អត្ថបទ

តើ​កម្មវិធីអប់រំឌីជីថល SIS ផ្ដល់​ផល​ប្រយោជន៍អ្វីខ្លះ ដល់សាលារៀនរបស់អ្នក

នៅក្នុងប្រទេស​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័ន​ត្រួតពិនិត្យ​ លើ​ការអប់រំ​នៅថ្នាក់​ជាតិ​ និង​ធ្វើប្រតិភូកម្ម​ អំណាច​ទៅឲ្យ​មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចាត់ចែង​ការងារ​អប់រំ នៅថ្នាក់ក្រោមជាតិ ។

ក្រសួង​អប់រំ​ទទួលបន្ទុក​ អភិវឌ្ឍ​កម្មវិធី​កីឡា ការអប់រំ​បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍ​ស្រាវជ្រាវ និង​ការអប់រំ​ផ្នែក​បច្ចេកទេស ។ ហើយ​បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ ​ឧស្សាហកម្ម​សាកលលោក ការអប់រំ​ត្រូវតែ​ធ្វើ​ទំនើប​កម្ម ​និង​ឌីជីថលូបនីយកម្ម ។

ក្រសួងអប់រំបានសហការគ្នា ជាដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុន​ឈានមុខ​គេ​ មួយ​នៅកម្ពុជា​នៅក្នុងវិស័យ​ ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ ការអប់រំ​នៅ​កម្ពុជា ។

តើ​កម្មវិធី SIS ផ្ដល់​ផល​ប្រយោជន៍អ្វីខ្លះ ដល់សាលារៀន?

ផ្ទាំងពាណិជ្ជកម្ម

ប្រព័ន្ធ SIS គឺជា​គន្លឹះដ៏សំខាន់មួយ​នៃ ការធ្វើ​ឌីជីថលូបនីយកម្ម​ ការអប់រំ​នៅកម្ពុជា ។ ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និងមានមុខងារ​ឌីជីថល​សម្បូរបែប ។ ប្រព័ន្ធ​ SIS បើកទ្វារ​នាំ​សិស្សានុសិស្សឆ្ពោះទៅ រក​ពិភពលោកឌីជីថល និងដើរតួនាទីជាកម្មវិធី ដ៏ល្អបំផុតមួយ​ដែល​អនុញ្ញាត​ឲ្យ សិស្សានុសិស្ស​អាចរៀនសូត្រ​ពីផ្ទះបាន ។ កម្មវិធី SIS Cambodia ត្រូវបាន​បង្កើតឡើង​ដើម្បី​បណ្ដុះ បទពិសោធន៍សិក្សារបស់សិស្ស ជាមួយនឹងថ្នាក់រៀនអនឡាញ ការធ្វើ​កិច្ចការសាលា និង​ថ្នាក់រៀនងាយស្រួល​ពិនិត្យមើលរៀនសាឡើងវិញ ប្រសិនបើ​ពួកគេ​ខកខាន ឬ​រៀនមិនទាន់​នៅក្នុងថ្នាក់រៀនមុនៗ ។

អាណាព្យាបាល​និង​នាយក សាលាអាចប្រើប្រាស់​កម្មវិធី SIS ដើម្បី​តាមដាន​វឌ្ឍនភាព​សិក្សារបស់​សិស្ស តាមដានវត្តមានសិស្ស ការធ្វើកិច្ចការសាលា របាយការណ៍គ្រូ និង​ពិន្ទុ​សិស្ស​ ជាដើម បាន​យ៉ាងងាយស្រួល ។ កម្មវិធី​ទូរសព្ទដៃមួយនេះ មានសារប្រយោជន៍ចំពោះ ការអភិវឌ្ឍ​របស់សិស្ស ប៉ុន្តែ គេក៏អាចប្រើប្រាស់វាដើម្បីគ្រប់គ្រង​ប្រព័ន្ធព័ត៌មានរបស់សាលារៀន និង​រក្សាទុក​ព័ត៌មាន​ពី​ ផ្នែករដ្ឋបាល​បាន​ផង​ដែរ ។

សរុបសេចក្ដីមក ការធ្វើអន្តរកាលឆ្ពោះ ទៅរក​កម្មវិធី​អនឡាញ ឬឌីជីថល ដូចជា SIS Cambodia នេះ នឹងធ្វើ​ឲ្យ​ការអប់រំ​កាន់តែ មានសុវត្ថិភាពជាងមុន ងាយស្រួលជាងមុន និង​មិនសូវ​អស់​ការ​ចំណាយ​ច្រើន សម្រាប់ទាំង​សិស្ស ទាំងអាណាព្យាបាល និង​ទាំងសាលារៀន ផងដែរ ។

ជាមួយនឹងអត្ថប្រយោជន៍ ដូចបានរៀបរាប់ខាងលើ កម្មវិធីទូរសព្ទដៃ SIS Cambodia ទំនងនឹងក្លាយ​ជា​អនាគត​នៃ ការអប់រំ​បែបឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា ៕

To Top
×