អត្ថបទ

ជុំទី៦ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសកក្រើកភ្ញៀវជាតិ និងអន្តរជាតិនៅសៀមរាប

ជុំទី៦នៃព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមិថុនា នៅក្នុងទឹកដី នៃខេត្តសៀមរាប បាននាំយកភាពសប្បាយរីករាយ កក្រើកដល់ភ្ញៀវជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមទស្សនា ខណៈជុំទី៧នឹងធ្វើឡើង នៅខេត្តកំពង់ចាម ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

ភេសជ្ជៈប៉ូវកម្លាំងឈានមុខគេ នៅកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានសហការជាមួយស្ថានីយទូរទស្សន៍ថោន ហ្វូល អេចឌីធីវី នាំយកការប្រដាល់គុនខ្មែរ ដល់ខេត្តសៀមរាប ដើម្បីឲ្យពលរដ្ឋ ក្នុងតំបន់អាចមានឱកាសមើលប្រដាល់ផ្ទាល់ភ្នែក ទទួលយកភាពសប្បាយរីករាយ ព្រមទាំងផ្សព្វផ្សាយសក្តានុពល នៃក្បាច់គុនខ្មែរបុរាណ ឲ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ ការប្រដាល់ដ៏អស្ចារ្យនេះ បានផ្តល់ឱកាសដល់កីឡាករ គ្រប់រូបបញ្ចេញអស់ពីសមត្ថភាព ដើម្បីយកឈ្នះដៃគូប្រកួតក្រោមក្រសែភ្នែកទស្សនិកជនរាប់ពាន់អ្នកក្នុងដំណើរឆ្ពោះទៅដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងគេបង្អស់ IPCC KUN KHMER និងប្រាក់លានសន្ធឹកសន្ធាប់ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ។

ទស្សនិកជនជាច្រើន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបង្ហាញអារម្មណ៍រំភើប ចំពោះការបង្កើតឲ្យមានកម្មវិធីនេះឡើង។ បរិវេណប្រដាល់ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសពីមួយវគ្គទៅមួយវគ្គ គឺពោរពេញដោយសម្លេងទះដៃ និងសម្រែកហ៊ោកញ្ជ្រៀវ យ៉ាងសប្បាយរីករាយ។

ជួបគ្នាជុំបន្ទាប់នៅទឹកដីខេត្តកំពង់ចាម ដើម្បីទទួលយកបទពិសោធន៍ នៃការមើលប្រដាល់ផ្ទាល់ភ្នែក និងផ្តល់ជាកម្លាំងចិត្តដល់កីឡាករប្រដាល់គុនខ្មែរ ដែលតស៊ូថែរក្សាសម្បត្តិវប្បធម៌ ដ៏ថ្លៃថ្លាមួយនេះ។

សូមកុំភ្លេចរង់ចាំទស្សនា ការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia

សូមទស្សនាវីដេអូខាងក្រោម

ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ

បង្កើនថាមពល ជំនួយការចងចាំ បន្សាបភាពស្រវឹង

To Top