អត្ថបទ

ក្រុមហ៊ុន Ezecom: ១៤ឆ្នាំ ក្នុងបេសកកម្មពាំ​នាំមកនូវបច្ចេកវិទ្យា ឈានមុខជូនកម្ពុជា

ខែមីនា ២០២២: មកដល់ពេលនេះ Ezecom ​ ​ដែល​ជា​ក្រុមហ៊ុន​ខ្មែរ ១០០​ភាគរយ ​​បានឈានដល់ឆ្នាំទី​១៤នៃការបំពេញបេសកកម្ម​របស់ខ្លួនក្នុងការផ្តល់នូវសេវា​អ៊ិនធឺណិត​លំដាប់​ខ្ពស់​ និងបទពិសោធន៍ឌីជីថ​លឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។

ជាមួយនឹងទស្សនៈវិស័យក្នុងការ “ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេតាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍”​ ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨​ជាមួយគ្រឹះដ៏រឹងមាំក្នុងការ​សាងសង់នូវប្រព័ន្ធ​ខ្សែ​កាប្លិ៍បាត​សមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ និង​​បណ្ដាញខ្សែកាប្លិ៍បាត​សមុទ្រ ​ Asian American Gateway ដែល​តភ្ជាប់កម្ពុជាទៅកាន់ពិភពលោក  និង​កាត់​បន្ថយ​ថ្លៃអ៊ិនធឺណិតសម្រាប់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​នៅ​​កម្ពុជា។ ក្រៅពីនេះ Ezecom ក៏បានជួយ​​​កម្ពុជា​ឱ្យ​​ក្លាយ​​ជា​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​​ដ៏​​ទាក់​ទាញ​​​​សម្រាប់​​អតិថិជន​​នៅ​​បរទេស​ផង​ដែរ។

«​ យើងខ្ញុំតែងតែគាំទ្រដល់រាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា​ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ ខ្សែកាបបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ​គឺជាប្រព័ន្ធខ្សែកាបដំបូងរបស់កម្ពុជាដែលតភ្ជាប់ប្រទេសកម្ពុជាទាំងមូលទៅកាន់ពិភពលោក » មានប្រសាសន៍ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies។

ក្នុងរយៈពេល១៤ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន Ezecom តែងតែខិតខំប្រឹងប្រែងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនអោយកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសព្យាយាមក្នុងការពាំនាំមកនូវបច្ចេកវិទ្យាថ្មីៗនៅជុំវិញពិភពលោកមកផ្តល់ជួនអតិថិជនរបស់ខ្លួននៅកម្ពុជាបានប្រើប្រាស់ ដើម្បីជួយជម្រុញអោយអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន​ ការងារកាន់តែរលូន និងចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល។​

Ezecom សម្រេច​បាននូវ​​កិច្ចព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​​ម៉ាក​យីហោ​ធំៗ​មួយ​ចំនួន​ក្នុង​ពិភព​លោក​ដូច​ជា ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន VMWare និង​ក្រុមហ៊ុន Huawei ។ល។

កិច្ចព្រមព្រៀងទាំង​នេះ​បាន​នាំយក​សេវា Amazon Web Services (AWS) ជា​​សេវា​ខ្លោដ (Cloud) ដែលជាបច្ចេកវិទ្យា​​​កំពុង​ត្រូវ​បាន​​ប្រើ​ប្រាស់​​​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ពិភពលោក មក​កាន់​ប្រទេស​កម្ពុជា​សម្រាប់​ជា​ប្រយោជន៍​ដល់​អតិថិជន​ និងអាជីវកម្មគ្រប់ប្រភេទ។​ កិច្ចព្រមព្រៀង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មីៗ​​ដ៏ទៃ​ទៀត​រួម​មានហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​កម្មវិធី​ ​SD Wan​របស់ក្រុមហ៊ុន VMWare ដែល​បាន​នាំ​មក​កាន់​កម្ពុជាដើម្បី​ជួយ​​ឱ្យ​ក្រុមហ៊ុន​​នានាបង្កើន​ប្រសិទ្ធភាព ពង្រីក​សេវា​ឱ្យកាន់​​តែ​លឿន សម្រួល​ការ​គ្រប់គ្រង កែលម្អ​ប្រតិបត្តិការ​ និង​រក្សា​ទិន្នន័យអ្នក​ប្រើប្រាស់ និង​ឧបករណ៍​ដ៏ទៃទៀត​ឱ្យកាន់​តែ​មាន​សុវត្ថិភាព។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មាន​ប្រសាសន៍​ថា៖ «​​​ ក្រុមហ៊ុនរ៉ូយាល់គ្រុប ថ្នាក់ដឹកនាំ​​ និង​បុគ្គលិក​ទាំង​អស់​របស់​ក្រុមហ៊ុន Ezecom សូម​ថ្លែង​អំណរ​គុណយ៉ាងស្មោះអស់ពីដួងចិត្ត​ដល់​ប្រជាជន​កម្ពុជា ដៃគូរ រាជរដ្ឋាភិបាលកម្ពុជា វិនិយោគគិន ​សម្រាប់​ការ​គាំទ្រ​ដល់​​ក្រុមហ៊ុន និង​សេវាកម្ម​របស់​យើងខ្ញុំ»។ លោក​ស្រី​បាន​បន្ថែម​ថា៖ «​ក្រុមហ៊ុន Ezecom មាន​គោល​បំណង​ជាក់​ច្បាស់​ក្នុង​ការ​ដឹក​នាំវិស័យ ICT មុន​គេ​បង្អស់​ជា​មួយ​ការ​អនុវត្តនិង​ហេដ្ឋា​រចនាសម្ព័ន្ធ ICT គួរ​ឱ្យ​ទុក​ចិត្ត​បំផុតជាមួយនឹងការប្តេជ្ញាចិត្តក្នុងការឈានមុខជានិច្ច ដើម្បី​ធានា​​​ផ្តល់​នូវសេវា​បច្ចេក​វិទ្យាព័ត៌មាន និងទូរគមនាគមន៍​ល្អ​បំផុត​នៅ​កម្ពុជា »​ ។

