អត្ថបទ

ជម្លោះពាក្យសំដី ជាមួយប្រពន្ធៗក៍រត់ចោល តូចចិត្តចងក សម្លាប់ខ្លួន

ពោធិសាត់ ៖ បុរសម្នាក់បានឈ្លោះប្រកែកគ្នា ជាមួយនឹងប្រពន្ធ ហើយក្រោយជម្លោះប្រពន្ធ ក៍ចុះចេញពីផ្ទះ ទំនងជារត់ចោល ហើយខ្លួនក៍បានដើររកប្រពន្ធមិនឃើញ ក៍សម្រេចចិត្តគិតខ្លី ដើរទៅចងក សម្លាប់ខ្លួនឯងតែម្តង ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧ យប់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានអោយដឹងថា ជនរងគ្រោះដែលបានចងក សម្លាប់ខ្លួនឯងនោះមានឈ្មោះម៉ៅ ប៌ុនថន ភេទប្រុសអាយុ ៣២ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិអូរបាក់ត្រា ឃុំាព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

ក្រោយពិនិត្យកោសល្យវិច័យ របស់សមត្ថកិច្ចនគរបាលជំនាញ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

To Top