អត្ថបទ

ធ្លាប់តែឃើញលោក ខេមរៈ សិរីមន្ត ច្រៀងនៅលើឆាក តែចម្លែកអីថ្ងៃនេះ ធ្វើជាអ្នកបើកឡាន អោយអ្នកឈ្នះរង្វាន់ ស្រាបៀរអាន់ឆ័រទៅវិញ

" "


ខេត្តកណ្តាល៖ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ អាន់ឆ័របានចាក់ផ្សាយកម្មវិធី «ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យជាមួយរង្វាន់១០០លានរៀល» នៅលើកញ្ចក់ទូរទស្សន៍ធំៗដូចជា ទូរទស្សន៍ហង្សមាស PNN និងទូរទស្សន៍បាយ័ន ព្រមទាំង នៅលើទំព័រហ្វេសប៊ុកផ្លូវការ Anchor Beer ( Cambodia)ផងដែរ។

កម្មវិធីនេះ ជាកម្មវិធីពញ្ញាក់អាម្មណ៍អ្នកឈ្នះរង្វាន់ រង្វាន់ធំ ព្រមទាំងបានប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ១០០លានរៀលដោយផ្ទាល់ដល់ម្ចាស់រង្វាន់លើកដំបូងនៅក្នុងឆ្នាំថ្មី ២០២២នេះ។ ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺថាលោក ខេមរៈសិរីមន្ត ដែលលោកធ្លាប់តែច្រៀងនៅលើឆាកតន្ត្រី ត្រូវបានក្រុមការងារអាន់ឆ័រ តុបតែង និងរៀបចំលោកអោយទៅជាអ្នកបើកបរឡានដែលមានរូបរាងធាត់ ទៅទទួលអ្នកឈ្នះរង្វាន់ ធ្វើអោយម្ចាស់រង្វាន់មិននឹកស្មានដល់ថាអ្នកបើកឡានជាលោក ខេមរៈសិរីមន្តទាល់តែសោះ។ នៅពេលធ្វើដំណើរតាមផ្លូវ អ្នកឈ្នះរង្វាន់ត្រូវបាននាយក្រឹម ដែលជាតារាកំប្លែងជើងចាស់ បន្លំខ្លួនធ្វើជាអ្នកដំណើរទៅជាមួយ ហើយបានបង្កជារឿងដ៏គួរអោយអស់សំណើច ភ័យអរផង មុនពេលបានទទួលរង្វាន់១០០លានរៀល។

" "

លោក សុខ សុធា មានអាយុ 31 ឆ្នាំ មុខរបរជាគ្រូពេទ្យ រស់នៅស្រុកវិហារសួគ៍ ខេត្តកណ្តាល បានរៀបរាប់ប្រាប់ឱ្យដឹងថា.
លោក សុខ សុធា៖ «មិនដែលត្រូវរង្វាន់ទេ ព្រះម៉ែអើយ! នេះលើកទីមួយហើយត្រូវរង្វាន់ច្រើនបែបនេះ គឺ១០០លានរៀល ខ្ញុំស្ទើរតែមិនជឿថាខ្ញុំត្រូវរង្វាន់នោះទេ ពីព្រោះគិតថាវាជាការសម្តែងឆាកល្ខោនរបស់ក្រុមហ៊ុន ដើម្បីយកប្រជាប្រិយភាព យកឡែក យកស៊ែរអ៊ីចឹងទៅ »។

" "

លោកបានបន្តទៀតថាលោកបានទៅឆ្លងឆ្នាំនៅខេត្តសៀមរាបជាមួយនឹងក្រុមគ្រួសារ ហើយពេលល្ងាចក៏នាំគ្នាទៅម្តុំផ្លូវ៦០ម៉ែត្រ អង្គរខ្យុងយូ។ គាត់ និងក្រុមគ្រួសារបាននាំគ្នាចូលញុំាស៊ុបហើយបានកម្ម៉ង់ស្រាបៀរអាន់ឆ័រកន្លះកេសញុំាលេងជាមួយគ្រួសារនាពេលនោះ។ ដំបូងគាត់មិនបានគិតពីរឿងឈ្នះរង្វាន់ទេ គ្រាន់តែចូលចិត្តរសជាតិរបស់ អាន់ឆ័រ ហើយគិតថាកម្ម៉ង់ញ៉ាំអោយសប្បាយរីករាយតែប៉ុណ្ណោះ។