ការទទួលស្គាល់ និងពានរង្វាន់ដែលក្រុមហ៊ុន Ezecom ទទួលបាន

Ezecom ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group of Companies) ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនជាប្រចាំ​ក្នុងរយៈពេល១៤ឆ្នាំនៃការប្រតិបត្តិរបស់ខ្លួន ក្រុមហ៊ុន​បាន​ទទួល​វិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុង​ឆ្នាំ​២០១១, វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ​២០១៨ និង​២០២០។​ ក្រៅពីការបានទទួលស្គាល់​ក្រុមហ៊ុន  Ezecom បាន​ឈ្នះ​ពាន​រង្វាន់​ជាច្រើនដូច​ជា៖

  • ពានរង្វាន់ ISP ល្អ​បំផុត (Best ISP Award) ឆ្នាំ​២០១១ និង​២០១២
  • ពានរង្វាន់ ICT កម្ពុជា​ល្អ​បំផុត (Best Cambodia ICT Award (CICTA)) ឆ្នាំ​២០១៦
  • ពានរង្វាន់​ម៉ាក​យីហោ​និយោជក​ល្អ​បំផុត (Best Employer Brand Award) ឆ្នាំ​២០១៦
  • ពានរង្វាន់ម៉ាក​យីហោជោគជ័យ​បំផុត (Cambodian Successful Brand Awards) ឆ្នាំ​២០១៨
  • ពានរង្វាន់សហគ្រាស​រីកចម្រើន​លឿនបំផុត​ខាងផ្នែ​កផ្គត់​ផ្គង់បណ្តាញ​អ៊ិនអឺណិត​នៅ​កម្ពុជា (Fastest Growing Enterprise Network Provide – Cambodia) ឆ្នាំ​២០២០
  • ពានរង្វាន់​ម៉ាក​យីហោនិយោជក​ល្អ​បំផុត (Best Employer Branding Award) ដែល​ផ្តល់​ជូន​ដោយ​សន្និសីទ HRO ពិភពលោក (World HRO Congress) ឆ្នាំ​២០២០
  • ពានរង្វាន់ក្រុមហ៊ុនប្រសើរ​បំផុត​ដើម្បីធ្វើការងារ​ក្នុង​​ទ្វីប​អាស៊ី (Best Companies to Work for in Asia) ឆ្នាំ​២០២០ ដែល​ផ្តល់ជូនដោយ HR Asia

បន្ថែមពីនេះនៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន Ezecom បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជា​មួយ​ស្ថាប័ន​ Credit Guarantee and Investment Facility (“CGIF”)  ក្នុងការ​ផ្តល់​ការ​ធានា​ឥណទាន​ដែល​ធានា​​ពេញ​លេញ​ទៅ​លើ​មូលបត្រ​បំណុល​តម្លៃ ២០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​បោះ​ផ្សាយ​​ដោយ​ក្រុមហ៊ុន Ezecom។ មូលបត្រ​បំណុល​នេះ​​ត្រូវ​បាន​បោះ​​ផ្សាយ​កាល​ពី​ត្រីមាស​ទី៣ ឆ្នាំ២០២១។

