ពោធិសាត់៖ សិស្សស្រីម្នាក់ បានគិតខ្លីសម្រេចចិត្ត យកខ្សែនីឡុងចងកសម្លាប់ខ្លួនឯង ក្នុងបន្ទប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ព្រោះតូចចិត្តគ្មានសម្ភារៈនិយម ប្រើប្រាស់ដូចគេ ។
បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកក្រគរ បានអោយដឹងថា នារីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះសារុន អុីនកក្កដា ភេទស្រីអាយុ ១៤ ឆ្នាំមុខរបរជាសិស្ស រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។
បើតាមម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ សមត្ថកិច្ចនគរបាល ថា កូនស្រីរបស់គាត់តែងតែ ពោលពាក្យថា រូបគេគ្មានសម្ភារៈនិយមល្អៗ ប្រើប្រាស់ដូចកូនគេ ហើយកន្លងមកកូនស្រី របស់គាត់បានព្យាយាម ធ្វើអត្តឃាតចំនួនពីរដងមកហើយ តែមិនបានសម្រេច។
ក្រោយសមត្ថកិច្ចនគរបាលជំនាញ ចុះពិនិត្យកោសល្យវិច័យ នៅកន្លែងកើតហេតុ បញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ឯងពិតប្រាកដមែន។
សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុប្រគល់អោយទៅ ក្រុមគ្រួសារដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