អត្ថបទ

កក្រើកបរិវេណភ្នំជាល កីឡាករជិះកង់៤៥៣នាក់ ចូលរួមប្រណាំងកង់ភ្នំ​ WURKZ MTB ជុំទី២

កក្រើកបរិវេណភ្នំជាល ស្ថិតក្នុងភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ដោយមានកីឡាករ ប្រមាណ៤៥៣នាក់ បានចូលរួមព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ជុំទី២ ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាព ព្រមទាំងទទួលបានបទពិសោធន៍ថ្មី នៃការជិះកង់ឆ្លងកាត់ឧបសគ្គ។

នេះគឺជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដែលមានវិញ្ញាសារប្រកួត ១៤ផ្សេងគ្នា បើកស្វាគមន៍ ដល់មហាជនគ្រប់រូប ធ្វើការប្រកួតជិះកង់ឆ្លងកាត់ ឧបសគ្គ ដូចជាការជិះឡើងភ្នំ ចុះភ្នំ ជិះកាត់ផ្លូវគ្រោះ និងផ្លូវរអិលមុនដល់ទីផ្តាច់ព្រ័ត្រ ដើម្បីទទួលបានពាន់រង្វាន់។

លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 ឲ្យដឹងថានៅជុំទី២នេះមានអ្នកចូលរួម សរុប៤៣០នាក់ រួមមានកីឡាករអាជីព អ្នកចូលចិត្តជិះកង់ ព្រមទាំងបុគ្គលិក នៃក្រុមហ៊ុន ជីប ម៉ុង ដោយក្នុងនោះចំនួនកីឡាករ វ័យក្មេងក្នុងវគ្គនេះ មានការកើនឡើង យ៉ាងគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងវគ្គមុនៗ។

លោកបន្ថែមថា ក្រៅពីអ្នកចូលរួមប្រណាំងកង់ ក៏មានអ្នកទស្សនាជាច្រើនរយនាក់ផងដែរ ធ្វើឲ្យកក្រើកបរិវេណភ្នំជាល ជាមួយនឹងសម្លេងស្រែកហូកញ្ច្រៀវ ពោរពេញដោយថាមពល នៅជុំវិញទីលានប្រកួត ផ្តល់ភាពសប្បាយរីករាយជាខ្លាំង ខណៈព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ខ្លាំងបំផុត សម្រាប់កីឡាករធ្វើការហ្វឹកហាត់ ពង្រឹងសមត្ថភាព។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «នេះគឺជាឆ្នាំទី២ហើយ ដែលភេសជ្ជៈប៉ូវកម្លាំង វើក របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្តាច់មុខ នាំយកព្រឹត្តិការណ៍នេះ មកជូនបងប្អូនកីឡាករ ដែលបង្ហាញពីការប្តេជ្ញា របស់ក្រុមហ៊ុន ក្នុងការចូលរួមលើកស្ទួយ វិស័យកីឡាកង់ភ្នំខណៈការប្រកួតស៊ីហ្គេម នឹងមកដល់ឆ្នាំ២០២៣នេះហើយ»។

អ្នកស្រីបន្តថា ព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ មានសរុបចំនួន៥ជុំ ដោយជុំទី១ធ្វើឡើង កាលពីថ្ងៃទី១ ខែឧសភា នៅខេត្ត កំពត ជុំទី២ថ្ងៃទី៣ ខែកក្កដា នៅភ្នំជាល ជុំទី៣ថ្ងៃទី១៦ ខែតុលា នៅភ្នំគូលែនខេត្ត សៀមរាប ជុំទី៤ ថ្ងៃទី២០ ខែវិច្ឆិកា នៅព្រែកលៀប និងជុំទី៥ ថ្ងៃទី១៨ ខែធ្នូ នៅឧទ្យានជាតិគិរិរម្យ។ ដូច្នេះ លោកអ្នកដែលមិនទាន់បាន ចូលរួមព្រឹត្តិការណ៍នេះ នៅជុំកន្លងទៅ ក៏នៅមានឱកាសចូលរួម នៅជុំបន្ទាប់ផងដែរ។

ភេសជ្ជៈប៉ូវកម្លាំង វើក តែងតែផ្សារភ្ជាប់ជាមួយ នឹងសកម្មភាពកីឡារព្រមទាំងចូលរួមឧបត្ថម្ភ ព្រឹត្តិការណ៍កីឡារសំខាន់ៗដូចជា កីឡារជិះកង់ភ្នំ ប្រដាល់ជាដើមដែលទាមទា ការប្រើប្រាស់ថាមពលខ្លាំង និងការតស៊ូអត់ធ្មត់ខ្ពស់បំផុត។

សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia

To Top