬរបស់កូនៗ សូមជ្រើសរើសយកស្រាបៀរ កម្ពុជា ដើម្បីមានឱកាសឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ។

រង្វាន់ទាំងនោះរួមមាន ទឹកប្រាក់ ២០ លានរៀល ឬស្មើនឹង ៥០០០ ដុល្លារអាមេរិក ចំនួន ១០០រង្វាន់ ទឹកប្រាក់ ១០ លានរៀល ឬស្មើនឹង ២៥០០ ដុល្លារអាមេរិក ចំនួន ២០០ រង្វាន់។ ការចាប់ឆ្នោតនឹងធ្វើឡើងចំនួន ៣ លើកផ្សេងគ្នា ដោយលើកទី ១ ធ្វើឡើងនៅខែមីនា លើកទី២នៅខែឩសភា ចំណែកលើកទី៣ នៅខែកក្កដា ឆ្នាំ២០២២។

ក្នុងនោះ រាល់ការជាវស្រាបៀរ កម្ពុជាកំប៉ុង សម្រាប់ទទួលភ្ញៀវ នៅក្នុងថ្ងៃមង្គលការ លោកអ្នកនឹងទទួលបាន៖
ទិញស្រាបៀរ កម្ពុជាកំប៉ុងចំនួន ១០០កេស ទទួលបាន ធុងបាស ១ឈុត សន្លឹកឆ្នោតផ្សងសំណាង ២សន្លឹក និងសៀវភៅកត់ចំណងដៃ ៤ក្បាល។
ទិញស្រាបៀរ កម្ពុជាកំប៉ុងចំនួន ៥០កេស ទទួលបាន ធុងទឹកកក១ សន្លឹកឆ្នោតផ្សងសំណាង ២សន្លឹក និងសៀវភៅកត់ចំណងដៃ ៤ក្បាល។
ទិញស្រាបៀរ កម្ពុជាកំប៉ុងចំនួន ២៥កេស ទទួលបាន សន្លឹកឆ្នោតផ្សងសំណាង ១សន្លឹក និងសៀវភៅកត់ចំណងដៃ ២ក្បាល។

ចំពោះការជាវស្រាបៀរ កម្ពុជាដបវិញ លោកអ្នកនឹងទទួលបាន៖
ទិញស្រាបៀរ កម្ពុជាដបចំនួន ៥០កេស ទទួលបានធុងទឹកកក ១ សន្លឹកឆ្នោតផ្សងសំណាង ២សន្លឹក និងសៀវភៅកត់ចំណងដៃ ៤ក្បាល។
ទិញស្រាបៀរ កម្ពុជាដបចំនួន ២៥កេស ទទួលបានសន្លឹកឆ្នោតផ្សងសំណាង ១សន្លឹក និងសៀវភៅកត់ចំណងដៃ ២ក្បាល។
អតិថិជន អាចបំពេញព័ត៌មាននៅលើសន្លឹកឆ្នោត រួចយកទៅដាក់ក្នុងប្រអប់ឆ្នោត ដែលនៅជិតខ្លួនបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នក អាចធ្វើការទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ពិសាដោយការទទួលខុសត្រូវ។

To Top