ក្រុមហ៊ុន Ezecom នឹង​ប្រើ​ប្រាស់​ទឹក​ប្រាក់​ដែល​ទ​ទួល​បាន​ពី​ការ​បោះផ្សាយ​មូលបត្រ​បំណុល​នេះ ដើម្បី​វិនិយោគ​បន្ថែម​លើ​ប្រព័ន្ធ​អេកូ​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​ក្នុងការកសាងនូវឧត្តមភាពផ្នែកឌីជីថលសម្រាប់ជូនដល់កម្ពុជា។

អំពីក្រុមហ៊ុន Ezecom

ក្រុមហ៊ុន Ezecom ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០0៧ និងចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០០៨ ដើម្បី​បម្រើ​តម្រូវ​ការ​ទីផ្សារ​សេវា​អ៊ិនធឺណិត​សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​តាម​លំនៅដ្ឋាន ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​បាន​បង្កើតឡើង​មក ក្រុមហ៊ុន​បាន​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​អ៊ិនធឺណិត និង​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​និង​នាំមុខ​គេ​មួយ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា រួមទាំង​អ៊ិនធឺណិត​ខ្សែ​ហ្វាយ​ប៊ើអុប​ទិក សេវា IPLC, DPLC, MPLS, VPLS ព្រម​ទាំង​ដំណោះ​ស្រាយ​និង​សេវាកម្ម VAS ដែល​មាន​មូលដ្ឋាន​លើ​អ៊ិនធឺណិត​ផ្សេង​ទៀត។ នៅ​ក្រុមហ៊ុន Ezecom យើង​ផ្តល់​អំណាច​ដល់​ប្រជាជន ក្រុមហ៊ុន សហគ្រាស និង​ប្រទេស​ជាតិ ដើម្បី​រួម​គ្នា​កសាង និង​រៀបចំ​​អនាគត​ឌីជីថល​របស់​អ្នក។ បេសកកម្ម​របស់​ក្រុមហ៊ុន Ezecom គឺដើម្បី “ក្លាយ​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ល្អ​ជាង​គេ​ខាង​សេវា​ទំនាក់​ទំនង​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​ថ្មី និង​ការ​បន្ត​កែ​លម្អ​ខ្លួន​ព្រម​ទាំង​ជួយ​លើក​ស្ទួយ​ដល់​សង្គម”។

ក្រុមហ៊ុន​របស់​យើង​ខ្ញុំ​ប្រើ​ប្រាស់​បណ្តាញ​ខ្សែ​ហ្វាយ​ប៊ើអុប​ទិកនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​ដោយ​ MPLS និង​សេវា​មជ្ឈ​មណ្ឌល​ទិន្នន័យកម្រិត​ពិភព​លោក​ទៀត​ផង។ យើង​ដឹង​ច្បាស់​អំពី​តម្រូវ​ការ​​គុណ​ភាព​ខ្ពស់ និង​សេវា​អ៊ិនធឺណិត​ដែល​គួរ​ឱ្យ​​ទុក​ចិត្ត​បាន ដូច្នេះ ក្រុមហ៊ុន Ezecom បាន​វិនិយោគ​​យ៉ាង​ច្រើន​លើ​​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ​ដែល​​ត្រូវ​បាន​ភ្ជាប់​មក​កាន់​ដីគោក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ដោយ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Telekom Malaysia និង​ក្រុមហ៊ុន Symphony Thailand។ ការ​វិនិយោគ​ដ៏​មាន​សារៈ​សំខាន់​ទាំង​​​នេះ​ធានាបាន​នូវ​កម្រិត​​សេវា​ដ៏​សាក​សមបំផុត​ចំពោះ​តម្រូវ​ការ​របស់​ក្រុមហ៊ុន សហគ្រាស និង​អ្នក​ប្រើ​ប្រាស់​តាម​គេហដ្ឋាន។ ដំណោះស្រាយដោយ​ភាពច្នៃ​ប្រឌិត​ និង​ហេដ្ឋា​រចនា​ដ៏​រឹង​មាំ​របស់​យើង​បាន​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​ក្រុមហ៊ុនឈាន​មុខគេ​ក្នុង​ទីផ្សារ​ក្នុង​វិស័យ​របស់​យើង និង​ជា​កត្តា​ជំរុញ​មួយ​នៃ​ការ​វិវត្ត​ឌីជីថល​របស់​កម្ពុជា។

ទំនាក់ទំនងក្រុមហ៊ុន Ezecom

ផ្ទះលេខ ៧ដេ មហា​វិថី​សហព័ន្ធ​រុស្ស៊ី អគារ​សភា​ពាណិជ្ជកម្ម​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១

គេហទំព័រ៖ www.ezecom.com.kh

To Top