អត្ថបទ

ឡូយម៉ង អ្នកឈ្នះរង្វាន់ ១០០លានរៀលថ្មី ពីស្រាបៀរ Anchor (អាន់ឆ័រ) បានទទួលអារម្មណ៍ប្លែក ពីលោកឧកញ៉ា ខេមរៈ សិរីមន្ត!

កំពង់ស្ពឺ ៖ ក្នុងសម្លៀកបំពាក់រ៉ូបដ៏ស្រស់ស្អាត ពណ៌ក្រហមលាយផ្ទៃខ្មៅបែបទាន់សម័យ ​ដ៏សាកសម អមជាមួយនឹងការតុបតែងមុខមាត់យ៉ាងស្រស់សោភា អ្នកឈ្នះរង្វាន់របស់យើងមកពីខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរសំណាងរបស់គាត់មួយប៉ប្រិចភ្នែក។

លើសពីភាពស្រស់ស្អាតដែលមានស្រាប់ នៅលើរាងកាយរបស់​គាត់ អ្នកស្រីក៏ទទួលបានអារម្មណ៍យ៉ាងពិសេស ដែលអ្នកស្រីមិនធ្លាប់ទទួលបានពីមុនមកដោយក្រុមការងារបានរៀបចំជូនអ្នកស្រីទៅទិញសម្លៀកបំពាក់ថ្មី និងធ្វើការផាត់មុខ ធ្វើសក់យ៉ាងស្រស់សោភា។

កាន់តែពិសេសជាងនេះទៅទៀតអ្នកស្រី ស៊ុំ សំបូរ ត្រូវបានលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាទូតសុឆន្ទៈ     របស់ Anchor (អាន់ឆ័រ)នៅរង់ចាំស្វាគមន៍ អ្នកស្រីឱ្យទទួលទានអាហារជាមួយលោកតែពីរនាក់ លក្ខណៈបែបរ៉ូមែនទិចនៅស្កាយបារ ដោយការជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់អ្នកស្រីជាអនុស្សាវរីយ៍ផងដែរ។

អ្នកស្រី ស៊ុំ សំបូរ មានអាយុ ៤៤ឆ្នាំ មកពីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរជាអ្នកស៊ីឈ្នួលធ្វើស្រែអោយគេ ដែលបច្ចុប្បន្នអ្នកស្រីរស់នៅជាមួយកូនស្រីពៅ។ អ្នកស្រីបានរៀបរាប់ប្រាប់ឱ្យដឹងថាពេលផុតរដូវកាលដកស្ទួង អ្នកស្រីត្រូវរកការងារផ្សេងទៀតក្រៅពីការធ្វើស្រែដើម្បីចិញ្ចឹមជីវិត។

អ្នកស្រីពិបាកក្នុងការស្វែងរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រដែលនៅជិតៗភូមិដែលគាត់រស់នៅ។ ដោយមានការបារម្ភរឿងបំណុលដែលជំពាក់គេផងនោះ បានធ្វើឱ្យអ្នកស្រីមានទុក្ខកង្វល់ និងបារម្ភយ៉ាងខ្លាំងពីជីវភាព តែពិតជាមិនខុសពីពាក្យស្លោកដែលតែងតែនិយាយតៗ គ្នាថា «លាភ នៅក្នុង គ្រោះ​» គឺគាត់ត្រូវរង្វាន់១០០លានរៀលពីស្រាបៀរអាន់ឆ័រកាលពីពេលថ្មីៗនេះ និងបានធ្វើឱ្យក្រុមគ្រួសារអ្នកស្រីមានក្តីសង្ឃឹមតទៅទៀត។

អ្នកស្រីក៏បានប្រាប់ឱ្យដឹងពីដើមហេតុដែលគាត់បានឈ្នះរង្វាន់១០០លានរៀលនេះថា អ្នកស្រីបានទិញស្រាបៀរ បីទៅបួនកំប៉ុង និងម្ហូបអាហារតិចតួច ដើម្បីដាក់សែនបន្ទប់ ដែលពួកគាត់ជួលគេស្នាក់នៅបណ្តោះអាសន្នក្នុងអំឡុងពេលទៅស្វែងរកការងារ។  បន្ទាប់ពីសែនរួច ពេលនោះគាត់ក៏បានយកស្រាបៀរ Anchor(អាន់ឆ័រ) ដែលដាក់សែនមកពិសារ ហើយក៏ត្រូវរង្វាន់១០០លានរៀលហើយគាត់ពិតជារំភើបចិត្តខ្លាំងណាស់ រំភើបរហូតអួលដើមកស្ទើរចង់យំ និងបានអោបកូនស្រីនៅក្នុងបន្ទប់ជួល។

អ្នកស្រី ស៊ុំ សំបូរ និយាយឡើងទាំងក្តីរំភើបថា៖ «យើង​បាន​យំ! យំអោបគ្នា! ពីព្រោះ​រង្វាន់​នេះ​បានធ្វើ​ឱ្យពួកយើងមានសង្ឃឹម ដូចកើតជាថ្មីម្តងទៀត។ ពួកយើងពិតជាមិនដែលគិតថាមានថ្ងៃនេះទេ ព្រោះក្នុងចិត្ត សុំអោយតែរកការងារបានធ្វើ ព្រោះនាងខ្ញុំពីរនាក់ម៉ែកូន បានចំណាកស្រុកពីផ្លូវឆ្ងាយ សុំអោយតែជួបអ្នកល្អ មានបាយញាំ និងឆាប់រកការងារបាន »។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំនឹងបែងចែកប្រាក់រង្វាន់ដែលខ្ញុំទទួលបានទៅទូទាត់សងបំណុលគេខ្លះ​ ហើយខ្ញុំនឹងមិនរកការងារធ្វើបន្តទៀតនោះទេ គឺខ្ញុំនឹងយកប្រាក់រង្វាន់មួយចំណែកទៅបើកមុខរបរមួយសមរម្យ ដើម្បីជាទុនចិញ្ចឹមជីវិត! រង្វាន់នេះវាពិតជាមានន័យខ្លាំងណាស់សម្រាប់ពួកយើង»។

កុំបង្អង់យូរស្តាប់ពីសម្ដីផ្ទាល់ ព្រមទាំងបានឃើញពីភាពសប្បាយរីករាយ ភ្ញាក់ផ្អើលពីអ្នកឈ្នះរង្វាន់ពិតៗ ថាតើគាត់មានអារម្មណ៍ត្រេកអរយ៉ាងណា។

សូមចុចទៅកាន់វីដេអូខាងក្រោម។

“Anchor (អាន់ឆ័រ)” គឺជាប្រភេទស្រាបៀរដែលមានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី  ហើយអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៨ឆ្នាំ។

To Top