អត្ថបទ

ដឹងអត់? ស្ងាត់ៗ លីន&បូឡា ណាត់គ្នា ទៅរៀនជិះស្គី លេងហ្គេមប្លែកៗនៅ «IZE ឡូយកាលីប Roadshow»

ហ្វ៊េនៗទាំងអស់គ្នាមានដឹងអត់ថា កាលពីចុងសប្តាហ៍មុន influencer កញ្ញា លីន និងលោក បូឡា បានណាត់គ្នា ទៅសួនច្បារមុខវត្តបទុមវតី ដើម្បីរៀនជិះស្គី ប្រកួតញុំាអាហារ លេងហ្គេមប្លែកៗជាច្រើនក្នុងកម្មវិធី «IZE ឡូយកាលីប Roadshow» សប្បាយអស់ស្ទះ គួរឲ្យចង់ចូលរួមដែរ។

អំឡុងពេលនៃការចូលរួមកម្មវិធី «IZE ឡូយកាលីប Roadshow» influencer ដែលកំពុងល្បីខ្លាំង ក្នុងស្រទាប់យុវវ័យទាំងពីររូបនេះ ក៏បានសរសើរពីភាពទាក់ទាញ ឡូយ កាលីប របស់រូបរាងកំប៉ុងថ្មី របស់ទឹកក្រូចអាយស៍ IZE ដែលក្រុមហ៊ុន បានធ្វើទំនើបកម្ម ឲ្យមានរាងស្លីម និងពណ៌ស្រស់ឆើតឆាយជាងមុន។

បើមើលតាមការវីដេអូ Vlog របស់កញ្ញាលីន និងលោក បូឡា ក៏ដឹងថាសប្បាយប៉ុណ្ណាដែរ មានទាំងការប្រកួតជិះស្គី ប្រកួតជិះកង់ក្បាច់ BMX ប្រកួតគូ Graffiti នៅលើឡានឡូយកាលីប របស់ទឹកក្រូចអាយស៍ IZE ពិសេសប្រកួតរាំតែម្តង ថែមទាំងឈ្នះរង្វាន់ស្អាតៗ ពីទឹកក្រូចអាយស៍ IZE ទៀតផង។

ដើម្បីដឹងថាកញ្ញាលីន និងលោកបូឡាបានលេងហ្គេមអ្វីខ្លះ ហើយសប្បាយប៉ុណ្ណា តោះ! មកទស្សនាវីដេអូ Vlog ទាំងអស់គ្នា តាមរយៈតំណភ្ជាប់នេះ https://www.facebook.com/LinVeesa/videos/1219242411936152

គួរបញ្ជាក់ថា កម្មវិធី «IZE ឡូយកាលីប Roadshow » ជាការផ្តល់ជូនការកម្សាន្ត ដល់យុវវ័យនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ផ្តើមកាលពីចុងខែវិច្ឆិកា នៅទីក្រុងកោះពេជ្រ ហើយបន្តរហូតដល់ខែមករា ឆ្នាំ២០២២ នៅតាមទីតាំង ដែលបានកំណត់មួយចំនួន។ តើសប្តាហ៍ក្រោយនឹងមានតារាណា ចូលរួមកម្មវិធីនេះ ហើយធ្វើនៅទីណា? ដើម្បីទទួលបានព័ត៌មានលម្អិត កុំភ្លេចតាមដានផេក ទឹកក្រូចអាយស៍ IZE៖ https://www.facebook.com/izecolakhmerbeverages
ទឹកក្រូចអាយស៍ មាន៣រសជាតិ អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និង អាយស៍ រសជាតិផ្លែឈើចម្រុះ។ អាយស៍ ឡូយកាលីប អាយស៍ WHAT THE FUN!

To Top