អត្ថបទ

សុវណ្ណារី វីឡា ប្រកាសលក់គម្រោងទី៥ ខណ្ឌកំបូល

ភ្នំពេញ ៖ សុវណ្ណារី វីឡាគម្រោងទី៥ សព្វថ្ងៃជាគម្រោង មួយដែលទទួលបានការគាំទ្រ ពីអតិថិជន និងសាងភាពលេចធ្លោ ជាងគេនៅក្នុងតំបន់ សក្ដានុពល ទីតាំងភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែល ត្រូវសម្ភោធគម្រោងថ្មី ជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដើម្បីផ្តល់ជូនអតិថិជននូវ ផ្ទះបែបប្រណិតប្រភេទថ្មី តម្លៃសមរម្យ ។

លោកស្រី ហេង សុវណ្ណារី អគ្គនាយិការនៃ ក្រុមហ៊ុន សុវណ្ណារី វីឡា បានមានប្រសាសន៍ថា សន្ទុះនៃការគាំទ្ររបស់អតិថជនបែបនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន សុវណ្ណារី វីឡា ប្រឹងប្រែងកាន់តែខ្លាំងបន្ថែម បន្តរក្សា គុណភាព សោភ័ណ្ឌ ផាសុខភាព ស្តង់ដារសំណង់ឱ្យកាន់​ តែល្អប្រសើរឡើងជាលំដាប់ ។

លោកស្រីបានបន្តថា គម្រោងទី៥ របស់សុវណ្ណារី វីឡា មានប្រភេទវីឡា Sakura Villa , Luxury Villa និងជា ប្រភេទShop House ស្ថិតនៅក្នុងតំបន់សក្តានុពល សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មបាន។ ក្នុងនោះ ក្រុមហ៊ុនមានថែមជូននូវកាដូរជាច្រើនដល់អតិថជន ដូចជា ការកាត់ប្លង់រឹងផ្ទេរសិទ្ធជូន១០០% ថែមទូដាក់ចានលើកក្រោម១ ឈុត ម៉ាស៊ីន ត្រជាក់៤គ្រឿង ម៉ាស៊ីនបឺតក្លិន ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ និងរបងផ្ទះ៣ជ្រុងផងដែរ ។

លោក ហែម ដារិទ្ធ អភិបាលនៃ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ កោតសរសើរដល់ក្រុមហ៊ុន សុវណ្ណារី វីឡា ដែលបានបង្កើត គម្រោងជាច្រើន ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ដែលជាការទាក់ទាញការវិនិយោគ ក៏ដូចជាលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក្នុងនៅមូលដ្ឋាន ក្រោយបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងល្អ ក៏ដូចជាលំនៅដ្ឋានពលរដ្ឋមានស្តង់ដារ ដែលជួយសម្រួល ដល់ការរស់នៅរបស់ពួកគាត់កាន់ តែល្អប្រសើរជាងមុន។ លោកអភិបាលខណ្ឌក៏មិនភ្លេច អំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវដែលបានចូលរួម បង្កើនការប្រុងប្រយ័ត្ននូវជំងឺកូវីដ១៩ ដោយអនុវត្តវិធានការសុខភិបាល៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

To Top