លោកថាពេលកំពុងផឹកជុំគ្នា លោកគាស់ដល់កំប៉ុងទី១១ ស្រាប់តែឃើញលេខ១០០ ហើយមិនបានចាប់អារម្មណ៍ពាក្យលានរៀលនៅខាងចុងទៀត ក៏នាំគ្នានិយាយត្រូវរង្វាន់តិចម៉េស ដល់មើលម្ដងទៀតទើបឃើញពាក្យលានរៀល ក៏នាំគ្នាស្រែកហោ ផ្អើលកន្លែងញ៉ាំអីនៅជុំវិញនឹងតែម្ដង អារម្មណ៍ពេលនោះ ត្រេកអររកពាក្យនិយាយមិនឃើញ។ បន្ទាប់មក លោកបានរក្សាក្រវិលកំប៉ុងទុក ហើយបានទាក់ទងសួរនាំព័ត៌មានបន្ថែម ក៏ដូចបានជួបផ្ទាល់ជាមួយនឹងខាងក្រុមហ៊ុនអាន់ឆ័រ ថាពិតជារង្វាន់ពិតប្រាកដមែន ។

លោក សុខ សុធា៖ «ត្រូវមែន!!! មិនមែនកុហកទេ ខ្ញុំសប្បាយចិត្តឡើងចង់ហោះ ពីព្រោះមិនដែលត្រូវរង្វាន់អ៊ីចឹងទេលោកអើយ។ វាដូចជារឿងកំប្លែងតែវាជាការពិត ខ្ញុំសង្ឃឹមថានឹងមានអ្នកបន្ទាប់ឈ្នះបានរង្វាន់១០០លានរៀល»។
លោក សុខ សុធា អ្នកឈ្នះរង្វាន់១០០លានរៀលដំបូងគេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមហ៊ុនអាន់ឆ័រ ដែលធ្វើអោយលោកទទួលបានភាពភ្ញាក់ផ្អើលដល់ទៅពីរលើក។ លើកទី១ នៅពេលគាស់ត្រូវរង្វាន់ដំបូង និង លើកទី២ ការរៀបចំកម្មវិធី ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យមួយនេះឡើង ធ្វើអោយខ្ញុំពិតជាភ្ញាក់ផ្អើលតែម្ដង។ ហើយលោកក៏បាននិយាយទៅកាន់អ្នកភូមិ ព្រមទាំងអតិថិជនរបស់អាន់ឆ័រថា «ថ្ងៃនេះ ខ្ញុំឈ្នះ ១០០លានរៀល អ្នកបន្ទាប់ អាចជាអ្នក! »

លោកខេមរៈសិរីមន្តដែលជាទូតសុឆន្ទៈរបស់ស្រាបៀរអាន់ឆ័របានលើកឡើងថា លោកពិតជាមានអារម្មណ៍ត្រេកអរជំនួសលោក សុខ សុធា ជាអ្នកឈ្នះដំបូងគេបង្អស់នៅឆ្នាំ២០២២ និងទទួលបានរង្វាន់ ១០០លានរៀលពីក្រុមហ៊ុនដែលគ្រាន់តែចំណាយប្រាក់ទិញតែកន្លះកេស ហើយទទួលបានរង្វាន់ដល់ទៅ១០០លានរៀល។

លោកខេមរៈសិរីមន្តនិយាយថា៖ «ក្រុមហ៊ុនអាន់ឆ័រ ក៏ដូចជាខ្ញុំពិតជារំភើបខ្លាំងមែនទែន ដែលបានរកឃើញម្ចាស់រង្វាន់១០០លានរៀលដំបូងគេនៅឆ្នាំថ្មី។ តំណាងឱ្យក្រុមហ៊ុន ខ្ញុំសូមជូនពរដល់អតិថិជន របស់អាន់ឆ័រទាំងអស់ ជាពិសេសប្រជាជនខ្មែរទាំងអស់ជួបប្រទះតែសេចក្តីសុខនៅក្នុងឆ្នាំថ្មីនេះ រកស៊ីមានបាន ធ្វើដំណើរជិតឆ្ងាយជួបតែសំណាងល្អ រីករាយជាមួយអាន់ឆ័រ ជាពិសេសទទួលទានគ្រឿងស្រវឹង ដោយមានទំនួលខុសត្រូវ មិនត្រូវបើកបរនៅពេលស្រវឹង»។

ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាព ផលិតល្អឥតខ្ចោះរួមជាមួយនឹង បទពិសោធន៍ជាង៨៨ឆ្នាំ។

To Top