អត្ថបទ

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធី ”ប្រគល់រថយន្ត ហ្វដ ចំនួន១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស​ អាយ” នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)

[ភ្នំពេញ – ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន ១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” ជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន (TSI) លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company

This image has an empty alt attribute; its file name is 2-2-1024x682.jpg

លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងគណៈគ្រប់គ្រង រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង Ford Motor Company។

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសរថយន្តក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)​។

This image has an empty alt attribute; its file name is 3-2-1024x682.jpg

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ១គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

This image has an empty alt attribute; its file name is 4-1-1024x684.jpg
This image has an empty alt attribute; its file name is 5-2-1024x682.jpg

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ (ខេមបូឌា) បានចំណាយទឹកប្រាក់ជាច្រើន សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះលេចចេញជារូបរាងឡើង។

This image has an empty alt attribute; its file name is 6-2-1024x682.jpg

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នា​ជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លើក្របខណ្ឌកិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល​ ៥ឆ្នាំ។ ជាសមិទ្ធិផល នៃ​ការចុះអនុស្សារណៈ នៃការយោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានជួយ​ជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការ​រៀបចំ និងធ្វើនវានុវត្ដ អគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជា​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។ ក្រៅពីវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយានយន្ដ មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift   ការបើកបរគ្រឿងចក្រធន់ធ្ងន់ និងការថែទាំគ្រឿងចក្រទាំងអស់នោះផងដែរ។”

This image has an empty alt attribute; its file name is 7-1-1024x684.jpg

លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការជ្រើសរើសយករថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ឧបត្ថម្ភជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនេះជាឱកាសមួយដ៏ល្អសម្រាប់ឲ្យសិស្ស និស្សិតក្នុងការរៀន និងស្វែងយល់ពីគ្រឿងបង្គំ ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយនៃ Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះ។”

This image has an empty alt attribute; its file name is 8-2-1024x682.jpg

លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាពចំពោះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការឧបត្ថម្ភរថយន្តហ្វដចំនួន ១គ្រឿង និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើងដែលវាជា​ការ​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ការ​អប់រំ​វិជ្ជាជីវៈ កម្លាំង​ពលកម្ម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានជម្រុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។”

This image has an empty alt attribute; its file name is 9-2-1024x682.jpg

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន  បានមានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​តាមរយៈមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាន នានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះនឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពតម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬ គ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។  ការដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ដ ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែក​ដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្ដ ខុសបច្ចេកទេសគ្មានគុណភាព និង​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្ដត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយ​អ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវ​ក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ”៕

This image has an empty alt attribute; its file name is 1-2-1024x684.jpg
This image has an empty alt attribute; its file name is 10-2-1024x683.jpg
This image has an empty alt attribute; its file name is 11-2-1024x682.jpg
This image has an empty alt attribute; its file name is 12-1-1024x682.jpg
This image has an empty alt attribute; its file name is 13-2-1024x682.jpg
This image has an empty alt attribute; its file name is 14-1-1024x682.jpg
This image has an empty alt attribute; its file name is 15-1-1024x682.jpg
To Top