អត្ថបទ

ចំណាប់អារម្មណ៍រីករាយ ពីអ្នកចូលរួម WURKZ MOUNTAIN BIKE SERIES ជុំទី១នៅកំពត

វីដេអូសង្ខេបអំពីជុំទី១ នៃព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES ដែលបានធ្វើឡើងនៅឯខេត្តកំពត កាលពីពេលថ្មីៗនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា បង្ហាញអំពីទិដ្ឋភាពដ៏អស្ចារ្យ នៃការប្រណាំងកង់ភ្នំ ក៏ដូចជាចំណាប់អារម្មណ៍រីករាយរបស់អ្នកចូលរួមយ៉ាងច្រើនកុះករ។

ក្នុងនោះ លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 បានសម្តែងក្តីរំភើបរីករាយ ដែលជុំទី១មានអ្នកចូលរួមរហូតដល់ ៣២៨ នាក់​ ហើយប្រហែល ៦០ ទៅ៧០ភាគរយ នៃចំនួនសរុប ជាយុវវ័យអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ។ 

លោកបញ្ជាក់ថា៖ «អ្នកចូលរួមច្រើនជាយុវវ័យ ដែលជាសញ្ញាល្អណាស់ សម្រាប់វិស័យកីឡាដោយសារតែយុវវ័យទាំងនេះ នឹងធ្វើការហ្វឹកហាត់ត្រៀមខ្លួន សម្រាប់ការប្រណាំងនាពេលខាងមុខ ដើម្បីទទួលបានលទ្ធផល កាន់តែប្រសើរ និងបង្កើនកម្លាំងចិត្តដល់ខ្លួនឯងបន្ថែមទៀត។ ពួកគេក៏អាចទាក់ទាញ មនុស្សឱ្យចូលរួមការប្រណាំងនេះកាន់តែច្រើន»។

កីឡាការីនីជម្រើសជាតិ យ៉ត់ កន្និការ ទទួលបានចំណាត់ថ្នាក់លេខ២ផ្នែកវិញ្ញាសារ WOMEN បានលើកឡើងដែរថា៖ «សម្រាប់ការប្រកួតក្នុងខេត្តកំពត មានផ្លូវបច្ចេកទេសច្រើនដែលអាចឲ្យខ្ញុំពង្រឹងសមត្ថភាព ឲ្យខ្លាំងជាងមុន ដើម្បីទៅប្រកួតនៅប្រទេសវៀតណាម។ នាងខ្ញុំសូមលើកទឹកចិត្តដល់ស្ត្រីខ្មែរ ឲ្យចូលរួមលេងកីឡាទាំងអស់គ្នាជាពិសេស​កីឡាកង់ ដែលមិនសូវមានកីឡាការីនីច្រើន»។ 

ទស្សនាចំណាប់អារម្មណ៍ របស់អ្នកចូលរួមផ្សេងទៀត ក្នុងវីដេអូខាងក្រោមនេះ។

គួរបញ្ជាក់ថា កម្មវិធី WURKZ MOUNTAIN BIKE SERIES គ្រោងធ្វើឡើងចំនួន ៥ជុំ នៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលៀបក្នុងរាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ។ សម្រាប់ជុំបន្ទាប់ នឹងធ្វើឡើងនៅភ្នំជាល ខេត្តកំពង់ស្ពឺ នៅខែកក្កដាខាងមុខនេះ។ 

សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia  ៕

WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល!

To Top