អត្ថបទ

អស្ចារ្យមែនទែន មិនធ្លាប់មានសោះ! គោជល់ប្រកាសប្រូម៉ូសិន «កំប៉ុងច្រៀង ឈ្នះលុយ២០០លាន មានភ្លែត ជាមួយគោជល់»

ភ្នំពេញ ថ្ងៃទី០៤ កុម្ភៈ ២០២២៖ ចូលដល់ដើមឆ្នាំ២០២២ភ្លែត គោជល់ ដែលជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសប្រូម៉ូសិនដ៏គួរឲ្យរំភើប និងពិសេសអស្ចារ្យរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកជូនដល់អតិថិជនដែលនិយមពិសាភេសជ្ជៈ គោជល់។

ក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនទី១ ក្រុមហ៊ុនប្រកាសថា «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់» ជាប្រូម៉ូសិនដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះនៅក្នុងប្រទេសកម្ពុជា។ តាមរយៈប្រូម៉ូសិននេះ គោជល់ នឹងផ្តល់មហារង្វាន់ធំជាលុយសុទ្ធរហូតដល់ទៅ ២០០លានរៀលឯណោះ។
ក្រុមហ៊ុនគោជល់បានឲ្យដឹងទៀតថា ប្រូម៉ូសិន «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់» នឹងចាប់ផ្តើមផ្តល់ជូនពីខែកុម្ភៈនេះតទៅ។ ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០លានរៀលហើយនោះ គោជល់ ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរក្នុងនោះរូមមាន៖ ម៉ូតូ Honda Dream រថយន្តម៉ាក Ford Wildtrak ជាច្រើនគ្រឿង។

អ្វីដែលកាន់តែអស្ចារ្យមួយកម្រិតទៀតនោះ លោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈតំណាងផលិតផល គោជល់ ហើយបទចម្រៀង original របស់ប្រូម៉ូសិនគោជល់ដែលច្រៀងដោយលោក នឹងបន្លឺឡើងនៅពេលអតិថិជនគាស់ចំ Singing Can (កំប៉ុងច្រៀង) ជាមហារង្វាន់ធំបំផុត ដែលមានន័យថា អតិថិជននឹងឈ្នះរង្វាន់ជាប្រាក់សុទ្ធចំនួន ២០០ លានរៀលពីគោជល់។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់បានថ្លែងឲ្យដឹងថា«គោជល់ បានយល់យ៉ាងច្បាស់ពីស្ថានភាពលំបាករបស់អតិថិជនទាំងអស់គ្រាដែលជំងឺកូវីដ 19 បាននិងកំពុងរីករាលដាលជាសកលក្នុងរយៈពេលប្រមាណ២ឆ្នាំមកនេះ។ ហេតុដូច្នេះហើយបានជាកន្លងទៅ យើងបានបង្កើតប្រូម៉ូសិនថ្មីៗដើម្បីផ្តល់រង្វាន់ទ្វេដងដល់អតិថិជន។ ចំពោះប្រូម៉ូសិនថ្មី «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់» នេះ យើងសង្ឃឹមថានឹងចូលរួមចំណែកជួយដោះស្រាយជីវភាពរស់នៅ ក៏ដូចជាជួយបំពេញក្តីស្រម៉ៃ និងបំណងប្រាថ្នារបស់អតិថិជនដែលនិយមគាំទ្រគោជល់ជាក់ជាមិនខានឡើយ។»

តំណាងក្រុមហ៊ុនបន្តថា «រាល់ក្រវិលកំប៉ុង គោជល់ ទាំងអស់សុទ្ធតែអាចនឹងមានរង្វាន់ផ្សេងៗគ្នា ក៏ប៉ុន្តែមហារង្វាន់ដ៏អស្ចារ្យបំផុតជាសាច់ប្រាក់ 200,000,000 រៀលអាចរកបានលុះត្រាតែអ្នករកឃើញកំប៉ុងច្រៀង (កំប៉ុងគោជល់ដែលអ្នកនឹងលឺបទចម្រៀងនៅពេលគាស់វា!)។ ប្រសិនបើលោកអ្នកមិនទាន់បានឈ្នះរង្វាន់នៅលើក្រវិលកំប៉ុងគោជល់ លោកអ្នកក៏នៅតែអាចមានឱកាសឈ្នះរង្វាន់លើកក្រោយទៀតពីប្រូម៉ូសិនគោជល់ផងដែរ។យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអថិតិជនទាំងអស់ដែលតែងតែនិយមគាំទ្រ និងពិសាគោជល់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។

