អត្ថបទ

TikTok ដាក់ដំណើរការ​ មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល ​សម្រាប់កម្មវិធី ជាមួយ​អ្នកបង្កើតមាតិកា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

TikTok នឹង​សហការ​ជាមួយ​ភាគីពាក់ព័ន្ធ និងក្រុម​អ្នកបង្កើត​មាតិកា​ក្នុង​​ស្រុក​នៅកម្ពុជា​​ដើម្បី​គាំទ្រ​ដល់​អក្ខរកម្ម​ឌីជីថល​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​​ចំណេះដឹង​សុវត្ថិភាព​អនឡាញ​

មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​​​ថ្មី​នេះ ​ផ្ដល់​ឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​លទ្ធភាពចូល​ទៅកាន់​​​ប្រភពធនធាន​ដ៏​សម្បូរ​បែប​ក្នុង​ទីកន្លែង​​​តែមួយ​ដើម្បី​ពង្រឹង​បទពិសោធ​ន៍អនឡាញ​ប្រកប​ដោយ​សុវត្ថិភាព​

ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២២ TikTok ជាគោលដៅ​ឈាន​មុខ​សម្រាប់​វីដេអូ​លើ​ទូរស័ព្ទ​ដៃ​ខ្លីៗ ថ្ងៃនេះ​បាន​ប្រកាស​ដំណើរការ​មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ក្នុង​កម្មវិធីទូរស័ព្ទ​​ ​​ប្រភេទ​បង់​ប្រាក់ថ្មី ជាផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ដបន្ដ​​ជួយ​ដល់​អ្នក​ប្រើ​ប្រាស់​យល់​ដឹង​អំពី​ពិភព​​ឌីជីថលកាន់​តែច្បាស់​។ មជ្ឈមណ្ឌលនេះ ​បើកសម្ពោធ​ដំណាល​គ្នា​​លើ​កិច្ច​សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ បូករួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Cambodia Academy of Digital Technology​ ក៏ដូចជាក្រុមអ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក​ ដូចជា LengLeng, JayJay និង Khmerfreelancer នឹង​លើក​ទឹកចិត្ដ​អ្នក​ប្រើ​ប្រាស់អោយ​ចុច​ទៅលើ​មុខងារ​ពិសេសៗ​​ស្ដីពី​សុវត្ថិភាព​ដើម្បី​ការពារ​​ខ្លួនឯង​​ និង​អ្នក​ដទៃក្នុងប្រព័ន្ធ​អនឡាញ​ ខណៈ​ទទួលភាពរីករាយជាមួយ​​អត្ថប្រយោជន៍ជា​ច្រើន​​នៃពិភព​ឌីជីថល​។

​ស្រប​ទៅនឹង​កិច្ចខិត​ខំប្រឹងប្រែង​ឥតឈប់ឈរ​តាម​រយៈការខិតខំរបស់អ្នក​ពាក់​ព័ន្ធ​ក្នុង​សង្គម​ស៊ីវិល​​ មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ នឹង​បម្រើ​ជាមុខងារ​ច្រក​ចេញចូល​តែមួយ ដែល​ពង្រឹង​ដល់​គ្រប់​សកម្មភាព​អប់រំ​ថ្មីៗ​ទាំងអស់​របស់ TikTok ស្ដីពី​សុខុមាលភាព​ផ្លូវចិត្ដ ភាព​ស្ងប់​សុខ​នៅលើ​អនឡាញ ​​សុវត្ថិភាព​អនីតិជន ការប្រកួត​ប្រជែង​អនឡាញដែល​អាច​បង្ក​​គ្រោះថ្នាក់​ និង​ប្រធានបទ​អក្ខរកម្ម​ឌីជីថល​ដទៃ​ទៀត​។ មជ្ឈមណ្ឌល​ក៏នឹង​បង្ហាញ​នូវ​គន្លឹះ​អក្ខរកម្ម​ឌីជីថល​ដោយ​ប្រើប្រាស់​វីដេអូ ចំណោទ និង​មាតិកា​សិក្សា​ផ្អែក​លើ​សេណារីយ៉ូ​ជា​មូលដ្ឋានផងដែរ​។ ធនធាន​ទាំង​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​លើក​ស្ទួយ​​ដល់​អ្នក​ប្រើ​ប្រាស់​ឱ្យ​មានភាព​ឆ្លាត​វៃ​អំពី​មាតិកា​​អនឡាញ​ ដែល​ពួកគេ​ជ្រើសរើស​ប្រឡូក​ជាមួយ​ ស្របពេលជាមួយនឹងការ​បំពាក់​ឱ្យ​ពួកគេ​នូវ​ឧបករណ៍​ដើម្បី​កត់​សម្គាល់ និង​រាយការណ៍​អំពី​ព័ត៌មាន​មិនសមរម្យ​ បើ​ត្រូវ​ជួប​ប្រទះ​។

