អត្ថបទ

ការត្រៀមខ្លួន ក្នុងការអនុម័ត ការថែទាំសុខភាព តាមប្រព័ន្ធឌីជីថល នៅកម្ពុជា

ប្រជាជនកម្ពុជាបានចាប់ផ្តើម និងទទួលយកការប្រើប្រាស់ប្រព័ន្ធឌីជីថល យ៉ាងឆាប់រហ័សជាពិសេសអំឡុង ពេលមានវិបត្តិកូវីដ១៩ នេះ។ មនុស្សជាច្រើនបានផ្លាស់ប្តូរទម្រាប់ និងចេះប្រើឌីជីថលក្នុងសកម្មភាពរស់នៅ ប្រចាំថ្ងៃដូចជា កម្មង់អាហារ សម្ភារៈប្រើប្រាស់ ឬ ហៅតាក់ស៊ីជាដើម។ ចំណែកឯក្នុងវិស័យសុខភាពវិញ តើប្រជាជនកម្ពុជាយើងបាន ត្រៀមខ្លួនរួចរាល់ហើយ ឬនៅក្នុងការ ប្រើប្រព័ន្ធឌីជីថលដើម្បីថែទាំសុខភាព ឬ ហៅថា «Digital Healthcare»។

តើអ្វីជា ការថែទាំសុខភាពតាមប្រព័ន្ធឌីជីថល ឬ Digital Healthcare?
សូមទស្សនាវីដេអូខាងក្រោមនេះ៖

ដើម្បីអោយកាន់តែជ្រាបច្បាស់ សូមតាមដានទស្សនា និងផ្ញើរសំណួរមកកាន់សិក្ខាសាលាអនឡាញ កម្ពុជាឈានមុខ ក្រោមប្រធានបទ «ការត្រៀមខ្លួនក្នុងការអនុម័តការថែទាំ សុខភាពតាមប្រព័ន្ធឌីជីថលនៅកម្ពុជា» នៅថ្ងៃទី ០៤ ឧសភា ២០២២ វេលាម៉ោង ០៩:00 ព្រឹក ដល់ ១១:០០ ព្រឹក ដែលមានអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ មកពី ស្ថាប័នសំខាន់ៗដូចនេះ៖

១. ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល
២. លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា (First Womentech Asia)
៣. លោក កាំង តាំង នាយក បទពិសោធន៍បុគ្គលិក នៃក្រុមហ៊ុន Ezecom

លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់នៃសិក្ខាសាលាអនឡាញនេះបានដោយសេរី នៅលើគេហទំព័រហ្វេសបុក ចំនួន ៧ គឺ៖ Ezecom, CTN, CNC, MY TV, Royal Group of Companies, and Business Cambodia, ពេទ្យយើង-Peth Yoeung។

សម្រាប់លោកអ្នកដែលចូលរួមទស្សនា និងសួរសំណួរទៅកាន់វាគ្មិន អំឡុងការផ្សាយផ្ទាល់ នឹងត្រូវបានជ្រើសរើសក្នុងការ ទទួលនូវវត្ថុអនុស្សាវរីយ៍ពី Ezecom មានជាកាដូ ថ្មសាកទូរស័ព្ទ(Powerbank) និង ឆ័ត្រ ផងដែរ។ ចាំជួបគ្នាថ្ងៃទី ០៤ មេសា វេលាម៉ោង ០៩.០០ព្រឹក នេះណា!

To Top