កំប៉ុងរង្វាន់មហាសំណាងរបស់ គោជល់ នឹងនាំមកនូវលាភសំណាងដ៏សែនអស្ចារ្យសម្រាប់អតិថិជនទាំងអស់ទាំងក្នុងទាំងក្រៅប្រទេសដែលនិយមពិសា គោជល់ រាល់ថ្ងៃហើយរង្វាន់ទាំងនោះ នឹងអាចធ្វើឲ្យក្ដីស្រម៉ៃលោកអ្នកក្លាយជាការពិតបានភ្លាមៗ។ ក្រវិលកំប៉ុងមួយ អាចធ្វើឲ្យជីវិតលោកអ្នកផ្លាស់ប្តូរបាន! សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់និងកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា «ឆ្នាំនេះ គោជល់ ចង់ឱ្យអតិថិជនទាំងអស់កាន់តែរំភើបរីករាយជាមួយនឹងអ្វីដែលពួកគេមិនដែលធ្លាប់បានឃើញពីមុនមកក្នុងប្រវត្តិសាស្រ្តនៃប្រូម៉ូសិន។ វាគឺជាការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពសប្បុរស ដែលនេះជារង្វាន់ដ៏ធំបំផុតដែល គោជល់ ផ្តល់ជូននៅក្នុងប្រទេសកម្ពុជា។ យើងចង់ឲ្យប្រជាជនកម្ពុជាកាន់តែសប្បាយរីករាយជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យនេះ ហើយយើងក៏ចង់ឲ្យពួកគេក្លាយជាអ្នកមានភ្លាមៗដែរ!»

ជាងនេះទៅទៀត គោជល់ បានបង្កប់នូវបច្ចេកវិទ្យាថ្មីដើម្បីអាចតាមដានអ្នកឈ្នះដោយផ្ទាល់ និងផ្សាយផ្ទាល់ការផ្តល់រង្វាន់នៅលើ Facebook: https://www.facebook.com/redbullcambodia/ ទៀតផង។

សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗហើយបានទាំងរង្វាន់ និងក្លាយជាអ្នកមានទៀត។

ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មភេសជ្ជៈនិងអាហារ ហើយក៏ជាស្ថាបនិកនិងជាម្ចាស់នៃម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងឈានមុខគេគឺគោជល់ (Red Bull) ផងដែរ ។

ផលិតផលរបស់ TCP Group មាននៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ក្រៅពី គោជល់ (Red Bull) យើងក៏ផលិត និងលក់ផលិតផលរបស់យើងចំនួន ៦ ប្រភេទ ដែលស្ថិតនៅក្រោមម៉ាកសញ្ញាល្បីៗចំនួន ៩ ដូចខាងក្រោម៖
-Energy Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា Kratingdaeng (គោជល់) Ready, Som Plus, និង Warrior
-Electrolyte Beverages ស្ថិតនៅក្រោមម៉ាកសញ្ញា Sponsor
-Functional Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា MANSOME, MANSOME Vitamin Water និង Hi!
-Ready-to-Drink Tea ស្ថិតនៅក្រោមម៉ាកសញ្ញា Puriku
-Snacks ស្ថិតនៅក្រោមម៉ាកសញ្ញា Sunsnack និង
-Beverage Flavor សម្រាប់រសជាតិដើមរបស់ភេសជ្ជគោជល់។

ភេសជ្ជៈប៉ូវកម្លាំង (Red Bull) ត្រូវបានចែកចាយក្នុងប្រទេសកម្ពុជាជាងមួយទសវត្សរ៍មកហើយ។ បច្ចុប្បន្ន Hero King គឺជាអ្នកចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈគោជល់ នៅកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង៖ https://www.tcp.com/en/tcp-global/asia/cambodia/

To Top