រួមជាមួយការ​បើក​ដំណើរការ មជ្ឈមណ្ឌលនេះ​ TikTok ក៏នឹង​រៀបចំការផ្សាយនូវវីដេអូជាមួយ មជ្ឈមណ្ឌលកម្ពុជា ៤.០ ក៏ដូចជាសហប្រតិបត្ដិការជាមួយ​ក្រុមអ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក​ ដូចជា LengLeng, JayJay និង Khmerfreelancer ដែល​នឹង​មកពិភាក្សាអំពីរបៀបក្នុងការឆ្លើយតប និងដោះស្រាយមតិអវិជ្ជមាន ក៏ដូចជារបៀបដែលត្រូវបានកំណត់ដើម្បីជំរុញការយល់ដឹងកាន់តែច្រើនអំពីសុខុមាលភាពឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។

Kyu Kyu Thein ដែលជា Pubic Policy Manager ប្រចាំប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍​ថា​​៖ «TikTok ប្ដេជ្ញា​ចិត្ដ​ពង្រីក​វិ​សាលភាព​ឌីជីថល​សម្រាប់​ភាព​ត្រឹម​ត្រូវស្រប​ច្បាប់​​ឱ្យ​រីកចម្រើន​ ហើយ​យើង​កំពុង​តែ​បន្ដ​បំពេញ​ភារកិច្ច​ដើម្បី​ពង្រឹង​ប្រភពធនធាន​សុវត្ថិភាពរបស់យើង​ក្នុង​ការ​ផ្ដល់​កិច្ច​គាំទ្រ និង​​ពង្រឹង​​បទពិសោធ​ទាំង​នេះ​។ ជាមួយ​មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ទើប​បើក​ដំណើរ​ការ​ថ្មីៗនេះ TikTok បាន​តម្រង់​ផ្លូវ​​​យើងដើម្បី​ឱ្យសមស្រប​តាម​តម្រូវការ​ និងការប្រកួតប្រជែង​ដ៏​វិសេស​នៅ​កម្ពុជា ខណៈ​ផ្ដល់​នូវ​​​ប្រភព​ដ៏មាន​អត្ថប្រយោជន៍​របស់​ឌីជីថលដ៏មាន​សារសំខាន់​​ឱ្យ​កាន់តែ​ទៅ​កៀក​សហគមន៍​ក្នុងស្រុក​យើង​ដើម្បី​ធានា​ថា ពួកគេ​មាន​សមត្ថភាព​ដើរ​ទាន់​បច្ចេកវិទ្យា​ឌីជីថល​ដែល​កំពុង​តែផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​។

ជាផ្នែកមួយ​នៃកិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ចំពោះ​លទ្ធផល​ចូល​ទៅកាន់​​ធនធាន​អក្ខរកម្ម​ឌីជីថល​ TikTok ក៏​បានពង្រឹងវិធានការ​ប្រឆាំង​ការប្រកួត​ប្រជែង​អនឡាញ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដោយ​ប្រើ​បច្ចេកវិទ្យា​ដែល​ក្រើន​រំឭកភ្លាមៗ​​ដល់​ក្រុមការងារ​សុវត្ថិភាព​ឱ្យ​បញ្ឈប់​បន្ទាន់​នូវ​រាល់​មាតិកា​បំពាន​​ ទាក់ទង​នឹង​ hashtags មួយ​ចំនួន ក៏ដូចជា សកម្មភាព​ការពារ​ទិន្នន័យ​ឯកជនភាព​ ដែល​រឹត​ត្បឹត​ការ​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ (App) ចំពោះ​អ្នក​ប្រើប្រាស់​អាយុ​ក្រោម ១៦​ឆ្នាំ ដើម្បី​ធានា​ផ្ដល់​បទពិសោធ​ន៍ឱ្យស័ក្ដិសម​នឹង​អាយុ​របស់​ពួកគេ​។

សូម​​ចូលទៅកាន់​​ មជ្ឈមណ្ឌល​អក្ខរកម្ម​ឌីជីថល​ នៅទីនេះ​ ដើម្បី​ស្វែង​រក​បន្ថែម​ទៀត​នូវ​ជម្រើស​សុវត្ថិភាព​ជាច្រើន​របស់ TikTok សម្រាប់កម្ពុជា ៕

To Top